ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម៉ូតូ​ធំ​ពន្លះជាមួយ​​ម៉ូតូ​ឌ្រីម មនុស្ស​៤នាក់ជួបគ្រោះ​លើ​ផ្លូវជាតិ​លេខ​៣

5 ខែ មុន
  • Kampot

ខេត្តកំពត​ ៖ យ៉ាងហោចណាស់ ​ស្ត្រី​​​ម្នាក់​​បាន​​បាត់បង់ជីវិតភ្លាម​ៗ​នៅនឹងកន្លែង​​កើតហេតុ ​ចំណែក​មនុស្ស​​ប្រុសស្រី​៣នាក់ផ្សេងទៀត​បាន​​រង​របួសធ្ងន់​​ ក្នុង​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ​​ធុនធំ​បុកជាមួយ​​ម៉ូតូ​ម៉ាកហុង​ដា​ឌ្រីម​​ក្នុង​ទិស​ដៅ​ស្របគ្នា លើ​កំណាត់​ផ្លូវជាតិ​លេខ៣ (​កំពត-ភ្នំពេញ) ត្រង់​ចំណុច​ច​ន្លោះ​គីឡូម៉ែត្រ​លេខ​១១៧​-​១១៨ ស្ថិត​ក្នុងភូមិ​ត្រពាំង​រាំង…

ខេត្តកំពត​ ៖ យ៉ាងហោចណាស់ ​ស្ត្រី​​​ម្នាក់​​បាន​​បាត់បង់ជីវិតភ្លាម​ៗ​នៅនឹងកន្លែង​​កើតហេតុ ​ចំណែក​មនុស្ស​​ប្រុសស្រី​៣នាក់ផ្សេងទៀត​បាន​​រង​របួសធ្ងន់​​ ក្នុង​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ​​ធុនធំ​បុកជាមួយ​​ម៉ូតូ​ម៉ាកហុង​ដា​ឌ្រីម​​ក្នុង​ទិស​ដៅ​ស្របគ្នា លើ​កំណាត់​ផ្លូវជាតិ​លេខ៣ (​កំពត-ភ្នំពេញ) ត្រង់​ចំណុច​ច​ន្លោះ​គីឡូម៉ែត្រ​លេខ​១១៧​-​១១៨ ស្ថិត​ក្នុងភូមិ​ត្រពាំង​រាំង ឃុំ​អង្គ​រមាស ស្រុក​ដង​​ទង់ ខេត្តកំពត កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤​ ខែ​កុ​ម្ភៈ ឆ្នាំ​២០២១​។

ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រីម ធុន​សេ​១២៥​ ​ស៊េរី​ឆ្នាំ​២០១៨​ ពណ៌​ខ្មៅ​ ពាក់​ផ្លា​ក​លេខ​ កំពត ​1N-9658 ​បើកបរដោយស្ត្រីចំណាស់​ឈ្មោះ​ភឹ​ម ខេ​ម អាយុ​៥៣​ឆ្នាំ ​(របួសធ្ងន់) បានឌុប​​ចៅស្រី​ម្នាក់​​ឈ្មោះ​ភា កញ្ញា អាយុ​៥​ឆ្នាំ​ (របួសធ្ងន់​) ។ ជនរងគ្រោះ​​ទាំង២​នាក់​រស់​នៅ​​ភូមិ​វាល​ក្រសាំង ឃុំ​តា​កែន ស្រុក​ឈូក ខេត្តកំពត ត្រូវ​បាន​ដឹកយក​​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត ។

ចំណែក​ភាគី​ខាង​​ម៉ូតូ​ធុន​ធំ​ម៉ាកស៊ុយហ្សុ៊យគី ៤០០w (SUZUKY400w​) ពណ៌​ខ្មៅ ​ពាក់​ផ្លា​ក​លេខ ​ភ្នំពេញ​ 1HA-2642 បើកបរ​ដោយ​ឈ្មោះ​​ម៉ៅ ឈុ​ន​អេ​ង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ (​របួស​ធ្ងន់) ​បាន​​ឌុប​ស្ត្រីជា​ប្រពន្ធ​ឈ្មោះ​ជ័យ ថា​វី អាយុ​៤៣​ឆ្នាំ ​(បាត់បង់ជីវិត​) ។ ជនរងគ្រោះទាំង​​​២នាក់​រស់នៅ​ម្តុំ​ផ្សារ​ឈូក​មាស ​ក្នុង​រាជធានី​ភ្នំពេញ​។

នគរបាល​ចរាចរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ គេឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដាឌ្រីម ​បើកបដោយស្ត្រីចំណាស់ម្នាក់ ដោយមាន​ដឹកចៅស្រីម្នាក់ផងនោះ ​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​​ខាងលើ ម៉ូតូ​ម៉ាកហុងដាឌ្រីម​នោះក៏​​បាន​បត់​ឆ្វេង​ ដោយ​មិន​បាន​ប្រុង​ប្រ​យ​ត្ន័ ក៏​ស្រាប់តែ​មាន​ម៉ូតូ​ធុន​ធំ​មួយ​គ្រឿង​ទៀត​ បើកបរ​ដោយបុរសម្នាក់ ដោយ​មាន​ឌុ​ប​ស្ត្រី​ម្នាក់​ជា​ប្រពន្ធ​នៅ​ពីក្រោយ​ផង ​​បាន​​បើកបរ​ក្នុង​ល្បឿន​លឿន​​ក្នុង​ទិស​ដៅ​ស្របគ្នា​ ​ក៏​​បានបុក​ម៉ូតូម៉ាក​​ហុងដាឌ្រីម​​ដែលបើក​ពីមុខ​បត់​ឆ្វេង​​យ៉ាង​ពេញ​ទំ​ហឹង​​ បណ្តាល​ឱ្យ​​ស្ត្រី​​ចំណាស់​ និង​​ចៅស្រី​​រង​របួសធ្ងន់​និង​ខូចខាតម៉ូតូ​​យ៉ាងដំណំ ។

តាមប្រភពដដែលបានបន្ត​ថា រីឯ​​ភាគីខាង​ម៉ូតូ​ធំ​ បណ្តាល​ឱ្យ​បុរសជា​ប្តី​​រង​របួសធ្ងន់​ចំណែក​ប្រពន្ធ​ដែល​​ជា​អ្នក​​រួម​ដំណើរ​បាន​​បាត់បង់ជីវិត​​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​។

ក្រោយ​​ពេលកើតហេតុ សមត្ថកិច្ច​​បានចុះមក​ពិនិត្យ​និង​ធ្វើការ​វាស់វែង​​នៅកន្លែងកើតហេតុ រួច​​យក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដងទង់ រង់ចាំ​ធ្វើ​ការ​ដោះស្រាយ​តាម​ច្បាប់​នៅ​ពេល​ក្រោយ ចំណែក​ជនរងគ្រោះ​ទាំង៣នាក់ដែល​រង​របួសធ្ងន់ ត្រូវ​​បញ្ជូនទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ ដោយឡែក​សព​ស្ត្រី​រង​គ្រោះ​ម្នាក់ ត្រូវ​បាន​​សមត្ថ​កិច្ច​​ប្រគល់​ជូន​ក្រុម​គ្រួសារ​សាច់ញាតិ​ ដើម្បី​​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕