ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លង់​ស្នេហ៍​ប្រុស​ក្មេង តារាចម្រៀង សាន សុខ​កក្កដា វ័យ​៤៣​ឆ្នាំ និង​ស្វាមី​២៦​ឆ្នាំ ចូល​រោងការ(វីដេអូ)

3 ឆ្នាំ មុន

ខេត្តកណ្តាល ៖ (​ជួប​បង​ដំបូង​នៅ​ក្នុង​បេះដូង ផ្តើម​ស្នេហា ជួប​បង​ដំបូង នៅ​ក្នុង​បេះដូង​ចង់​ប្រាប់​ថា ទោះ​បង​អាយុ​តិច​ជាង​ស្រី តែ​ចង់​ប្រាប់ថ្លៃ​អោយ​បង​ដឹង​ថា អូន​លួច​ស្នេហា ទោះបី​ជីវ៉ា​នៅ​ក្មេង​ជាង​អូន​..)…

ខេត្តកណ្តាល ៖ (​ជួប​បង​ដំបូង​នៅ​ក្នុង​បេះដូង ផ្តើម​ស្នេហា ជួប​បង​ដំបូង នៅ​ក្នុង​បេះដូង​ចង់​ប្រាប់​ថា ទោះ​បង​អាយុ​តិច​ជាង​ស្រី តែ​ចង់​ប្រាប់ថ្លៃ​អោយ​បង​ដឹង​ថា អូន​លួច​ស្នេហា ទោះបី​ជីវ៉ា​នៅ​ក្មេង​ជាង​អូន​..) នេះ​ជា​អត្ថន័យ​ក្នុង​បទ​ចម្រៀង​ទេ ដែល​មាន​ចំណងជើង​ថា «​លង់​ស្នេហ៍​ប្រុស​ក្មេង​» ការ​លង់​ស្នេហ៍ ជាមួយ​មនុស្ស​ដែល​មាន​វ័យ​ខុស​គ្នា​ជិត​២០​ឆ្នាំ គ្រាន់តែ​ជា​តួលេខ​ប៉ុណ្ណោះ នៅ​ពេល​នេះ អតីត​ម្ចាស់​ជ័យ​លា​ភី​ឆ្នាំ​១៩៩៥ នៅ​ខេត្ត​ព្រះ​សីហ​នុ ផ្នែក​ប្រលង​ចម្រៀង អ្នក​នាង សាន សុខ​កក្កដា ដឹក​ដៃ​ស្វាមី​វ័យក្មេង មាន​វ័យ​ស្មើនឹង​កូន ចូល​រោង រៀប​មង្គលការ កាលពី​ថ្ងៃ​ទី​១៨ កុម្ភៈ ឆ្នាំ​២០២១ ។

ពិធី​មង្គលការ​នេះ បាន​ធ្វើ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​មិន​តិច​ទេ បើ​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោក អ៊ឹម ជីវ៉ា បាន​រៀបរាប់​ថា «​នារី​ៗ មាន​អាយុ​ច្រើន កុំ​ទាន់​ភ័យ ! កូនកំលោះ អាយុ ២៦​ឆ្នាំ កូនក្រមុំ អាយុ ៤៣​ឆ្នាំ ថ្ងៃនេះ លោក​បាន​មក​ចូលរួម​ពិធី​មង្គលការ អតីត​តារាចម្រៀង​ជើង​ចាស់ គឺ​អ្នក​នាង សាន សុខ​កក្កដា ដែល​បាន​រៀប​អាពាហ៍ពិពាហ៍ ជាមួយ​លោក សុត វណ្ណ​ស្មា​វី ។ ទោះបី​ខាង​ស្រី មាន​វ័យ​ចំណាស់ អាយុ​ច្រើន​ជាង ១៧​ឆ្នាំ​មែន ប៉ុន្តែ​ក៏​អាច​ឆាក់​យក​បេះដូង​បុរស​ម្នាក់​នេះ ចូល​រោងការ បាន​ផង​ដែរ ពិធី​មង្គលការ​នេះ គឺ​អញ្ជើញ​ភ្ញៀវ​ចូលរួម ១០​តុ ដែល​ប្រារព្ធ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨ កុម្ភៈ ២០២១ នៅ​បុរី​គ្រិ​ស​ស្តា​ល់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​» ។

មង្គលការ​របស់​អ្នក​នាង សាន សុខ​កក្កដា ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​ពិធីចងដៃ និង​ពិធី​សំខាន់​ៗ​មួយ​ចំនួន ប៉ុន្តែ​ទទួលភ្ញៀវ​ពេល​ថ្ងៃត្រង់ ប្រមាណ​​១០តុ ដោយ​មិន​មានការ​ទទួលភ្ញៀវ ពេល​ល្ងាច ដូច​មង្គលការ​ទូទៅ នោះ​ឡើយ ។ មង្គលការ​របស់​អ្នក​នាង ក៏​មានការ​ចូលរួម​ដោយ​សិល្បករ​មួយ​ចំនួន​ចូលរួម​ផង​ដែរ ដូច​ជា អ្នក​នាង ខាត់ សុ​ឃី​ម​, លោក ផាត់ តារា​រដ្ឋ​, តារាចម្រៀង នេន ទុំ​, ពិធី​ការិនី ញឹ​ម ចាន់​ថន​, តារាចម្រៀង ស៊ឹ​ម ថៃ​ណា និង​លោក អ៊ឹម ជីវ៉ា ជាដើម ។

អ្នក​នាង សាន សុខ​កក្កដា បាន​ទម្លាយ​អោយ​ដឹង​ថា អ្នក​នាង និង​ស្វាមី ដែល​មាន​វ័យ​ខុស​គ្នា​ជិត​២០​ឆ្នាំ គឺ​បាន​ស្វែង​យល់ចិត្ត​គ្នា រយៈពេល ៣​ឆ្នាំ​មក​ហើយ ហើយ​បណ្ដាល​មក​ពី​ភាគី​កូនកំលោះ ដែល​មាន​វ័យ​២៦​ឆ្នាំ មាន​ភាព​ច្បាស់លាស់ ទើប​អ្នក​នាង ដែល​មាន​វ័យ​៤៣ នៅ​ក្នុងឆ្នាំនេះ សម្រេចចិត្ត​រៀប​ការ បើ​ទោះជា​មាន​អ្នកខ្លះ​ចំអន់​ថា «​ឡូយ​មែន កូនស្រី​របស់​អ្នក​នាង នៅ​មិន​ទាន់​រកបាន​ស្វាមី​នៅឡើយ បែរជា​ម្តាយ​ដែល​មាន​វ័យ​ជ្រេ​ទៅ​ហើយ រក​ស្វាមី​បាន​មុន​ទៅ​វិញ​» ។

អ្នក​នាង សាន សុខ​កក្កដា បាន​បង្ហាញ​នូវ​អារម្មណ៍​កក់ក្ដៅ​យ៉ាង​ខ្លាំង ដោយ​អះអាង​ថា បើ​ទោះ​ស្វាមី​អាយុ​តិច​ជាង​ច្រើន ហើយ​មិនមែន​ជា​ស្វាមី​កម្សត់កម្រ ប៉ុន្តែ​អ្នក​នាង​ជឿ​ថា លោក​នឹង​មិន​កែប្រែ ហើយ​អាច​ដឹកនាំ​ជីវិត​របស់​អ្នក​នាង និង​កូនស្រី​ទាំង​៣​នាក់ អោយ​មាន​សុភមង្គល​បាន ។

គួរ​ជម្រាប​ដែរ​ថា ម្ចាស់​ជ័យ​លា​ភី​លេខ​១ ពី​ការ​ប្រឡង​ចម្រៀង​ប្រចាំ ខេត្ត​ព្រះ​សីហ​នុ កាលពី​ឆ្នាំ​១៩៩៥ អ្នក​នាង សាន សុខ​កក្កដា ហៅ​ម៉ាក់​ដា កំពុង កាក់កប​នឹង​មុខរបរ​លក់​ងៀត​គោ ងៀត​ក្របី និង​ត្រីងៀត​តាម​អន​ឡាញ មានឈ្មោះ «​ម៉ាក់​ដា​ងៀត​ក្របី​» នៅផ្ទះ​កែង​ច្រកចូល​បុរី​ពិភព​ថ្មី​ក្រុង​តា​ខ្មៅ ល្បីល្បាញ​មិន​ចាញ់​យីហោ​ផលិតផល​ខ្លះ​នោះ​ទេ ដោយសារ​តែ​រសជាតិ​ប្លែក និង​មិន​ប្រើ​សារជាតិ​ប៉ះពាល់ សូ​ម្បី​សាច់​ក៏​ជម្រើស​តែ​សាច់​ល្អ ជា​គោក្របី និង​ត្រី​ក្នុងស្រុក ។ គេ​ដឹង​ថា មួយ​ខែ​ៗ​អ្នក​នាង​ថា កើប​លុយ​ខ្ទង់ពាន់​ដុល្លារ ដ្បិតថា​ ហត់​បន្តិច​ក្ដី ។ តាំងពី​មុខរបរ​លក់ ងៀត​កាក់កប អាជីព​ចម្រៀង គឺ​ចង់​បំភ្លេច​ចោល​ហើយ ប៉ុន្តែ​អ្នក​នាង ក៏​នៅ​តែ​ជំរុញ​ឲ្យ​កូនស្រី​បន្តវេន ជា​អ្នកសិល្បៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ