ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្របួច​.​ក​ពេល​ពួក​គេ​កំពុង​ផ្តុំ​គ្នា​ប្រព្រឹត្ត​ប្រើ​ថ្នាំ

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ក្រុម​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ចំនួន​០៤​នាក់ ត្រូវកម្លាំងសមត្ថកិច្ច​ឆ្មក់​ព័ទ្ធ​បង្ក្រាប​បាន ពេល​ពួក​គេ​កំពុង​ប្រមូលផ្ដុំ​គ្នា​ជួញដូរ​គ្រឿងញៀន​ប្រឆាំង​នឹង​ច្បាប់ កាលពី​រសៀល​ថ្ងៃ​ទី​១៦ កុម្ភ​: នៅ​ចំណុច​ភូមិ​ស្ពង់ ឃុំ​អន្លង់​វិល ស្រុក​សង្កែ​។…

ខេត្តបាត់ដំបង ​៖ ក្រុម​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ចំនួន​០៤​នាក់ ត្រូវកម្លាំងសមត្ថកិច្ច​ឆ្មក់​ព័ទ្ធ​បង្ក្រាប​បាន ពេល​ពួក​គេ​កំពុង​ប្រមូលផ្ដុំ​គ្នា​ជួញដូរ​គ្រឿងញៀន​ប្រឆាំង​នឹង​ច្បាប់ កាលពី​រសៀល​ថ្ងៃ​ទី​១៦ កុម្ភ​: នៅ​ចំណុច​ភូមិ​ស្ពង់ ឃុំ​អន្លង់​វិល ស្រុក​សង្កែ​។

លោក​សុខ និមល ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ឲ្យ​ដឹង​ថា ជន​ប្រព្រឹត្ត​ល្មើស​គ្រឿងញៀន​ទាំង​០៤​នាក់​នោះ​មាន ១​-ឈ្មោះ វ៉ាង វ​ណ្ណា អាយុ​៣៤​ឆ្នាំ ២-​ឈ្មោះ ខែត្រ ផល្លា អាយុ​២៧​ឆ្នាំ ៣-​ឈ្មោះ​វ៉ុ​ន តុលា អាយុ​២១​ឆ្នាំ និង​៤​-ឈ្មោះ សុវណ្ណ រតនា ហៅ​ខ្មៅ អាយុ​២៥​ឆ្នាំ​ ។ លោក​បាន​ប្រាប់​ថា ពួក​ជួញដូរ​គ្រឿងញៀន​មួយ​សម្បុក​នេះ ត្រូវ​បានក​ម្លាំ​ជំនាញ នៃ​អធិការ​ស្រុក​សង្កែ បង្ក្រាប​បាន​ពេល​ពួក​គេ​កំពុង​ណាត់ជួប​គ្នា​ដោះ​ដូរ​គ្រឿងញៀន​ជាក់ស្ដែង ទើបត្រូវ​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​បាន​តែ​ម្ដង​។

បើ​តាម​របាយ​ការ​ណ៍សមត្ថកិច្ច ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ កម្លាំង​ជំនាញ​បាន​ដកហូត​វត្ថុ​តាង​គ្រឿងញៀន​ប្រភេទ​មឹ​តំ​ហ្វេ​តា​មីន ICE (​ម៉ា​ទឹកកក​) ពី​ក្រុម​ជនសង្ស័យ​បាន​ចំនួន​០២​ថង់ ថ្នាំ​ញៀន​ប្រភេទ Wy (​យ៉ា​ម៉ា​) ចំនួន​០១​ថង់ កាំបិត​០៣​ដើម សម្ភារ​:​ប្រើប្រាស់​គ្រឿងញៀន រួម​ទាំង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

នៅ​ចំពោះ​មុខ​វត្ថ​តាង ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​ទាំងនេះ បាន​សារភាព​ទ​ទូល​ស្គាល់​ថា ពួក​គេ​ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​មែន រីឯ​ថ្នាំ​ញៀន​ដែល​សមត្ថកិច្ច​បាន​ដកហូត​នោះ​ក៏​ជា​របស់​ពួក​ខ្លួន​ដែរ ​។ ប៉ុន្តែ​ក្រុម​នេះ ​ហាក់​មិន​បាន​ប្រាប់​ពី​ប្រភព​ដើម​ដែល​ពួក​គេ​នាំ​យក​គ្រឿងញៀន​នោះ​មក​ជូ​ញ​ដូរ​បន្ត​នោះ​ទេ​។

លោក​សុខ និមល បាន​បញ្ជាក់​ថា បើ​តាម​ប្រវត្តិ ក្រុម​នេះ​ជា​មុខសញ្ញា​ជូ​ញ​ដូរ​គ្រឿង​ញៀន​យ៉ាង​សកម្ម​នៅ​ក្នុង​មូលដ្ឋាន តែ​ពេល​នេះ ​ត្រូវ​បាន​បង្ក្រាប​ហើយ​។ លោកស្នងការ​ខេត្ត បាន​បញ្ជា​ឲ្យ​ម​មន្ត្រី​ជំនាញ​កសាង ដើម្បី​បញ្ជូន​ពួក​គេ​និង​វ​ត្តុ​តាង​ទៅ​សាលាដំបូង​ខេត្ត​ហើយ​៕

អត្ថបទសរសេរ ដោយ