ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្តមាន​ភ្ញៀវ​ទេ​ចរណ៍​ជាតិ និង​អន្តរជាតិ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​ប្រមាណ​ជាង​១១​ម៉ឺន​នាក់

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​២០២១​នេះ យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​បានឱ្យ​ដឹង​ថា ក្នុង​រយៈពេល​០៤​ថ្ងៃ​មកនេះ ចាប់ពី​ថ្ងៃ​ទី​១១ ដល់ទី​១៤ កុម្ភៈ ឆ្នាំ​២០២១​នេះ ភ្ញៀវ​ជាតិ…


ខេត្តសៀមរាប ៖ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​២០២១​នេះ យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​បានឱ្យ​ដឹង​ថា ក្នុង​រយៈពេល​០៤​ថ្ងៃ​មកនេះ ចាប់ពី​ថ្ងៃ​ទី​១១ ដល់ទី​១៤ កុម្ភៈ ឆ្នាំ​២០២១​នេះ ភ្ញៀវ​ជាតិ អន្តរជាតិ ចូល​មក​កាន់​ខេត្តសៀមរាប មាន​ចំនួន​ប្រមាណ​ជាង​១១​ម៉ឺន​នាក់​។ ដោយឡែក​ភ្ញៀវ​ទេសចរណ៍​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប មាន​ចំនួន​១១​ពាន់ ៧០០០​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរណ៍​បរទេស​មាន​ចំនួន ១ ៧៨៩ នាក់ ថយ​ចុះ​៨៩,៥៨% បើ​ប្រៀបធៀប​នឹង​រយះ​ពេល​ដូច​គ្នា ឆ្នាំ​២០២០ មាន​ចំនួន ១៧ ១៦៨ នាក់ ភ្ញៀវ​ទេសចរណ៍​ជាតិ​មាន​ចំនួន​ប្រមាណ ១១ ៦០០០​នាក់ ថយ​ចុះ​ជាង​ឆ្នាំ​មុន​ហើយ​ភ្ញៀវ​ទេសចរណ៍​ទាំងនេះ​បាន​ទៅ​ទស្សនា​តំបន់​អង្គរ សហគមន៍​ទេសចរណ៍​នានា​ក្នុង​ខេត្តសៀមរាប​ដូច​ជា៖

នៅ​ឧទ្យាន​ជាតិ​ភ្នំ​គូលែន សហគមន៍​ព្រៃ​ទឹក​ជប់​ខ្នារ​ពោធិ៍ សហគមន៍​ត្រាវ​កុដិ សហគមន៍​បឹង​ឈូក​បន្ទាយស្រី និង​សហគមន៍​ទេសចរណ៍​បាគង​ភូមិ​ខ្ញុំ បឹង​ទន្លេសាប និង​តំបន់​កម្សាន្ត​ជា​ច្រើន​ទៀត ជា​ពិសេស​ការ​ទៅ​ទស្សនា​សួនផ្កា​នៅរ​វ​ង្វ​ង់​មូល​បន្ទាយស្រី​។ បើ​យើង​ក្រឡេក​មក​មើល​នៅ​ខេត្តសៀមរាប អស់​រយៈពេល​មួយ​ឆ្នាំ​២០២០ ស្ថានភាព​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​មានការ​ធ្លាក់​ចុះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​បងប្អូន​ជា​ប្រតិបត្តិ​ករ​ទេសចរណ៍​ជាតិ អន្តរជាតិ ដោយ​បញ្ហា​កូ​វី​ដ​-១៩​។ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន ២០២១​នេះ យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​បានឱ្យ​ដឹង​ថា ក្នុង​រយៈពេល​០៤​ថ្ងៃ​មកនេះ ចាប់ពី​ថ្ងៃ​ទី​១១ ដល់ទី​១៤ កុម្ភៈ ឆ្នាំ​២០២១​នេះ មាន​ភ្ញៀវ​ជាតិ អន្តរជាតិ​ចូល​មក​កាន់​ខេត្តសៀមរាប មាន​ចំនួន​ប្រមាណ​ជាង​១១​ម៉ឺន​នាក់​។

ដោយ​ភ្ញៀវ​ទេសចរណ៍​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប មាន​ចំនួន ១១ ៧០០០​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរណ៍​បរទេស​មាន​ចំនួន​១ ៧៨៩​នាក់ ថយ​ចុះ​៨៩,៥៨% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា ឆ្នាំ​២០២០ មាន​ចំនួន ១៧ ១៦៨​នាក់ ភ្ញៀវ​ទេសចរណ៍​ជាតិ​មាន​ចំនួន​ប្រមាណ​១១ ៦០០០​នាក់ ហើយ​ភ្ញៀវ​ទេសចរណ៍​ទាំងនេះ​បាន​ទៅ​ទស្សនា​តំបន់​អង្គរ សហគមន៍​ទេសចរណ៍​នានា​ក្នុង​ខេត្តសៀមរាប​ដូច​ជា នៅ​ឧទ្យាន​ជាតិ​ភ្នំ​គូលែន សហគមន៍ ព្រៃ​ទឹក​ជប់​ខ្នារ​ពោធិ៍ សហគមន៍​ត្រាវ​កុដិ សហគមន៍​បឹង​ឈូក​បន្ទាយស្រី និង​សហគមន៍​ទេសចរណ៍​បាគង​ភូមិ​ខ្ញុំ បឹង​ទន្លេរ​សាប និង​តំបន់​កំ​ស​។

ម្យ៉ាងទៀត មុន​ពេល​បងប្អូន​យើង ចេញដំណើរ​ទៅ​កាន់​តំបន់​រមណីយដ្ឋាន​វប្បធម៌ និង​ធម្មជាតិ គឺ​មិន​បាន​ភ្លេច​ឡើយ​ក្នុង​ការ​ចូល​ទៅ​គោរព​ប្រតិបត្តិ​បូជា​ទៀន​ធូប ថ្វាយ​ផ្កា​ដល់​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម ដែល​ជាទី​កន្លែង​ដ៏​ស័​ក្ត​សិទ្ធិ​នៃ​ទឹកដី​អង្គរ​បវរ​នៃ​យើង ដើម្បី​សុំ​នូវ​សេចក្តីសុខ​ចម្រើន​ជូន​ដល់​ក្រុម​គ្រួសារ ញាតិ​មិត្ត​បងប្អូន​កូនចៅ សំខាន់​សូម​ឲ្យ​បារមី​ជួយ​ថែរក្សា​ឲ្យ​បាន​គង់វង្ស​ជា​រៀង​រហូត នូវ​សុខ​សន្តិភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទៀត​ផង​។ ភ្ញៀវ​ទេសចរណ៍​ដែល​បាន​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត បាន​បង្ហាញ​ការ​កោតសរសើរ​ចំពោះ​គម្រោង កែ​លម្អ​សោភ័ណ​ភាព ក្នុង​តំបន់​នេះ​បាន​យ៉ាង​ស្រស់​ស្អាត និង​មាន​ភាព​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង អន្តរជាតិ​មក​លេង​កម្សាន្ត​ឱ្យ​កាន់តែ​ច្រើន​បន្ថែម​ទៀត​៕ ដោយ ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ