ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញ​ស្នាមកាយប្រឡាយ​ថ្មីៗ​ដែល​ហ៊ុម​ព័ទ្ធយក​ដី

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ប្រឡាយ​ដែល​ជន​ទុច្ចរិត​ទើប​ប្រើ​គ្រឿងចក្រ​ធ្វើ​សកម្មភាព​លួច​កាយ​ថ្មី​ៗ ដើម្បី​ធ្វើ​ជា​ព្រំ​ហ៊ុម​ព័ទ្ធ​រំលោភ​យក​ដី​ព្រៃ​លិច​ទឹក​នៅ​ក្នុង​តំបន់​២ និងតំបន់​៣ ដែល​មួយ​ខ្សែ​ៗ​ប្រវែង​រាប់​ពាន់​ម៉ែត្រ ត្រូវ​បាន​កម្លាំង​គណ​បញ្ជាការ​កងឯកភាព​ស្រុក​មោង​ប្ញ​ស្សី ចុះ​ស្រាវជ្រាវ​រក​ឃើញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ កុម្ភៈ…

ខេត្តបាត់ដំបង ​៖ ប្រឡាយ​ដែល​ជន​ទុច្ចរិត​ទើប​ប្រើ​គ្រឿងចក្រ​ធ្វើ​សកម្មភាព​លួច​កាយ​ថ្មី​ៗ ដើម្បី​ធ្វើ​ជា​ព្រំ​ហ៊ុម​ព័ទ្ធ​រំលោភ​យក​ដី​ព្រៃ​លិច​ទឹក​នៅ​ក្នុង​តំបន់​២ និងតំបន់​៣ ដែល​មួយ​ខ្សែ​ៗ​ប្រវែង​រាប់​ពាន់​ម៉ែត្រ ត្រូវ​បាន​កម្លាំង​គណ​បញ្ជាការ​កងឯកភាព​ស្រុក​មោង​ប្ញ​ស្សី ចុះ​ស្រាវជ្រាវ​រក​ឃើញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ កុម្ភៈ នៅ​ក្នុងភូមិ​សាស្ត្រ ភូមិ​អង្គ្រង ឃុំ​ជ្រៃ តែ​គ្រឿងចក្រ​ត្រូវ​បាន​គេ​ជន្លៀមចេញ​ផុត​១​ថ្ងៃ មុន​ពេល​អាជ្ញាធរ​ចុះ​ទៅ​ដល់ ដែល​គេ​សង្ស័យ​​អាច​មាន​អ្នក​ផ្ដល់​ដំណឹង​ជា​មុន​។

របាយ​ការ​ណ៍ចុះ​ស្រាវជ្រាវ​របស់​អាជ្ញាធរ​ស្រុក​មោង​ប្ញ​ស្សី ដែល​កោះសន្តិភាព​ទ​ទូល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ កុម្ភៈ គឺកម្លាំង​ចម្រុះ​របស់​គណ​បញ្ជាការ​កងឯកភាព​ស្រុក បាន​ចុះ​ទៅ​ពិនិត្យ​នៅ​តាម​ភូមិ​សា​ស្ត្រី​នានា ក្នុងភូមិ​អង្គ្រង ឃុំ​ជ្រៃ ស្រុក​មោង​ប្ញស្សី ហើយ​បាន​រក​ឃើញ​ស្លាកស្នាម​ថ្មី​ៗ​បំផុត ដែល​ជន​ទុ​ច្ច​រុត បាន​ប្រើប្រាស​គ្រឿងចក្រ​ឈួ​ស​កាយ​ធ្វើ​ជា​ប្រឡាយ​ឬ​ធ្វើ​ព្រំ ដើម្បី​ហ៊ុមព័ទ្ធ​យក​ដី​ព្រៃ​លិច​ទឹក​ដោយ​ខុសច្បាប់​។

បើ​យោង​លើ​របាយ​ការ​ណ៍​ដដែល ទីតាំង​ដែល​ពួក​គេ​ជន​ទុច្ចរិត​កាយ​ប្រឡាយ​ធ្វើ​ព្រំ​រំលោភ​យក​ដី​ព្រៃ​លិច​ទឹក​នោះ មាន​ដូច​ជា​នៅ​ចំណុច​ «​បឹង​ឡង​ទាក​» គឺ​មាន​ចំនួន​០២​ខ្សែ ដែល​មួយ​ខ្សែ​មាន​ប្រវែង​ប្រមាណ​២០០​ម៉ ទទឹង​២​ម៉ និង ជម្រៅ​១,៥​ម៉ រីឯ​មួយ​ខ្សែ​ទៀត​មាន​ប្រវែង​ប្រមាណ​១,១៤០​ម៉ ទទឹង​៣​ម៉ និង​ជម្រៅ​១,៥​ម៉ ដែល​ទាំង​២​ខ្សែ​នេះ​ស្ថិត​នៅ​ក្នុង​«​តមបន់​ៗ»​។ ដោយឡែក​មួយ​ខ្សែ​ទៀត នៅ​ចំណុច​«​បឹង​កំភ្លាញ​» មាន​ប្រវែង​ប្រមាណ​១,៣០០​ម៉ ទទឹង​៤​ម៉ និង ជម្រៅ​៤​ម៉ ដែល​ស្ថិត​នៅ​ក្នុង​«​តំបន់​៣»​។

តំបន់​ទាំង​២​នេះ សុទ្ធតែ​ជា​តំបន់​ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល ហាមឃាត់​ដាច់ខាត​មិន​ឲ្យ​មានការ​កាប់​រុករាន​រំលោភ​បំពាន​យក​ធ្វើ​ជា​ដី​កម្ម​សិទ្ធិធឯកជន​ឡើយ​។ នាយករង​រដ្ឋបាល​ស្រុក​មោង​ប្ញស្សី លោក លី សាលី​ម ដែល​ដឹកនាំ​កិច្ច​ប្រតិបត្តិការ​នេះ​ផ្ទាល់ បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា ប្រ​ឡា​យៅ​ទាំង​០៣​ខ្សែ​ដែល​ក្រុមការងារ​ចុះ​ស្រាវ​ជ្រាវ​រក​ឃើញ​ខាងលើ​នេះ គឺ​សុទ្ធតែ​បាន​ធ្វើ​រំលោភ​បំពាន​លើ​ដី​ព្រៃ​លិច​ទឹក​នៅ​ក្នុង​តំបន់ហាមឃាត់​។

ជន​ទុច្ចរិត​បាន​ប្រើ​គ្រឿងចក្រ​ឈួ​ស​ឆាយដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​២​និង​តំបន់​៣ ដែល​ជា​តំបន់​ការពារ​ដោយ​ច្បាប់ ដើម្បី​ហ៊ុមព័ទ្ធ​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធិឯកជន​។ លោក​លី សាលី​ម បាន​បញ្ជាក់​ថា នៅ​ទីនោះ​យើង​បានឃើញ​ស្នាម​ជីក​កកាយ​ធ្វើ​ប្រឡាយ​ទឹក​ថ្មី​ៗ ដែល​ទំនង​គ្រឿងចក្រ​នោះ បាន​ដក​ចេញ​ផុត​១​ថ្ងៃ មុន​ពេល​កម្លាំង​ចម្រុះ​របស​លោក​ចុះ​ទៅ​ដល់​។ ហើយ​ការ​ដក​គ្រឿងចក្រ​យ៉ាង​ប្រផាប់​ប្រ​ភីង​នេះ ទំនង​អាច​មាន​រនុកក្នុង នៅ​ក្នុង​ជួរ​គណ​បញ្ជាការ​ក​ងេ​ក​ភាព​ស្រុក​ណា​ម្នាក់​ជា​អ្នក​ផ្ដល់​ដំណឹង​នេះ​ជា​មុន ទើប​គ្រឿង​ចក្រ​នោះ​ដក​ចេញ​មុន​ពេល​កម្លាំង​ចុះ​ទៅ​ដល់​។ ប៉ុន្តែ​យ៉ាងណា លោក​លី សាលី​ម បាន​ប្រាប់​ថា ជំហាន​ដំបូង​នេះ យើង​កំពុងធ្វើការ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ម្ចាស់​គ្រឿងចក្រ និង អ្នក​ប្រព្រឹត្ត​បទល្មើស​ទាំងនោះ​ហើយ​។ ប៉ុន្តែ​ចំណាត់ការ​បន្ត​បែប​ណា​នោះ គឺ ស្ថិត​នៅ​លើ​គោល​ការ​ណ៏​របស់​លោក​អភិបាលស្រុក​ជា​អ្នក​សម្រេច​។

សូម​រំលឹក​ថា នៅ​តាម​ភូមិសាស្ត្រ​នានា ក្នុង​ទឹកដី​ឃុំ​ជ្រៃ ស្រុក​មោងប្ញ​ស្សី នេះ កន្លង​មក​ត្រូវ​គេ​រក​ឃើញ​ថា មានការ​ឈូស​ឆាយ​រំលោភ​យក​ដី​ព្រៃ​លិច​ទឹក នៅ​ក្នុង​តំបន់​ហាម​ឃាត់​ទាំងនោះ​រាប់​ពាន់​ហិច​តា ដែល​សមាសភាព នៃ​ជន​ប្រព្រឹត្ត​ភាព​ច្រើន​ត្រូវ​គេ​ស្គាល់​ថា សុទ្ធតែ​ជា​មន្ត្រី​មាន​អំណាច មាន​លុយ និង បក្សពួក​។ ក្រុម​ជន​ទុច្ចរិត​ដែល​មាន​អំណាច មាន​លុយ​ទាំងនោះ​ក៏​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ស្ទើរ​គ្រប់​សមាសភាព​ទៀត​ផង​។ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត ឬ ស្ថាប័ន​ជំនាញ​ដែល​ចុះ​អនុវត្ត​ការងារ​នេះ ហាក់​បាន​ត្រិ​ម​តែ​ធ្វើ​របាយ​ការ​ណ៍​ជូន​កាល​កុហក ជូន​កាល​ត្រង់ រាយ​ការ​ណ៍ជូន​ថ្នាក់លើ​បាន​ជ្រាប​តែ​ប៉ុណ្ណោះ តែ​ការ​អនុវត្ត​ច្បាប់​សេ​រ៉ូ​តា​ប្លា​ក​។

បើ​តាម​ការ​សង្កេត​លើ​ករណី​នេះ រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ឃើញ​អាជ្ញា​ធរមាន​សមត្ថកិច្ច ឬ ថ្នាក់ដឹកនាំ អូស​កជើង​ខ្លាំង​ខាង​រំលោភ​បំពាន​ដី​រដ្ឋ​ណា​ម្នាក់​យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់​នៅឡើយ​ទេ បើ​ទោះជា​ជន​ទុច្ចរិត​ទាំងនោះ​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ក្ដី​។ មិនតែប៉ុណ្ណោះ គេ​ឃើញ​ជន​ទុច្ចរិត​ទាំងនោះ​នៅ​តែ​បន្ត​កាប់​ទន្ទ្រាន​រំលោភ​បំពាន​យក​ដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​ទន្លេសាប​ដដែល​៕

អត្ថបទសរសេរ ដោយ