ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភ្ញៀវ​ទេសចរ​ទៅ​លេង​ខេត្តកំពតស្ទុះ​ដល់​ជាង ១០ម៉ឺន​នាក់ ​ត្រឹម​៣​ថ្ងៃ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន

8 ខែ មុន
  • កំពត

ខេត្តកំពត ៖ ប្រធាន​មន្ទីរ​ទេសចរណ៍​កំពត លោក សយ ស៊ីណុ​ល បាន​ថ្លែង​ថា ភ្ញៀវ​ទេសចរ​ដែល​បាន​ទៅ​ទស្សនា​កម្សាន្ត នៅ​ក្នុង​ខេត្តកំពត​ កាន់តែ​មាន​ចំនួន​ច្រើន​ឡើង​ៗ…

ខេត្តកំពត ៖ ប្រធាន​មន្ទីរ​ទេសចរណ៍​កំពត លោក សយ ស៊ីណុ​ល បាន​ថ្លែង​ថា ភ្ញៀវ​ទេសចរ​ដែល​បាន​ទៅ​ទស្សនា​កម្សាន្ត នៅ​ក្នុង​ខេត្តកំពត​ កាន់តែ​មាន​ចំនួន​ច្រើន​ឡើង​ៗ ពោល​គឺ​ស្ទុះ​ដល់​ប្រមាណ​ជាង ១០ ម៉ឺន​នាក់ ក្នុង​រយៈពេល​៣​ថ្ងៃ នា​ឱកាស​បុណ្យចូលឆ្នាំ​ចិន ចាប់ពី​ថ្ងៃ​ទី​១២-១៤ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ​។

រូបភាព ៖ ក្រសួងទេសចរណ៍

លោក​ប្រធាន​មន្ទីរ​បានឱ្យ​ដឹង​ថា «​រយៈពេល​៣​ថ្ងៃនេះ ខេត្តកំពត​ខាង​ខ្ញុំ​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ចំនួន ១០២,០២៦ នាក់ ក្នុង​នោះ​មាន​ភ្ញៀវ​ទេសចរ​ជាតិ​ចំនួន ១០១,៣០២ នាក់ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ផ្ទៃក្នុង​មាន​ចំនួន ៧២៤ នាក់​»​។

រូបភាព ៖ ក្រសួងទេសចរណ៍

លោក​បាន​បន្ត​ថា ដោយ​មានការ​ណែនាំ​យ៉ាង​ហ្មត់ចត់​ពី​សំណាក់​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​អភិបាល​ខេត្តកំពត លោក ជាវ តា​យ មន្ត្រី​ជំនាញ​នៅ​តាម​មន្ទីរ អង្គភាព ស្ថាប័ន​នានា ពិសេស​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​ចុះ​ពង្រឹង​ការ​អនុវត្ត​តាម​វិធាន​សុវត្ថិភាព​ទេសចរណ៍ ដែល​បាន​ដាក់​ចេញ​ដោយ​ក្រសួងទេសចរណ៍ និង​ការ​ណែនាំ​ពី​វិធាន​អនាម័យ ដែល​បាន​ដាក់​ចេញ​ដោយ​ក្រសួងសុខាភិបាល​យ៉ាង​យកចិត្តទុកដាក់​។

រូបភាព ៖ ក្រសួងទេសចរណ៍

លោក សយ ស៉ី​ណុ​ល ក៏​បាន​បញ្ជាក់​ដែរ​ថា ចំពោះ​ការ​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​នៅ​តាម​ទី​សាធារណៈ និង​គោលដៅ​ទេសចរណ៍​នានា​ក្នុង​ខេត្ត ក៏​នៅ​តែ​ប្រព្រឹត្ត​យ៉ាង​ល្អ​ប្រសើរ​ផង​ដែរ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​អភិបាលខេត្ត ជាវ តា​យ ពោល​គឺ​គ្មាន​បញ្ហា​អ្វី​ចោទ​ឡើង​គួរ​ឱ្យ​កត់សម្គាល់​ឡើយ ​៕

រូបភាព ៖ ក្រសួងទេសចរណ៍