ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​ចង់​គេច​ពី​សមត្ថកិច្ច ​ដើរជាន់​មីន​​ផ្ទុះ​កក្រើក​ដា.ច់.​ជើ.ង.​ម្ខា.ង

3 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ តាម​ព័ត៌មាន​ចុង​ក្រោយ​ថា ករណី​នេះ​ជន​រង​គ្រោះ​ជាន់​មីន​ផ្ទុះ​ដាច់​ជើង​ខាងស្តាំ និង​ជា​ពលករដែល​តែង​លួច​ចូល​ទៅ​រក​ការងារ​ធ្វើ​នៅ​ដី​ថៃជិត​ៗ​ព្រំដែន ​ដូច​ជា​ធ្វើ​ជា​កម្មករ​កាប់​អំពៅ​ ឬ​ដក​ដំឡូង​ជាដើម ​។ ពលករ​ម្នាក់​ដែលវិល​ត្រឡប់​ពី​ប្រទេស​ថៃ បាន​ជួប​គ្រោះ​អកុ​សល​ព្រោះតែ​លួច​ដើរ​ផ្លូវ​កាត់​ដោយសារ​ចង់​គេច​ពី​សមត្ថកិច្ច…

ខេត្តបន្ទាយមានជ័យ ៖ តាម​ព័ត៌មាន​ចុង​ក្រោយ​ថា ករណី​នេះ​ជន​រង​គ្រោះ​ជាន់​មីន​ផ្ទុះ​ដាច់​ជើង​ខាងស្តាំ និង​ជា​ពលករដែល​តែង​លួច​ចូល​ទៅ​រក​ការងារ​ធ្វើ​នៅ​ដី​ថៃ
ជិត​ៗ​ព្រំដែន ​ដូច​ជា​ធ្វើ​ជា​កម្មករ​កាប់​អំពៅ​ ឬ​ដក​ដំឡូង​ជាដើម ​។

ពលករ​ម្នាក់​ដែលវិល​ត្រឡប់​ពី​ប្រទេស​ថៃ បាន​ជួប​គ្រោះ​អកុ​សល​ព្រោះតែ​លួច​ដើរ​ផ្លូវ​កាត់​ដោយសារ​ចង់​គេច​ពី​សមត្ថកិច្ច ក៏​ជាន់​មីន​ផ្ទុះ​កក្រើក​ដាច់​ជើង​ម្ខាង ។ហេតុការណ៍​នេះ កើតឡើង​កាលពី​ព្រលប់​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​តាម​បន្ទាត់​ព្រំដែន ក្នុងភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។ ជន​រង​គ្រោះ​ឈ្មោះ យឿ​ន រ៉​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ សង្កាត់​ខាងលើ ។

លោក ឆាយ សុ​ជាតិ នាយ​ប៉ុស្តិ៍​ដើម​កកោះ​នៃ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ ថ្លែងថា ពលករ​រូប​នេះ​បាន​ព្យាយាម​គេចវេះ​ពី​សមត្ថកិច្ច ដោយ​ដើរ​ផ្លូវ​កាត់​ក៏​ចូល​ចំ​ចម្ការ​មីន​ទើប​បណ្តាល​ឲ្យ​ផ្ទុះ​កក្រើក​នៅ​ម៉ោងជាង​៧​យប់ ។ក្រោយ​ពី​ឮ​សំឡេង​ផ្ទុះ​នៅ​តំបន់​ស ចំណុច​បន្ទាត់ព្រំដែន ហើយ​សំឡេង​ជន​រង​គ្រោះ​ស្រែក​ដង្ហោយឲ្យ​ជួយ លោក​ក៏​សុំ​គោលការណ៍​ទៅ​លោក​មេបញ្ជាការ​វរៈ បន្ទាប់​មក​ក៏​ដោះ​មីន​ចូល​ទៅ​ចំណុ​ច​កើតហេតុ និង​បាន​ជួប​ហើយ​ជួយ​យក​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ ។

ប្រភព​ដដែល​ថា ដោយសារ​របួស​ជន​រង​គ្រោះមាន​សភាព​ធ្ងន់ ខាង​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែ​ត​ក៏​បាន​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន មង្គលបុរី​ទៀត​នៅ​យប់​ថ្ងៃ​ដដែល​នោះ ។ យ៉ាងណា​ក៏​ដោយ លោកនាយ​ប៉ុស្តិ៍​ខាងលើ​មិនបាន​ប្រាប់​ពី​ប្រភេទ​គ្រាប់​មីន​ដែល​ជន​រង​គ្រោះ​ដើរ​ជាន់​នេះ ឬ​ផលិត​នៅ​ប្រទេស​ណា​ឡើយ ប៉ុន្តែ​ប្រាប់​ថា អាច​ជា​គ្រាប់​មីន​ប្រឆាំង​មនុស្ស​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម​ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៨០ ។

អត្ថបទសរសេរ ដោយ