ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង ១ម៉ឺននាក់ មកកម្សាន្ត ក្នុងខេត្តស្ទឹងត្រែង នាថ្ងៃបុណ្យ​ចូលឆ្នាំចិន

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ រយៈពេល ៤ថ្ងៃ ក្នុងអំឡុងពេលចូលឆ្នាំចិន ចាប់ពីថ្ងៃទី១១កុម្ភៈ ដល់ថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០២១ មានភ្ញៀវទេសចរជាតិ-អន្តរជាតិ រួមទាំងប្រជាពល​រដ្ឋ នៅក្នុងខេត្តស្ទឹងត្រែង​…

ខេត្តស្ទឹងត្រែង៖ រយៈពេល ៤ថ្ងៃ ក្នុងអំឡុងពេលចូលឆ្នាំចិន ចាប់ពីថ្ងៃទី១១កុម្ភៈ ដល់ថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០២១ មានភ្ញៀវទេសចរជាតិ-អន្តរជាតិ រួមទាំងប្រជាពល​រដ្ឋ នៅក្នុងខេត្តស្ទឹងត្រែង​ ជាប់ព្រំដែនឡាវ ​ជាង ១ម៉ឺននាក់ ​ចូលមកកម្សាន្ត​នៅតាមរមណីយដ្ឋាននានា ក្នុងខេត្ត។

​ប្រធានមន្ទីរទេសចរណ៍ ខេត្តស្ទឹង​ត្រែង លោក អ៊ន់ ប៉ោសឿន ឲ្យដឹងថា ស្ថិតិភ្ញៀវ​ទេសចរជាតិ និងអន្តរ ជាតិ ដែលបានចូលមកកំសាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តស្ទឹងត្រែង រយៈពេល ៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណី​ចិន មានចំនួន ១​៨៥៩នាក់។

ប្រធានមន្ទីររូបនេះ បានបន្ថែមទៀតថា រមណីយដ្ឋាន នៅទូទាំងខេត្ត បានបើកទទួល​ភ្ញៀវ​ទេសចរ​ជាតិ និងអន្តរជាតិ ឲ្យចូលមកកំសាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី​ប្រពៃណីចិន-វៀតណាម ភាគ​ច្រើន ភ្ញៀវបានមកលេង​នៅតាមរមណីយដ្ឋាន​ជួរដងទន្លេសេកុង និងមេគង្គ ក្នុងនោះ មាន​រមណីយដ្ឋានជំនោរសេកុង​ ជួរចាប​ ជំនោរ​សេសាន​ សម្រស់បុប្ផាភ្លុក ​កោះខ្សាច់សេកុង​ ចំការក្រូច ​បក្សីមេគង្គ​ ព្រះរំកិល​ អូរស្វាយ​ និងសហគមន៍ទេសចរណ៍ អូរឬស្សីកណ្តាល ផងដែរ។ លោ

កបានបញ្ជាក់ទៀតថា ក្នុងចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកកម្សាន្ត គឺមានភ្ញៀវជាតិចំនួន ១​៨៣១នាក់ និងភ្ញៀវអន្តរជាតិ មានចំនួន ៣០នាក់។

លោក​ប្រធានមន្ទីរទេសចរណ៍​ខេត្ត បានបញ្ជាក់ទៀតថា ចំពោះតម្លៃសេវាកម្មចំណី​អាហារ នៅតាមតំបន់រមណីយដ្ឋាននានា គឺស្ថិតក្នុងតម្លៃថេរ។ ដោយ​ តាមភោជនីយ​ដ្ឋាន ផ្ទះសំណាក់ និងសណ្ឋាគារ មានការកើនឡើងតម្លៃខ្លះៗ ដោយសារការស្នាក់​នៅក្នុង​បន្ទប់ ជាលក្ខណៈគ្រួសារ និងមានចំនួនច្រើនលើសពីធម្មតា។ តែទោះ​ជាយ៉ាង​ណា ក៏មន្ត្រីជំនាញទេសចរណ៍​ខេត្ត ​ចុះណែនាំពន្យល់ដល់​អ្នកគ្រប់គ្រងនៅទីនោះ មិនឲ្យឡើងថ្លៃទៀតឡើយ​។ ចំពោះកត្តាសន្តិសុខនោះវិញ គឺមានការធានាបានល្អពី​អ្នកគ្រប់​គ្រង​នៅតាមបណ្តារមណីយដ្ឋាននីមួយៗ ប្រកបដោយការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវខ្ពស់៕ ដោយ៖  រ៉ូ សាលី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ