ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហានិភ័យ​មិន​ទាន់​ផុត ​! កម្មវិធី​គី​ហ្សូ​ណា​ជប៉ុន​-​កម្ពុជាបង្ហាញ​ពី​វប្បធម៌​ប្រទេស​ទាំង​ពីរធ្វើលើ​អន​ឡាញ

7 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២១ ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ​សូមជម្រាបជូនសាធារណជនជ្រាប​ថា ​ស្ថានទូត…

រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២១ ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ​សូមជម្រាបជូនសាធារណជនជ្រាប​ថា ​ស្ថានទូត រួម​សហការ​ជាមួយ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន និង​មជ្ឈមណ្ឌល​អាស៊ី​នៃ​មូលនិធិ​ជប៉ុន នឹង​រៀបចំ​នូវ​ស​ប្តា​ហ៍​គី​ហ្សូ​ណា​ជប៉ុន​-​កម្ពុជា ២០២១ ជា​អន​ឡាញ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២១ ។

ក្នុង​នាម​មហោស្រព​គី​ហ្សូ​ណា ដែល​ជា​កម្មវិធី​វប្បធម៌​ត្រូវ​បាន​រៀបចំ​ឡើងជា​រៀង​រាល់​ឆ្នាំ​ចាប់តាំងពី​ឆ្នាំ ២០១២​មក​ម្ល៉េះ ក្នុង​គោលបំណង​បង្ហាញ​ពី​វប្បធម៌​ជប៉ុន និងកម្ពុជា ក៏​ដូច​ជា​ជម្រុញ​ការ​ផ្លាស់​ប្តូរ​បន្ថែម​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។

ក្នុង​ស​ប្តា​ហ៍​គី​ហ្សូ​ណា​ជប៉ុន​-​កម្ពុជា​២០២១ នឹង​មានកម្ម​វិធី​វប្បធម៌ និង​អប់រំ​តាម​អន​ឡាញ​ជា​ច្រើន​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ «Japan Cambodia Kizuna» ដូច​ជា​ការ​សម្តែង​ល្ខោនស្បែក​តូច របាំ​ហោមរោង​យីកេ ការ​ប្រគំ​តន្ត្រី​ខ្នាត​តូច​ជប៉ុន​-​កម្ពុជា ការ​ណែនាំ​ស្តី​ពី​អាហារូបករណ៍​រដ្ឋាភិបាល​ជប៉ុន​(MEXT) អាហារូបករណ៍​អាស៊ី​កា​កេ​ហា​ស៊ី វី​ដេ​អូ​ថ្នាក់​ភាសា​ជប៉ុន​របស់​អ៊ី​រ៉ូ​ដូ​រី «​តើ​ភាសា​ជប៉ុន​របស់​អ្នក​ដូច​មេ្ត​ច​ហើយ?​»

​គី​ហ្សូ​ណា​ជប៉ុន​-​កម្ពុជា ក្នុងឆ្នាំ ២០២០

របៀប​ធ្វើ «​ឈិ​រ៉ា​ស៊ិ ស៊ូ​ស៊ី​» និង «​និ​ហ្គិ​រិ ស៊ូ​ស៊ី​» របៀប​បត់ក្រដាស អូ​រី​ហ្កា​មិ ការ​រៀបចំ​ផ្កា​បែប​ជប៉ុន អ៊ិ​កេ​បា​ណា និង​មានកម្ម​វិធី​ជា​ច្រើន​ផ្សេង​ទៀត​។ មាន​ភ្ជាប់​ជូន​ខិតប័ណ្ណ​ដែល​មានកម្ម​វិធី​លម្អិត​។

គី​ហ្សូ​ណា​ជប៉ុន​-​កម្ពុជា ក្នុងឆ្នាំ ២០២០
គី​ហ្សូ​ណា​ជប៉ុន​-​កម្ពុជា ក្នុងឆ្នាំ ២០២០

ស្ថានទូតសង្ឃឹមថា អ្នកចូលរួម​នឹង​មាន​អារម្មណ៍​កាន់តែ​ស្និទ្ធស្នាល​ជាមួយ​ប្រទេស​ជប៉ុន និង​បាន​យល់​ដឹង​កាន់តែ​ស៊ីជម្រៅ​ទៅ​លើ​វប្បធម៌​ខ្មែរ និង​ជប៉ុន តាម​រយៈ​ការ​ចូលរួម​កម្មវិធី​នានា​ជា​អន​ឡាញ​នេះ​។ សម្រាប់​ព័ត៌មាន​ផ្សេង​ៗ ទាក់ទង​នឹង​ស​ប្តា​ហ៍​គី​ហ្សូ​ណា សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​ក​ប៊ុ​ក​ផ្លូវការ «Japan Cambodia Kizuna» តាម​តំណ​ភ្ជាប់ https://www.facebook.com/kizunafestival