ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​សម្រុក​ទៅ​លេង​ខេត្តកំពត​នា​ឱកាស​បុណ្យចូលឆ្នាំ​ចិន

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ភ្ញៀវ​ទេសចរ​យ៉ាងច្រើន ពិសេស​ភ្ញៀវ​ទេសចរ​ជាតិ​បាន​សម្រុក​ទៅ​លេង​ខេត្តកំពត ដោយនៅ​ក្នុង​ថ្ងៃ​ទី​១២ ខែកុម្ភៈ នា​ឱកាស​បុណ្យចូលឆ្នាំ​ចិន ឆ្នាំ​២០២១​នេះ ខេត្តកំពត​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប ២៣,២៧៨…

ខេត្តកំពត ៖ ភ្ញៀវ​ទេសចរ​យ៉ាងច្រើន ពិសេស​ភ្ញៀវ​ទេសចរ​ជាតិ​បាន​សម្រុក​ទៅ​លេង​ខេត្តកំពត ដោយនៅ​ក្នុង​ថ្ងៃ​ទី​១២ ខែកុម្ភៈ នា​ឱកាស​បុណ្យចូលឆ្នាំ​ចិន ឆ្នាំ​២០២១​នេះ ខេត្តកំពត​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប ២៣,២៧៨ នាក់ ។

លោក សយ ស៊ី​ណុ​ល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត បាន​ឲ្យ​ដឹង​ថា មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ចាត់​ក្រុមការងារ​ចំនួន​៤​ក្រុម ចុះ​តាម​គោលដៅ និង​សេវាកម្ម​ទេសចរណ៍​នានា​ក្នុង​ខេត្ត ដើម្បី​ជំរុញ​ការ​ពង្រឹងគុណភាព​ផលិតផល សេវាកម្ម អនាម័យ បរិស្ថាន​សណ្តាប់ធ្នាប់ និង​ការ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ។

លោក សយ ស៊ី​ណុ​ល បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ថ្ងៃ​ដំបូង​ឱកាស​បុណ្យចូលឆ្នាំ​ចិន ឆ្នាំ​២០២១​នេះ ភ្ញៀវ​ទេសចរ​មក​លេង​ខេត្តកំពត មាន​ចំនួន​សរុប ២៣,២៧៨ នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ​ចំនួន ២៣,១០០ នាក់ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ផ្ទៃក្នុង​ចំនួន ១៧៨ នាក់ ។ លោក​បាន​បញ្ជាក់​ថា ស្ថានភាព​អនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ ច​រារ​ចរណ៍​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ពុំ​មាន​បញ្ហា​អ្វី​កើតឡើង​គួរ​ឲ្យ​យ​កត់សម្គាល់​ឡើយ ។

រីឯ​សេវាកម្ម​ម្ហូបអាហារ ការ​ស្នាក់​នៅ និង​សេវាកម្ម​ផ្សេង​ៗ​ទៀត​ពុំ​មានការ​ដំឡើង​ថ្លៃ​ហួសហេតុ​នាំ​ឲ្យ​មាន​បាតុភាព​នោះ​ទេ ។ ក្រុមការងារ​មន្ទីរ​ទ​រស​ចរណ៍​ខេត្តកំពត បាន​សហការ​ជាមួយ​នគរបាល​ទេសចរណ៍ ចរាចរណ៍​ជើង​ទឹក ក្នុង​ការ​ពង្រឹង​សុវត្ថិភាព​តាម​ទូក​ជំរុញ​អាក់​អាវ​ពោង​សុវត្ថិភាព ការ​បង្ការ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ។ ដោយឡែក​ខេត្តសៀមរាប​រយៈពេល​២​ថ្ងៃ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន ថ្ងៃ​ទី​១១-១២ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ទូ​ទាំង​ខេត្តសៀមរាប​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ជាង ៣.៤ ម៉ឺន​នាក់ ធ្លាក់​ចុះ​ក្នុង​អត្រា​ខ្ពស់ ។

លោក ង៉ូ​វ សេង​កាក់​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បានឱ្យ​ដឹង​ថា សម្រាប់​រយៈពេល​ពីរ​ថ្ងៃ​នៃ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ពី​ថ្ងៃ​ទី​១១-១២ ខែកុម្ភៈ ឆ្នាំ​២០២១ ភ្ញៀវ​ទេសចរ​បាន​ចេញ​ដើរ​កម្សាន្ត​ក្នុង​ខេត្តសៀមរាប មាន​ចំនួន​ប្រមាណ​ជាង ៣.៤ ម៉ឺន​នាក់ ។ លោក​បាន​លម្អិត​ឱ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​បរទេស​មាន​ចំនួន ៤៨៤ នាក់ ថយ​ចុះ ៩៤.២៧% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០២០ ដែល​មាន​មាន​ចំនួន ៨,៤៤៣ នាក់ ។

រីឯ​ភ្ញៀវ​ទេសចរ​ខ្មែរ​មាន​ប្រមាណ ៣.៤ ម៉ឺន​នាក់ ក្នុង​នោះ​ចូល​ទស្សនា​តំបន់​អង្គរ​មាន​ចំនួន​ប្រមាណ ២.៤ ម៉ឺន​នាក់ និង​ប្រមាណ ១ ម៉ឺន​នាក់ ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន និង​សហគមន៍​នានា​ក្នុង​ខេត្តសៀមរាប​ដូច​ជា នៅ​ឧទ្យាន​ជាតិ​ភ្នំ​គូលែន សហគមន៍​ព្រៃឈើ​ទឹក​ជប់​ខ្នារ​ពោធិ៍ សហគមន៍​ត្រាវ​កុដិ សហគមន៍​បឹង​ឈូក​បន្ទាយស្រី សហគមន៍​ទេសចរណ៍​បាគង​ភូមិ​ខ្ញុំ​។ លោក ង៉ូ​វ សេង​កាក់ បាន​បន្ត​ទៀត​ថា ក្នុង​ថ្ងៃ​ទី​១១ ខែកុម្ភៈ មាន​ចំនួន​ប្រមាណ ៥ ពាន់​នាក់ ថយ​ចុះ ៩៣.៦៣% ហើយ​នៅ​ក្នុង​ថ្ងៃ​ទី​១២ ខែកុម្ភៈ មាន​ចំនួន​ប្រមាណ ២.៩ ម៉ឺន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ