ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេលកូវីដ ពលរដ្ឋនៅតែ​ដំណើរ​កម្សាន្តតែមិនសូវចាយប្រាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តិច ឬច្រើនពលរដ្ឋនៅតែធ្វើដំណើរកម្សាន្តនាចុងសប្តាហ៍ឬឱកាសឈប់សម្រាកនៅក្នុងកាលៈទេសៈវិបត្តិកូវីដ១៩នេះ ។ ប៉ុន្តែមានការមើលឃើញថា ការដើរកម្សាន្តនៅតែមាន​មែន តែពលរដ្ឋបានចាយវាយត្បិតត្បៀតនៅក្នុងដំណើរកម្សាន្តនោះ ។ ទៅដើរលេងដាក់​អាហារទៅទទួលទានទៅដើរលេងមិនជួលសណ្ឋាគារផ្ទះសំណាក់ទេ…

រាជធានីភ្នំពេញ ៖ តិច ឬច្រើនពលរដ្ឋនៅតែធ្វើដំណើរកម្សាន្តនាចុងសប្តាហ៍ឬឱកាសឈប់សម្រាកនៅក្នុងកាលៈទេសៈវិបត្តិកូវីដ១៩នេះ ។ ប៉ុន្តែមានការមើលឃើញថា ការដើរកម្សាន្តនៅតែមាន​មែន តែពលរដ្ឋបានចាយវាយត្បិតត្បៀតនៅក្នុងដំណើរកម្សាន្តនោះ ។ ទៅដើរលេងដាក់​អាហារទៅទទួលទានទៅដើរលេងមិនជួលសណ្ឋាគារផ្ទះសំណាក់ទេ ពួកគាត់បោះតង់ ឬធ្វើដំណើរត្រឡប់មកផ្ទះវិញ ក្នុងថ្ងៃដដែល ។

ពលរដ្ឋមិនចំណាយពេលដើរ​លេង ដោយសារជួបវិបត្តិសេដ្ឋកិច្ចដោយសារកូវីដ១៩នេះ ។ អ្នកជួបបញ្ហាចំណូល​ជាច្រើន​បានសម្រេចចិត្ត​មិនដើរលេងតែម្តងក្នុងពេលនេះ ។ កាលពីឱកាសចូលឆ្នាំចិន និង​វៀតណាមកាលសប្តាហ៍មុខនេះ ក្រសួងទេសចរណ៍ក៍បានសង្កេតឃើញដូច្នេះ ។

ក្រសួងថា «ការចំណាយរបស់ភ្ញៀវទេសចរ ហាក់មានកម្រិតទាបជាង​ពេលឈប់​សម្រាកកន្លងមក ដោយពួកគាត់មួយចំនួនជ្រើសរើសការ​ដើរកម្សាន្តនៅគោលដៅជិតៗ ចេញទៅពេលព្រឹក ហើយតត្រឡប់មកវិញពេលល្ងាច) ការដើរកម្សាន្តជាក្រុមគ្រួសារ និងខ្លះទៀតបានរៀបចំម្ហូបអាហារដែលសល់ពីការសែនមកតាមខ្លួនខ្លះ»។

ក្រសួងបានឲ្យដឹងទៀតថា «ទោះយ៉ាងណា លំហូរភ្ញៀវទេសចរទៅគ្រប់គោល​ដៅទេសចរណ៍នៅតាមបណ្តារាជធានីខេត្ត នៅតែជាចលករសំខាន់ក្នុងការ​ទ្រទ្រង់វិស័យទេសចរណ៍មួយផ្នែក និងបង្កើតប្រាក់ចំណូលទៅដល់បង​ប្អូនប្រជាជននៅតាមមូលដ្ឋាន និងវិស័យឯកជនផងដែរ» ។ ក្រសួងបានបង្ហាញថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រជាជនចិន-វៀតណាម រយៈពេល៣ថ្ងៃ កាលពីពេល​ថ្មីៗនេះ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៨៩២.៦៣៨ នាក់ ថយចុះ ២,២៣% ធៀបនឹងឆ្នាំ២០២០ ។

លោកមុន្នី អ្នកនាំភ្ញៀវទេសចរណ៍នៅក្នុងខេត្តសៀមរាប ដែលបន្តធ្វើការងារក្នុងវិស័យ​នេះ ទំាងពិបាករកចំណូលបាននិយាយថា ជាការពិតពលរដ្ឋក្នុងស្រុកមួយចំនួន នៅតែបន្តធ្វើដំណើរកម្សាន្ត ពិសេសនៅអង្គរវត្តនៅតែមានអ្នកទេសចរប៉ុន្តែពួកគាត់​ចំណាយថវិកានោះទេ។ លោកថាពលរដ្ឋដើរលេង តែគាត់ធ្វើអាហារមកទទួលទាន មិនទិញរបស់ដែលមិនចំាបាញ់នោះឡើយ ។ អ្នកនាំភ្ញៀវខាងលើថាអ្នករកទទួលទាន​ក្នុងវិស័យទេសចរណ៍ម្នាក់ៗលំបាកខាងសេដ្ឋកិច្ចណាស់រយៈពេលជាង១ឆ្នាំមកនេះ។​

តាមអ្វីដែលបង្ហាញខាងលើនេះហាក់បានបញ្ជាក់ថាដើម្បីស្តារវិស័យទេសចរណ៍ទៅបានលុះត្រាពលរដ្ឋមានលំនឹងសេដ្ឋកិច្ចសិន ជាលក្ខណៈធម្មជាតិ ដរាបណាពលរដ្ឋ​មានបញ្ហា​ចំណូលដំណើរកម្សាន្ត ប្រាកដជាមិនមាន​ច្រើននោះឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ