ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​២​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​- វៀតណាម ក្នុង​ខេត្តសៀមរាប​ភ្លៀវ​ទេសចរ​មក​កម្សាន្ត​មានការ​ធ្លាក់​ចុះ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រយៈពេល​២​ថ្ងៃ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន -​វៀតណាម នៅ​ថ្ងៃ​ទី​១១-១២ ខែកុម្ភ​: ឆ្នាំ​២០២១ នៅ​ទូ​ទាំង​ខេត្តសៀមរាប ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ជាង…

ខេត្តសៀមរាប ៖ រយៈពេល​២​ថ្ងៃ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន -​វៀតណាម នៅ​ថ្ងៃ​ទី​១១-១២ ខែកុម្ភ​: ឆ្នាំ​២០២១ នៅ​ទូ​ទាំង​ខេត្តសៀមរាប ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ជាង ៣៤,០០០​នាក់ ធ្លាក់​ចុះ​ក្នុង​អត្រា​ខ្ពស់ ។ ការ​ធ្លាក់​ចុះ គឺ​បណ្តាល​មក​ពី​វិបត្តិ​ជា​សាកល នៃ​ជំងឺ​កូ​វី​ដ​-១៩ ។ នេះ​បើ​តាម​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប លោក ង៉ូ​វ សេង​កាក់ ។


ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប លោក​ប្រធាន ង៉ូ​វ សេង​កាក់ បានឱ្យ​ដឹង​ថា សម្រាប់​រយៈពេល​ពីរ​ថ្ងៃ​នៃ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ពី​ថ្ងៃ​ទី​១១-១២ ខែកុម្ភៈ ឆ្នាំ​២០២១ ភ្ញៀវ​ទេសចរ​បាន​ចេញ​ដើរ​កម្សាន្ត​ក្នុង​ខេត្ត​នេះ មាន​ចំនួន​ប្រមាណ​ជាង ៣.៤ ម៉ឺន​នាក់ ។

លោក​បាន​លម្អិត​ឱ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​បរទេស​មាន​ចំនួន ៤៨៤​នាក់ ថយ​ចុះ ៩៤.២៧% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០២០ ដែល​មាន​មាន​ចំនួន ៨,៤៤៣ នាក់ ។
រីឯ​ភ្ញៀវ​ទេសចរ​ខ្មែរ​មាន​ប្រមាណ ៣.៤ ម៉ឺន​នាក់ ក្នុង​នោះ​ចូល​ទស្សនា​តំបន់​អង្គរ​មាន​ចំនួន​ប្រមាណ ២៤,០០០​នាក់ និង​ប្រមាណ ១​ម៉ឺន​នាក់ ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន និង​សហគមន៍​នានា​ក្នុង​ខេត្តសៀមរាប ដូច​ជា នៅ​ឧទ្យាន​ជាតិ​ភ្នំ​គូលែន សហគមន៍​ព្រៃឈើ​ទឹក​ជប់​ខ្នារ​ពោធិ៍ សហគមន៍​ត្រាវ​កុដិ សហគមន៍​បឹង​ឈូក​បន្ទាយស្រី សហគមន៍​ទេសចរណ៍​បាគង​ភូមិ​ខ្ញុំ ។

លោក ង៉ូ​វ សេង​កាក់ បាន​បន្ត​ទៀត​ថា កាលពី​ថ្ងៃ​ទី​១១ ខែកុម្ភៈ មាន​ចំនួន​ប្រមាណ ៥ ពាន់​នាក់ ប៉ុណ្ណោះ ថយ​ចុះ ៩៣.៦៣% ហើយ​នៅ​ក្នុង​ថ្ងៃ​ទី​១២ ខែកុម្ភៈ មាន​ចំនួន​ប្រមាណ ២៩,០០០​នាក់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ