ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យឆាបឆេះ​​ភោជនីយដ្ឋាន​មួយកន្លែងទាំងព្រឹក​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​​មាន​ករណី​អគ្គី​ភ័យបាន​ឆាបឆេះ​ភោ​ជនី​យ​ដ្ឋា​ន​​មួយកន្លែង​ បង្ក​ឱ្យមានការ​ភ្ញាក់ផ្អើល​​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ​កុម្ភៈ​ ឆ្នាំ​២០២១​ ​ស្ថិត​ក្នុង​​ភូមិ​សាមគ្គី​មាន​ជ័យ​សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។…

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​​មាន​ករណី​អគ្គី​ភ័យបាន​ឆាបឆេះ​ភោ​ជនី​យ​ដ្ឋា​ន​​មួយកន្លែង​ បង្ក​ឱ្យមានការ​ភ្ញាក់ផ្អើល​​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ​កុម្ភៈ​ ឆ្នាំ​២០២១​ ​ស្ថិត​ក្នុង​​ភូមិ​សាមគ្គី​មាន​ជ័យ​សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។ ពាក់ព័ន្ធនឹងករណីអគ្គិភ័យ​នេះ​ដែរ ​គេសង្ស័យបណ្តាលមកពីទុស្សេចរន្តអគ្គិសនី​ ។

​ករណី​អគ្គី​ភ័យឆាបឆេះភោជនីយដ្ឋាន​ខាងលើ​​នេះ​បាន​លេប​ត្របាក់​គ្រឿងក្នុង​អស់​មួយ​ចំនួន មាន​​ដូច​ជា​ម៉ាស៊ីនត្រជាក់​១​គ្រឿង​,​ អាំ​ភ្លី​១​ឈុត​,​ សា​ឡុ​ង​១​ឈុត​ និង​កង្ហា​២​គ្រឿង​ ។​ នេះ​បើ​តា​មកា​បញ្ជាក់​ឲ្យ​ដឹង​ពី​ឈ្មោះ​ហេង ​ស្រេង​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ ​ជា​មេការ​នៃ​
ភោ​ជ​នី​យដ្ឋា​ន​ខាងលើ​។

​ទោះបី​ជា​យ៉ាងណា​ អគ្គី​ភ័យ​នេះ​មិន​បាន​ឆេះ​រាលដាល​ដល់​លំនៅ​ដ្ឋា​ន​អ្នក​ផ្សេង​ទេ​ ព្រោះ​ត្រូវ​បាន​អាជ្ញាធរ​និង​សមត្ថកិច្ច​អន្តរាគមន៍​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ពី​ក្រុមហ៊ុន​កាស៊ីណូ​នានា​និង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អង្គភាព​អធិការដ្ឋាន​នគរបាល​ក្រុង​ និង​ប្រើប្រាស់​ឧស្ម័ន​បាញ់​ពន្លត់​ទាន់​ពេលវេលា​។​

លោក​វរសេនីយ៍ឯក​សៅ​ សា​រឿ​ន​ អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ដែល​បាន​ដឹកនាំ​កម្លាំង​ជួយ​បាញ់​ពន្លត់អគ្គីភ័យ​ផ្ទាល់​ប្រាប់​កោះសន្តិភាព​ថា ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​អស់​៤​គ្រឿង​ និង​ប្រើប្រាស់​ទឹក​អស់​៤​ស៊ី​ទែ​ន ​ទើប​អណ្តាតភ្លើង​បាន​រលត់​ទៅ​វិញ​ទាំងស្រុង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ