ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​១​ស​ប្តា​ហ៍​សោះ ​​​ភ្លើង​ត្របាក់​ផ្ទះ​​អស់​១៦​​ខ្នង​​ហើយ

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ យោង​តាម​របាយ​ការ​ណ៍នានារបស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា គ្រាន់តែ​ត្រឹម​រ​យៈពេល​ត្រឹមនៅ​ក្នុង​អំឡុង​ខែកុម្ភៈ​នេះ អគ្គិ​ភ័យ​បាន​លេប​ត្របាក់​ផ្ទះ​ប្រជា​ពលរដ្ឋ​នៅ​ខេត្តបាត់ដំបងអស់​ចំនួន​១៦​ខ្នង ដែល​គេ​សង្ស័យ​បណ្ដាល​មក​ពី​ការ​ទូ​ស្សេ​ខ្សែ​ចរន្ត​អគ្គី​ស​នី និងពួក​ញៀន​ថ្នាំ ធ្វើ​ឲ្យ​ខាតបង់​ទ្រព្យសម្បត្តិ​អស់​រាប់​ម៉ឺន​ដុល្លា តែ​សំណាងល្អ​ មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​។…

ខេត្តបាត់ដំបង ​៖ យោង​តាម​របាយ​ការ​ណ៍នានារបស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា គ្រាន់តែ​ត្រឹម​រ​យៈពេល​ត្រឹមនៅ​ក្នុង​អំឡុង​ខែកុម្ភៈ​នេះ អគ្គិ​ភ័យ​បាន​លេប​ត្របាក់​ផ្ទះ​ប្រជា​ពលរដ្ឋ​នៅ​ខេត្តបាត់ដំបងអស់​ចំនួន​១៦​ខ្នង ដែល​គេ​សង្ស័យ​បណ្ដាល​មក​ពី​ការ​ទូ​ស្សេ​ខ្សែ​ចរន្ត​អគ្គី​ស​នី និងពួក​ញៀន​ថ្នាំ ធ្វើ​ឲ្យ​ខាតបង់​ទ្រព្យសម្បត្តិ​អស់​រាប់​ម៉ឺន​ដុល្លា តែ​សំណាងល្អ​ មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​។

នៅ​ក្នុង​ព្រឹត្តិ​ហេតុ​របស់​សមត្ថកិច្ច គឺ​នៅ​ថ្ងៃ​ទី​១២ កុម្ភៈ ដែល​ជា​ថ្ងៃ​ចូល​ឆ្នាំ​ចិន​និង​វៀត​ណាម​ គឺជា​ថ្ងៃ​ចាប់ផ្ដើម​ឲ្យ​មាន​អគ្គិភ័យ​លើក​ដំបូង នៅ​ក្នុងភូមិ​ក​ន្ទូ​ត សង្កាត់​ក្ដុល​ដូនទាវ ស្រុក​បាត់ដំបង​ ។ អគ្គិភ័យ​នេះ បាន​លេប​ត្របាក់​យក​ផ្ទះ​ពលរដ្ឋ​អស់​ចំនួន​០២​ខ្នង រួម​ទាំង​ទ្រព្យសម្បត្តិ​ជា​ច្រើន​ផង​។ តែ​ម្ចាស់ផ្ទះ​រង​គ្រោះ​បាន​អះអាង​ប្រាប់​សមត្ថកិច្ច​ថា «​អគ្គិភ័យ​នោះ បាន​ផ្ដើម​ចេញពី​ការ​ទុស្សេ​ខ្សែ​ចរន្ត​អគ្គិស​នី​»​។

ចំណែក​លើក​ទី​២ បាន​កើតឡើង ព្រឹក​ថ្ងៃ​ទី​១៦ កុម្ភៈ នៅ​ក្នុង​ប្លុក​ស្ថានីយ​រថភ្លើង ស្ថិត​ចំ​កណ្ដាល​ក្រុង​បាត់ដំបង​។ លើក​ទី​២​នេះ ​អគ្គិភ័យ​បាន​លេប​ត្របាក់​លំនៅ​ឋាន​ពលរដ្ឋ​អស់ទាំង​ស្រុង​ចំនួន​០៨​ខ្នង រីឯ​ចំនួន​០៥​ខ្នង​ទៀត​ប៉ះពាល់​បន្តិច​ប​ន្តួច​។ ហេតុផល​ដែល​នាំ​ឲ្យ​កើតឡើង​នូវ​អគ្គិ​ភ័យ​ដ៏​សាហាវ​ត្រឹម​​មួយប៉ប្រិចភ្នែក​នេះ បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា គេ​សង្ស័យ​ជន​ញៀន​ថ្នាំ​ម្នាក់​ដែល​ជួល​បន្ទប់​ស្នាក់​នៅ​ទីនោះ ជា​អ្នក​ផ្ដើម​ឲ្យ​មាន​អគ្គិភ័យ​នេះ​។ ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​តាម​ស្វែងរក​ជន​ញៀន​ថ្នាំ​នោះ​យ៉ាង​ខ្វែងខ្វាត់​ដែរ តែ​រហូត​ដល់​ពេល​នេះ ហាក់​បាត់​ដំណឹង​ជន​នេះ​ឈឹង​តែ​ម្ដង​។

ដោយឡែក​ អគ្គិភ័យ​កើត​លើក​ចុង​ក្រោយ​នេះ នៅ​រសៀល​ថ្ងៃ​ទី​១៨ កុម្ភៈ នៅ​ចំណុច​ភូមិ​កណ្ដាល​ត្បូង ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល​។ លោក​ផង់ សុភាព អធិការ​ស្រុក​ថ្មគោល បាន​រាយ​ការ​ណ៍​​ថា លំនៅ​ឋាន​នោះ ត្រូវ​បាន​អគ្គិភ័យ​ឆេះ​អស់ទាំង​ស្រុង​តែ​ម្ដង​។ លោក​អធិ​ការ​បាន​ប្រាប់​ថា បើ​តាម​ការ​សួរនាំ​ម្ចាស់ផ្ទះ​ឈ្មោះ អ៊ុ​ក ខាន់ ប្រុស​អាយុ​៦៨​ឆ្នាំ បាន​ប្រាប់​​ថា អគ្គី​ភ័យ​ដែល​ឆេះ​ផ្ទះ​គាត់​គឺ​បណ្ដាល​មក​ពី​ការ​ទុ​ស្សេ​ខ្សែភ្លើង ហើយ​បាន​លេប​យក​ផ្ទះ​គាត់​អស់ទាំង​ស្រុង​តែ​ម្ដង សូ​ម្បី​តែ​ទ្រព្យសម្បត្តិ​ក៏​ក្លាយជា​ផេះ​អស់​គ្មាន​សល់
​ដែរ​។

មន្ត្រី​ការិយាល័យ​បង្ការពន្លត់អគ្គីភ័យ នៃ​ស្នងការ​ខេត្ត បាន​និយាយ​ថា តុល្យការ នៃ​ការ​ខូចខាត​ដោយសារ​គ្រោះ​អគ្គិភ័យ​ចំនួន​០៣​លើក ជា​បន្តបន្ទាប់​ខាងលើ​នេះ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខាតបង់​ថវិការ​អស់​រាប់​សិប​លាន​រៀល តែ​សំណាងល្អ​ ដែល​មិន​មាន​គ្រោះថ្នាក់​ដល់​ម​​នុស្ស​។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា រាល់​ហេតុ​ការ​ណ៏​ដែល​បាន​កើតឡើង រថយន្ត​ពន្លត់អគ្គីភ័យ​របស់​សមត្ថកិច្ច បាន​ចេញ​ជួយ​អន្តរា​គម​ន៏​ស្ទើរ​គ្រប់​ពី​តាម​បណ្ដា​ស្រុក​នានា ដែល​នៅ​ជិត​។

កន្លែង​ខ្លះ​ អាច​សង្គ្រោះ​បាន​ខ្លះ រីឯ​កន្លែង​ខ្លះ​ទៀត​បាន​ត្រិ​ម​បាញ់​ការពារ​ទប់ស្កាត់​កុំ​ឲ្យ​រាលដាល​។ ព្រោះ​ភាគច្រើន​អគ្គី​ភ័យ​ឆេះ​លឿន​ពេក​។ ជាមួយនឹង​អ​គ្កី​ភ័យ​ដែល​កើត​ឡើង​យ៉ាង​ខ្លាំងក្លា​នេះ ប្រជាពលរដ្ឋ​គួ​តែ​មានការ​ប្រុង​ប្រយ័ត្ន ព្រោះ​នេះ​ជា​រដូវក្ដៅ ដែល​នាំ​ឲ្យ​មាន​អគ្គិភ័យ​កើតឡើង​ដោយ​យថាហេតុ​ ៕ ​

អត្ថបទសរសេរ ដោយ