ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខេត្តសៀមរាប ប្រជុំពី​គម្រោង​កែលម្អស្ទឹងសៀមរាប ជំហានទី២

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ កិច្ចប្រជុំនេះ បានធ្វើនៅរដ្ឋបាលខេត្ត​សៀមរាប នាថ្ងៃទី១០ ខែ​កុម្ភៈ ឆ្នាំ២០២១។ កិច្ចប្រជុំនេះ ដឹកនាំ​ដោយ​លោក ង៉ាន់ ភិរុណ…

ខេត្តសៀមរាប៖ កិច្ចប្រជុំនេះ បានធ្វើនៅរដ្ឋបាលខេត្ត​សៀមរាប នាថ្ងៃទី១០ ខែ​កុម្ភៈ ឆ្នាំ២០២១។ កិច្ចប្រជុំនេះ ដឹកនាំ​ដោយ​លោក ង៉ាន់ ភិរុណ អភិ​បាលរងខេត្ត ដោយមានការ​ចូលរួមពី​មន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។

អាជ្ញាធរខេត្ត បានបើកកិច្ចប្រជុំពិភាក្សាលើរបាយការណ៍​វាយ​តម្លៃហេតុប៉ះពាល់​បរិស្ថាន និងសង្គមដំបូង (IESIA) សម្រាប់គម្រោងកែលម្អស្ទឹងសៀមរាប ជំហាន២។ ​គម្រោងនេះ អនុវត្តដោយក្រសួងសាធារណការ និង​ដឹកជញ្ជូន​។

​​លោក​អភិបាលរងខេត្ត បានបញ្ជាក់ថា កិច្ច​ប្រជុំនេះ បានឯកភាព​នូវចំណុចមួយចំនួន ដូចខាងក្រោម៖ ១-ម្ចាស់គម្រោង ត្រូវរៀបចំដាំស្តារដើមឈើសងខាងស្ទឹងសៀមរាប​ឡើងវិញ ក្រោយពីបញ្ចប់គម្រោងកែលម្អស្ទឹងសៀមរាប។ ២-ត្រូវរៀបចំធ្វើផ្លូវសង​ខាងស្ទឹង សម្រាប់ទុកជាចំណត ផ្លូវថ្មើជើង ផ្លូវជិះកង់ និងផ្លូវសម្រាប់ជនពិការ។ ៣-ត្រូវរៀបចំប្រព័ន្ធលូ​ទឹកកខ្វក់ និងប្រព័ន្ធលូ​ទឹកភ្លៀង កុំឱ្យហូរចូលក្នុងស្ទឹងសៀមរាប ឱ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស​។ ៤-មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ត ត្រូវសហការ​ជាមួយ​មន្ទីរសុរិយោដីខេត្ត ដើម្បីរៀបចំប្លង់មេ​ឱ្យបានត្រឹមត្រូវ តាម​គម្រោង ដើម្បីស្តារស្ទឹងសៀមរាប​៕ ដោយ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ