ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុក្រឹត្យច្រកអ៊ីនធីណិត ៖ ចំណូល​ជាតិ និងការប៉ះពាល់​សេរី​ភាព

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រដ្ឋាភិបាលបានចេញអនុក្រឹត្យស្ដីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិកាល ពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ។ ច្រកទ្វារអ៊ីនធឺណិត មានគោលបំណងសម្រួល និងគ្រប់គ្រងការតភ្ជាប់​បណ្ដាញអ៊ីនធឺណិត…

រាជធានីភ្នំពេញ ៖ រដ្ឋាភិបាលបានចេញអនុក្រឹត្យស្ដីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិកាល ពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ។ ច្រកទ្វារអ៊ីនធឺណិត មានគោលបំណងសម្រួល និងគ្រប់គ្រងការតភ្ជាប់​បណ្ដាញអ៊ីនធឺណិត ដើម្បីពង្រឹងប្រសិទ្ធភាពនៃការកៀរគរចំណូលជាតិការពារសន្តិសុខជាតិ និងថែរក្សាសណ្ដាប់ធ្នាប់ វប្បធម៌ជាតិ ។

បច្ចុប្បន្ននេះគេសង្កេតឃើញថា អ៊ីនធឺណិត បានក្លាយជាមធ្យោបាយទំនាក់ទំនង ជាកន្លែង​ជំនួញ និងការងារ ។ មិនថាពលរដ្ឋកម្ពុជា និងសកលលោកនោះទេបានប្រើប្រាស់​អ៊ិនធឺណែតក្នុងជីវភាពប្រចំាថ្ងៃ មិនថា លើជំនួញ រហូតដល់បញ្ហា​នយោបាយទៀតផង ។ នៅកម្ពុជាស្រ្តីជាច្រើនបានផ្តើមអាជីវកម្មនៅលើអ៊ិនធឺណិត ដែលអ្នកខ្លះឲ្យតម្លៃពីចំនុចវិជ្ជមានមួយនេះ ជាមោទនភាពរបស់ស្រ្តី​ខ្មែរដែលបានដើរ​ទាន់បច្ចេកវិទ្យា ។

សម្រាប់អង្គការ​សង្គមស៊ីវិល​ ការបង្កើតច្រកទ្វារអ៊ិនធឺណិតនេះ នឹងធ្វើឲ្យប៉ះពាល់ដល់​សិទ្ធិមនុស្សជាអន្តរជាតិ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ។ ក្រុមអង្គការចំនួន ​៤៥​អង្គការ កាលពី​ថ្ងៃ​ទី​១៨​កុម្ភៈ​នេះ ​បាន​ចេញ​នូវ​សេចក្តីថ្លែងការណ៍​រួម​ស្នើ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​នូវ​អនុក្រឹត្យ​ស្តីពី​ការ​បង្កើត​ច្រក​អ៊ិនធឺណិត ​។ ​សេចក្តីថ្លែងការណ៍​រួម​នេះធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា ​នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ​បាន​អនុម័ត​បង្កើត​ច្រកទ្វារអ៊ិនធឺណិត​នៅ​កម្ពុជា​។

តាមរយៈសេចក្តីថ្លែងការណ៍រួមចំនួន៥ទំព័រមួយ អង្គការក្រៅរដ្ឋាភិបាល៤៥អង្គភាព​ បានបង្ហាញពីការព្រួយបារម្ភនិងប្រតិកម្មទៅនឹង​ការសម្រេចបង្កើត​ឲ្យមានច្រកទ្វារ​អ៊ិនធឺណិត​របស់រដ្ឋាភិបាលកម្ពុជា ។ ក្រុមអង្គការទាំងនោះបាន​ចាត់ទុកថា ការបង្កើត​ច្រកទ្វារអ៊ិនធឺណិតនេះនឹងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិទទួលព័ត៌មាន សិទ្ធិសម្តែងមតិសិទ្ធិឯកជនភាព និងជាពិសេសជាការបំពានលើសិទ្ធិមនុស្សជា​អន្តរជាតិ និង​រដ្ឋធម្មនុញ្ញរបស់កម្ពុជា។

សង្គមស៊ីវិលថា ការបង្កើតច្រកអ៊ិនធឺណិតនេះនឹងជួយសម្រួលដល់ការឃ្លាំមើល​និងតាមដាននូវរាល់សកម្មភាពតាមអ៊ិនធឺណិត ព្រមទាំងផ្តល់សិទ្ធិអំណាច​ដល់រដ្ឋាភិ​បាលក្នុងការតាមដាន និងត្រួតពិនិត្យទិន្នន័យបុគ្គលណាម្នាក់ ដែលជាការ​ព្រួយបារម្ភ និងគំរាមកំហែងដល់សិទ្ធិឯកជនភាព ដើម្បីធ្វើការបញ្ចេញ​មតិតាមបណ្តាញសង្គម។ លើសពីនេះក្រុមអង្គការសង្គមស៊ីវិលបានលើកឡើងថា ការបង្កើតច្រកទ្វារ​អ៊ិនធឺណិតនេះ នឹងប៉ះពាល់ទៅលើទីផ្សារពាណិជ្ជកម្មតាម​ប្រព័ន្ធអេឡិចត្រូនិច​នៅកម្ពុជា ហើយអាចធ្វើអាជីកម្មមួយចំនួនត្រូវចាកចេញពីកម្ពុជាបន្ទាប់ពី​មានអនុក្រឹត្យនេះ។

ទោះយ៉ាងណា សម្តេចនាយករដ្ឋមន្រ្តី ពានបញ្ជាឲ្យក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អង្គភាពពាក់ព័ន្ធដទៃទៀតអនុវត្តអនុក្រឹត្យ​នេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ