ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​យិ​ត សូ​វួ​ច ​ប្រតិកម្ម​ថា​មិន​បាន​​បិទផ្លូវ​និង​​​ធ្វើ​របង​រំលោ.ភ​យក​ដី​​ផ្លូវ​​១៩៤៤​ទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ លោក​យិ​ត សូ​វួ​ច​ សាកល​វិទ្យា​ធិ​ការ​រង​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នី​តី​សាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​បាន​មាន​ប្រតិកម្ម​និង​ធ្វើការ​បំភ្លឺថា លោក​ពុំ​បាន​បិទផ្លូវ និង​ធ្វើ​របង​ស័ង្កសី រំលោភ​យក​ដី​ផ្លូវ​លេខ​១៩៤៤​នោះ​ទេ ។​…

រាជធានី​ភ្នំពេញ​ ៖ លោក​យិ​ត សូ​វួ​ច​ សាកល​វិទ្យា​ធិ​ការ​រង​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នី​តី​សាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​បាន​មាន​ប្រតិកម្ម​និង​ធ្វើការ​បំភ្លឺថា លោក​ពុំ​បាន​បិទផ្លូវ និង​ធ្វើ​របង​ស័ង្កសី រំលោភ​យក​ដី​ផ្លូវ​លេខ​១៩៤៤​នោះ​ទេ ។​ ការ​តវ៉ារបស់​ប្រជាពលរដ្ឋ ប្រមាណ​ជាង​២០​នាក់ ដែល​រស់នៅ​ក្នុងភូមិ​ទំនប់​១ សង្កាត់​ភ្នំពេញ​ថ្មី ​ខណ្ឌ​សែន​សុខ រាជ​ធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៨​ កុម្ភៈ ម្សិលមិញ ដោយ​ចោទ​ថា គាត់​បាន​រំលោភ​យក​ដី​ផ្លូវ​បង្រួម​ផ្លូវ​ពី​២០​ម៉ែត្រ មក​នៅ​ត្រឹម​១០​ម៉ែត្រ មិនមែន​ជា​ការ​ពិត​ឡើយ ។

លោក​យិ​ត សូ​វួ​ច​ បានអោយកោះសន្តិភាព​ដឹង​ថា លោក​ធ្វើ​របង​ត្រឹមត្រូវ​តាម​ប្លង់​ដី​របស់​គាត់​និង​តាម​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល បាន​សម្រេច​បង្រួម​កំណាត់​ផ្លូវ​លេខ១៩៤៤​ពី​ទំហំ​ទទឹង​២០​ម៉ែត្រ​មក​ត្រឹមតែ​១០​ម៉ែត្រ​វិញ ។ លោក​សាកល​វិទ្យា​ធិ​កា​រងក៏បាន​អោយ ដឹង​ទៀត​ថា​នៅ​ឆ្នាំ​១៩៩២ គាត់​បាន​មក​ទិញ​ដី​នេះ ពី​ឈ្មោះ​ផា​ន់ ណ​ន ទំហំ​៥៩៨៤,២៥​ម៉ែត្រកា​រ៉េ ដែល​ពី​មុន ជា​ដី​បឹងពុំ​មាន​ផ្លូវ​នោះ​ទេ ។ ​ដី​នេះ​បាន​មក​ពី​ញើស​ឈាម របស់​គាត់ ដែល​បាន​ខិតខំ​បង្រៀន​គួរ នៅ​វិទ្យាល័យ ឥន្ទ្រ​ទេវី​ ។

លោក យិ​ត សូ​វួ​ច ​បាន​អោយ​ដឹង​ទៀត​ថា នៅ​ឆ្នាំ ២០០៥​និង​២០០៦ សាលា​រាជធានី​ភ្នំពេញ​ដែល​កាលនោះ លោក​កែប ជុតិមា ជា​អភិបាល​ក៍បាន​រៀបចំ​ធ្វើ​ប្លង់​ផ្លូវ ទំហំ​ទទឹង​ប្រវែង ២០​ម៉ែត្រ ធ្វើ​អោយ ទ្រង់ទ្រាយ​ដី​របស់​គាត់​មិន​អាច​ប្រើប្រាស់​បាន​ដោយ​ម្ខាង​មាន​រាង​ត្រីកោណ និង​ម្ខាង​ទៀត​មាន​រាង​ពហុកោណ​។​ នៅ​ថ្ងៃ​ទី​២៨​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៩​គាត់​ក៍បាន​ដាក់​ពាក្យសុំ​ធ្វើ​ប្លង់​រឹង ហើយ​សាលាក្រុង​ថា ទាល់តែ​កាត់​ផ្លូវ​ទើប​អាច​ធ្វើ​ប្លង់​បាន​។ ​ទន្ទឹម​នោះ​លោក ក៍បាន​ស្នើ​សុំ​បិត​ផ្នែក​ខាង​ចុង នៃ​ផ្លូវ​ជាប់​អតីត​រ៉ា​ដា ដោយសារ​តែ​ផ្នែក​ខាង​ចុង​ជា​ដី​ផ្លូវ​និង​ប្រឡាយ ហើយ ក្រុង​បាន​ធ្វើ​កម្ម​សិទ្ធ​ជួន​ប្រជាពលរដ្ឋ អស់​ហើយ ព្រមទាំង​ស្នើ​សុំ​បង្រួម​ផ្លូវ ។​

លុះ​ក្រោយមក​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៍បាន​ជួប​ប្រជុំ​ដោះស្រាយ និង​សម្រេច ធ្វើការ​បង្រួម​ផ្លូវ​លេខ ១៩៤៤ ពី​ទទឹង ២០​ម៉ែត្រ​មក​ត្រឹម​ទទឹង ១០​ម៉ែត្រ ពី​អតីត​រ៉ា​ដា មក​ដល់​ផ្លូវ​លេខ ១១២១ ដែល​មាន​ប្រវែង​ជាង​១០០​ម៉ែត្រ ។​បន្ទាប់​ពី​មានការ​សម្របសម្រួល​គ្នា រដ្ឋបាល​រាជធានី​ភ្នំពេញ ក៍បាន​ចេញ​ប្លង់​រឹង​អោយ​គាត់ នៅ​ថ្ងៃ​ទី​២៤​ខែធ្នូ​ឆ្នាំ ២០២០ ដោយ​បង្រួម​ផ្លូវ ត្រឹម​១០​ម៉ែត្រ ហើយ​ដី​របស់​គាត់​ចែក​ជា​២​គី​ក្បាលដី​លេខ ១៥៩២​និង​ក្បាលដី​លេខ ១៤០២ ។​ដោយសារ​តែ ស្ថានភាព​ប​ច្ចប្ប​ន្ន រដ្ឋ មិន​ទាន់​បើកផ្លូវ ទើប​គាត់​បាន​រស់នៅ​ដូច ដើម ។​

ដោយឡែក​ ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ​នោះ​មាន​តែ ៣​គ្រួសារ​ក្នុង​ចំនួន​៥​ក្បាលដី​។ លោក​យិ​ត សូ​វួ​ចក៍​បាន​បញ្ជាក់​ថា ការ​ចោទប្រកាន់​ថា លោក​បិទផ្លូវ​មិនមែន​ការ​ពិត​នោះ​ទេ គី​គាត់​រស់នៅ​តាំងពី​ទិញ​ដី​ដំបូង​អត់​មាន​ផ្លូវ​។​ចំណែក​ការ​ធ្វើរ​បងក៍​មិន​បាន​រំលោភ​យក​ដី​ផ្លូវ ឡើយ គី​ធ្វើ​តាម​ប្លង់ ដី ទុក​ផ្លូវ​១០​ម៉ែត្រ តាម​កា​រស​ម្រ​ច​បង្រួម​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​តែ​ប៉ុណ្ណោះ​៕​​

អត្ថបទសរសេរ ដោយ