ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​នា​ឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​ហាក់​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ នា​ឱកាស​បុណ្យចូលឆ្នាំ​ចិន​វៀតណាម​នេះ គេ​សង្កេត​ឃើញ​មាន​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ បាន​នាំ​គ្នា​ដើរ​លេង​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា ក្នុង​ខេត្ត​ប៉ៃលិន ។ តែបើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០២០​កន្លង​ទៅ​ឃើញ​ថា មានការ​ធ្លាក់​ចុះ​បន្តិច​។…

ខេត្ត​ប៉ៃលិន ៖ នា​ឱកាស​បុណ្យចូលឆ្នាំ​ចិន​វៀតណាម​នេះ គេ​សង្កេត​ឃើញ​មាន​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ បាន​នាំ​គ្នា​ដើរ​លេង​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា ក្នុង​ខេត្ត​ប៉ៃលិន ។ តែបើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០២០​កន្លង​ទៅ​ឃើញ​ថា មានការ​ធ្លាក់​ចុះ​បន្តិច​។

ទោះបីជា​យ៉ាងណា ប្រជាពលរដ្ឋ​ដែល​លក់ដូរ​នៅ​តាម​កន្លែង​កម្សាន្ត​ទាំងនោះ​មានការ​សប្បាយ​រីករាយ ខណ​:​ការ​លក់ដូរ​កាក់កប ។ បើ​យោង​តាម​របាយការណ៍​របស់​លោក លឹ​ម វាសនា ប្រធាន​មន្ទីរ​ទេសចរ​ខេត្ត អំពី​ស្ថានភាព​ភ្ញៀវ​ទេសចរ តាម​រមណីយដ្ឋាន​ក្នុង​ខេត្ត​ប៉ៃលិន នា​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជនជាតិ ចិន​-​វៀតណាម ចាប់ពី​ថ្ងៃ​ទី​១២-១៤ ខែកុម្ភ​: ឆ្នាំ​២០២១ បានឱ្យ​ដឹង​ថា ៖ នៅ​តាម​គោលដៅ​ទេស ចរណ៍​នានា​ដូច​ជា ៖ – រមណីយដ្ឋាន​ភ្នំ​យ៉ា​ត -​រមណីយដ្ឋាន​ទឹកធ្លាក់​អូរ​តា​វ៉ៅ ហៅ​ភ្នំ​ខៀវ – រមណីយដ្ឋាន​ចំការ​ខ្នុរ – រមណីយដ្ឋាន ម្លប់​សាវម៉ាវ – រមណីយដ្ឋាន ស្ទឹង​ត្រជាក់ចិត្ត – តំបន់​ទេសចរណ៍​ស្ទឹង​ប៉ៃលិន (​ស្ទឹង​តា​រាប​) មាន​ភ្ញៀវ​ទេសច​សរុប​ចំនួន ៖ ភ្ញៀវ​ទេចរ​ជាតិ​ចំនួន​១២,៦៩៦​នាក់ និង​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​២១​នាក់ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ចំនួន​ភ្ញៀវ​ទេសចរ សរុប​ទាំងអស់​មាន​ចំនួន​១២,៧១៧​នាក់ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០២០ កន្លង​មក មាន​ចំនួន​ភ្ញៀវ​ចំនួន ១៥,៥៧៥​នាក់ នេះ​រក​ឃើញ​ថា មានការ​ថយ​ចុះ​ជាង​ឆ្នាំ​មុន​ចំនួន​១៨,៤៨% ។

លោក​បញ្ជាក់​ថា ទោះបីជា​យ៉ាងណា ក៏​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ដឹកនាំ​ដោយ​លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន កំពុងធ្វើការ​កសាង​រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ ឱ្យ​មានការ​ទាក់ទាញ និង​មាន​ចំណាប់អារម្មណ៍​ពី​ភ្ញៀវ​ទេសចរ ដោយ​មានការ​ស្ថាបនា​ផ្លូវ​រហូត​ដល់​កន្លែង​លេង​កម្សាន្ត មិន​មានការ​លំបាក​ដូច​មុន​នោះ​ឡើយ ។

ជា​ពិសេស​កន្លែង​ទឹកជ្រោះ​ត្រង់​ជាន់​ទី​៣៦ ដែល​ខ្ពស់​ជាងគេ ក៏​មាន​ផ្លូវ​ឡើង​ទៅ​ដល់​ដែរ អាច​ឱ្យ​ភ្ញៀវ​ទេសចរណ៍​ចុះ​ងូតទឹក​លេង​យ៉ាង​ត្រជាក់ចិត្ត និង​បំបាត់​នូវ ក្តី​កង្វល់ ព្រមទាំង​នាំ​មក​នូវ​អារម្មណ៍​ភ្លឺ​ថ្លា​ថែម​ទៀត​ផង ។

ជា​ពិសេស​មាន​សង់​ខ្យុ​ស​ថ្មី​ៗ ដើម្បី​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា អង្គុយ​លេង និង​ទទួលទាន​អាហារ​ជួប​ជា​ក្រុម​គ្រួសារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ