ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចរន្ត​ចេញ​ដើរ​កម្សាន្ត និង​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ១៩ ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​មាន​ព​ន្លឺ​ឡើង​វិញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អស់​រយៈពេល​សឹងតែ​ពេញ​មួយ​ឆ្នាំ ២០២០ ដែល​អ្នករក​ស៊ីក្នុង​វិស័យ​ទេចរ ណ៍​បាន​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ ១៩ ។ ប៉ុន្តែ​ចូល​មក​ដល់​ខែកុម្ភៈ ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ អស់​រយៈពេល​សឹងតែ​ពេញ​មួយ​ឆ្នាំ ២០២០ ដែល​អ្នករក​ស៊ីក្នុង​វិស័យ​ទេចរ ណ៍​បាន​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ ១៩ ។ ប៉ុន្តែ​ចូល​មក​ដល់​ខែកុម្ភៈ ឆ្នាំ ២០២១​នេះ គេ​សង្កេត ឃើញ​ថា ចរន្ត​នៃ​ការ​ចេញ​ដើរ​កម្សាន្ត​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​មាន​ចំនួន​កើនឡើង ហើយ ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ ១៩ ក៏​មាន​ជា​បន្តបន្ទាប់​មកនេះ បាន​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍ ចាប់ផ្តើម​មើលឃើញ​ពន្លឺ​ខ្លះ​ៗ​ហើយ បើ​ទោះបី​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​មិន​ទាន់​មាន ភាព​ទូលំទូលាយ​ក៏​ដោយ ។

បើ​តាម​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​មើលឃើញ​ថា ចរន្ត​នៃ​ការ​ចេញ ដើរ​កម្សាន្ត​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​មាន​ឡើង​ចុះ​ទៅ​តាម​តំបន់ ក្រៅពី​បាន​ជួយ​ដល់​សេដ្ឋ កិច្ច​មូលដ្ឋាន​បើ​ទោះជា​ការ​ចំណាយ​របស់​ពលរដ្ឋ​នៅ​មាន​កម្រិត​ក៏​ដោយ តែ​វា​សញ្ញា​ល្អ​ស​ម្រា ប់​វិស័យ​ទេសចរណ៍ ខណៈ​ការ​ចាក់​វ៉ាក់សាំង​ការពារ​កំពុង​ដំណើរការ ។

លោក​ជំទាវ ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​មាន​ប្រសា​ស ន៍​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី ១៥ កុម្ភៈ ២០២១​នេះ​ថា ដំណឹង​នៃ​ការ​ទិញ​វ៉ាក់សាំង និង​ការ​ចូល​ចាក់​វ៉ា​ក់ សាំង​ការពារ​ជំងឺ​កូ​វី​ដ ១៩ មាន​ជា​បន្តបន្ទាប់​ក​ន្ល​មកនេះ ជា​សញ្ញា​វេជ្ជ​មាន​មួយ​សម្រាប់​វិស័យ ទេសចរណ៍ ជា​ពិសេស បន្ទាប់​ពី​វិស័យ​មួយ​នេះ​បាន​ទទួល​រង​គ្រោះ​អស់​រយៈពេល​ជាង​មួយ ឆ្នាំ​មក​ហើយ​មិន​ទាន់​មាន​ពន្លឺ​ថា ពេល​ណា​នឹង​មាន​ភាព​ប្រសើរ​ឡើង​វិញ​ទេ ។ ប៉ុន្តែ​នៅ​ពេល ដំណឹង​ចូល​មក​ដល់ យើង​ក៏​ចាប់ផ្តើម​មាន​ពន្លឺ​ហើយ​រំពឹង​ថា នឹង​មាន​វ៉ាក់សាំង ឬ​ដូ​ស​ទី ២ ទី ៣ និង​ចូល​មក​ដល់​ឆាប់​ៗ​ទៀត ។ អ៊ីចឹង​ហើយ​យើង​អាច​ស្តារ​ឡើង​វិញ​នូវ​អ្វី​ដែល​អាជីវកម្ម បាន​គាំង​កន្លង​មក ។

លោក​ជំទាវ​បន្ត​ថា ចំនួន​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​មាន​និន្នាការ​ក្នុង​ការ​ចេញ​ដើរ​កម្សាន្ត ទោះបី​នៅ​តាម​ខេត្ត​ខ្លះ​មានការ​កើនឡើង ឬ​ធ្លាក់​ចុះ​ខ្លះ​ក្តី​នៅ​រដូវ​កាល​ចូល​ឆ្នាំ​ចិន​នេះ វា​មិន​ដូច បុណ្យចូលឆ្នាំ​ខ្មែរ​នោះ​ទេ ព្រោះ​វា​មិន​មាន​ថ្ងៃ​ឈប់​ជា​ផ្លូវការ ។ ការ​ចេញ​ដើរ​របស់​ប្រជាពលរដ្ឋ នេះ​បាន​ជួយ​ទៅ​ដល់​វិស័យ​ទេសចរណ៍ ជួយ​ដល់​អាជីវកម្ម​ទាក់ទង​វិស័យ​ទេសចរណ៍​ទាំង អស់​ឱ្យ​ងើបឡើង​វិញ ។ បើ​ទោះបី​ការ​ចំណាយ​របស់​ពួក​គាត់​មាន​កម្រិត​ក្តី តែ​ការ​ចំណាយ របស់​ពួក​គាត់​បាន​ជួយ​ទៅ​ដល់​សេដ្ឋកិច្ច​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ដែល​ជា​អាជីវករ ។

ប្រធាន​សមាគម​រូប​នេះ​សង្កត់ធ្ងន់ ថា​ការ​ចេញ​ដើរ​របស់​ប្រជាពលរដ្ឋ​វា​ជា​សញ្ញា​ល្អ វា បង្ហាញ​ថា វិស័យ​ទេសចរណ៍​ងើបឡើង​វិញ ហើយ​ដំណឹង​ក៏​ដូច​ជា​ដំណើរការ​នៃ​ការ​ចាក់​វ៉ា​ក់ សាំង​ការពារ​បាន​ធ្វើ​ឱ្យ​អ្នករក​ស៊ីក្នុង​វិស័យ​ទេសចរណ៍​មានការ​សាទរ និង​ថែម​ទាំង​បាន​ធ្វើ ឱ្យ​អារម្មណ៍​នឹងន​ជាង​ពេល​មុន​ៗ ។

លោក​ជំទាវ ឆាយ ស៊ី​វលី​ន មាន​ប្រសាសន៍​ថា បន្ទាប់​ពី​ឃើញ​ថា មាន​ចាក់​វ៉ាក់សាំង ជា​បន្តបន្ទាប់​កន្លង​មកនេះ បាន​ធ្វើ​ឱ្យ​ពួក​គាត់ (​អ្នករក​ស៊ីក្នុង​វិស័យ​ទេសចរណ៍​) ចាប់ផ្តើម​ប្រ មូល​ស្មារតី​ធ្វើ​ឱ្យ​អារម្មណ៍​នឹងន ហើយ​ចាប់ផ្តើម​គិត ហើយ​អ្វី​ៗ​នឹង​វិល​ត្រឡប់​មក​រក​ភាព​ប្រ សើរ​ឡើង​វិញ ។ ពួក​គាត់​ចាប់ផ្តើម​ជំនុំ​គ្នា ពិសេស​សមាគម​ទេសចរណ៍​យើង​គិត​ថា តើ​យើង គួរ​ធ្វើ​អ្វី​មុន គួរតែ​ប្រមូល​អ្នកជំនាញ​ទេសចរណ៍​បាន​ដោយ​របៀប​ម៉េច ? យើង​កំពុង​តែ​គិត តែ​សំខាន់​យើង​បាន​លួងលោម​ផ្លូវចិត្ត​របស់​ពួក​គាត់​ឱ្យ​ល្អ​ប្រសើរ​ឡើង​វិញ ហើយ​ងាក​មក​ចាប់ យក​អាជីព​នេះ​វិញ ។ ជា​រួម​គាត់​មាន​ស្មារតី​ល្អ​បន្តិច​ម្តង​ៗ ផ្តើម​មក​គិតដល់​អាជីវកម្ម​នេះ​វិញ ។

យោង​តាម​ក្រសួងទេសចរណ៍​បង្ហាញ​ថា រយៈពេល ៣​ថ្ងៃ នៃ​ពិធី​បុណ្យចូលឆ្នាំ​ចិន កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ប្រមាណ ៨៩២.៦៣៨​នាក់ ថយ​ចុះ ២,២៣% ធៀប​នឹង​ឆ្នាំ ២០២០ ក្នុង​នោះ​ភ្ញៀវ​ជាតិប្រមាណ ៨៨០.៥៥៣​នាក់ កើនឡើង ៦,០៥% និង​ភ្ញៀវ​បរទេស​ផ្ទៃ ក្នុង​ប្រមាណ ១២.០៨៥​នាក់ ថយ​ចុះ ៨៥,៤០% (​ប្រៀប​ចូល​ឆ្នាំ​ចិន ២០២០) ។ ក្រសួង​ទេសច រណ៍​គូសបញ្ជាក់​ថា គោលដៅ​ទេសចរណ៍​សំខាន់​ៗ​មួយ​ចំនួន​រយៈពេល ៣​ថ្ងៃនេះ រួម​មាន ៖ រាជធានី​ភ្នំពេញ ១១៨,៥០២​នាក់​, ខេត្តសៀមរាប ១១៧.៧៨៩ នាក់​, ខេត្តកំពត​១០២.០២៦ នាក់​, ខេត្ត​កែប ៩២.៨០៤ នាក់​, ខេត្ត​ព្រះ​សីហ​នុ ៨២.០៦៥​នាក់​, ខេត្តកណ្តាល ៧២.៥១០ នាក់​,​ខេត្តបាត់ដំបង ៦២.៤៦៤​នាក់​, ខេត្តកោះកុង ៣៥.២២៥ នាក់​, ខេត្តកំពង់ស្ពឺ ២៩.៧៧០ នាក់ និង​ខេត្តពោធិ៍សាត់ ២៤.៧២៣​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ