ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំឡេង​ផ្ទុះ​យ៉ាង​កក្រើក ក្រោយមក​ឮ​សំឡេង​​ស្រែក​ឱ្យ​ជួយ​ពី​បុរស​ជា​ពលករ​ម្នាក់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ពលករ​ម្នាក់​បាន​វិល​ត្រឡប់​ពី​ថៃ ក៏​ជួប​គ្រោះ​អកុសល​ខណៈ​ពេល​ដើរ​ផ្លូវ​កាត់ ព្រោះតែ​សង្ស័យ​ថា ពលករ​រូប​នេះ​ចង់​គេច​ពី​សមត្ថ​កិច្ច ស្រាប់តែ​ជាន់​ត្រូវ​មីន​ផ្ទុះ​ឡើង​កក្រើក បណ្តាល​ឱ្យ​ដាច់​ជើង​ម្ខាង​នៅ​ព្រលប់​ថ្ងៃ​ទី​១៤ ខែកុម្ភៈ…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ពលករ​ម្នាក់​បាន​វិល​ត្រឡប់​ពី​ថៃ ក៏​ជួប​គ្រោះ​អកុសល​ខណៈ​ពេល​ដើរ​ផ្លូវ​កាត់ ព្រោះតែ​សង្ស័យ​ថា ពលករ​រូប​នេះ​ចង់​គេច​ពី​សមត្ថ​កិច្ច ស្រាប់តែ​ជាន់​ត្រូវ​មីន​ផ្ទុះ​ឡើង​កក្រើក បណ្តាល​ឱ្យ​ដាច់​ជើង​ម្ខាង​នៅ​ព្រលប់​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​បន្ទាត់​ព្រំដែន​ក្នុងភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។

សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ ឈ្មោះ​យឿ​ន រ៉​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​គប់ សង្កាត់​និង​ក្រុង​កើតហេតុ​។

បើ​តាម​លោក​ឆាយ សុ​ជាតិ មេ​ប៉ុស្តិ៍​ដើម​កកោះ​នៃ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ បាន​ប្រាប់​ថា ជន​រង​គ្រោះ​គឺជា​ពលករ​វិល​ត្រឡប់​ពី​ថៃ ហើយ​សង្ស័យ​តែ​ព្យាយាម​គេចវេស​ពី​សមត្ថកិច្ច ទើប​ដើរ​ផ្លូវ​កាត់​ចូល​ទៅ​ចំ​ចំការ​មីន បណ្តាល​ឱ្យ​ផ្ទុះ​យ៉ាង​កក្រើក​នៅ​ម៉ោងជាង​៧​យប់​ថ្ងៃ​ទី​១៤​នេះ​តែ​ម្តង​។

លោកនាយ​ប៉ុស្តិ៍​បន្ត​ថា ក្រោយ​ពេល​សម្លេង​ផ្ទុះ​យ៉ាង​កក្រើក​នៅ​តំបន់​.​ស​នោះ ស្រាប់តែ​មាន​សម្លេង​ដង្ហោយ​ស្រែក​ឲ្យ​ជួយ​ពី​ជន​រង​គ្រោះ លោក​ក៏​សុំ​គោលការណ៍​ទៅ​លោក​មេបញ្ជាការ​វរ បន្ទាប់​មក​ក៏​ដោះ​មីន​ចូល​ទៅ​ចំណុច​កើតហេតុ និង​បាន​ជួប ហើយ​ជួយ​ជន​រង​គ្រោះ​យក​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ​។

ប្រភព​ដដែល​បន្ត​ថា ដោយសារ​តែ​ជន​រង​គ្រោះ​មាន​សភាព​ធ្ងន់ធ្ងរ​ពេក ព្រោះតែ​ជន​រង​គ្រោះ​ជាន់​មីន​ត្រូវ​ចំ​ជើង​ខាងស្តាំ​បណ្តាល​ឱ្យ​ដាច់​ ទើប​ខាង​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ក៏​បាន​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូ​រី នៅ​យប់​ថ្ងៃ​ដដែល​នោះ​។

យ៉ាងណា​ក៏​ដោយ នាយ​ប៉ុស្តិ៍​ខាងលើ​មិន​បាន​ប្រាប់​ពី​ប្រភេទ​មីន​ដែល​ជន​រង​គ្រោះ​ដើរ​ជាន់​នេះ​ថា ម៉ាក​អ្វី ឬ​ផលិត​នៅ​ប្រទេស​ណា​ឡើយ? ប៉ុន្តែ​បាន​ប្រាប់​ថា អាច​ជា​គ្រាប់​មីន​ដែល​បន្សល់​តាំងពី​សម័យ​សង្គ្រាម​ម្ល៉េះ​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ យោង​តាម​ការ​បំភ្លឺ​របស់​បងប្រុស​បង្កើត​ជន​រង​គ្រោះ​ឈ្មោះ យឿ​ន រី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ បាន​ឲ្យ​ដឹង​ថា ប្អូនប្រុស​របស់​ខ្លួន​តែងតែ​ដើរ​ចេញចូល​ឆ្លងកាត់​ទៅ​ប្រទេស​ថៃ​ជា​រៀង​រាល់​មួ​យស​ប្តា​ហ៍ម្ត​ង ដើម្បី​ទៅ​រក​ការងារ​ធ្វើ​នៅ​ទឹកដី​ថៃ​ជិត​ៗ​ព្រំដែន ដូច​ជា​ទៅ​កាប់​អំពៅ និង​ដក​ដំឡូង​នៅ​ក្នុង​ប្រទេស​ថៃ​តាម​ច្រក​ព្រៃ​គប់​។ លុះ​រហូត​មក​ដល់​ថ្ងៃ​កើតហេតុ​នេះ ប្អូនប្រុស​ខ្លួន​ក៏​ចេញ​ទៅ​តាម​ច្រករបៀង​ដូច​សព្វមួយដង​ដែរ ស្រាប់តែ​ថ្ងៃនេះ​ក៏​ជាន់​មីន បណ្តាល​ឲ្យ​រង​របួស​ដាច់​ជើង​ខាងស្តាំ​ធ្ងន់ធ្ងរ​តែ​ម្តង ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ