អស្ចារ្យ! រូបភាព​​«​ទន្លេ​មាស​»​ដ៏កម្រ​​បង្ហាញដោយណា​សា​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អស្ចារ្យ! រូបភាព​​«​ទន្លេ​មាស​»​ដ៏កម្រ​​បង្ហាញដោយណា​សា​

2 ខែ មុន

អន្តរជាតិ ៖ រូបថត​កម្រ​ និង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​បំផុត ដែល​ចេញផ្សាយ​ដោយ​អង្គការ​ណា​សា (NASA) បាន​បង្ហាញ​ពី​ទំហំ​ដ៏​មហាសាល​នៃ​ការ​ជីក​យក​រ៉ែ​មាស ដែល​ភាគច្រើន​ខុសច្បាប់​ស្ថិត​ក្នុង​ព្រៃ​អា​ម៉ា​ហ្សូ​ន​របស់​ប្រទេស​ប៉េ​រូ​។ ទីភ្នាក់ងារ​អវកាស​ខាងលើ​បាន​ហៅ​វា​ថា «​ទន្លេ​មាស​»…

អន្តរជាតិ ៖ រូបថត​កម្រ​ និង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​បំផុត ដែល​ចេញផ្សាយ​ដោយ​អង្គការ​ណា​សា (NASA) បាន​បង្ហាញ​ពី​ទំហំ​ដ៏​មហាសាល​នៃ​ការ​ជីក​យក​រ៉ែ​មាស ដែល​ភាគច្រើន​ខុសច្បាប់​ស្ថិត​ក្នុង​ព្រៃ​អា​ម៉ា​ហ្សូ​ន​របស់​ប្រទេស​ប៉េ​រូ​។

ទីភ្នាក់ងារ​អវកាស​ខាងលើ​បាន​ហៅ​វា​ថា «​ទន្លេ​មាស​» ដែល​ក្នុង​រូបថត​នោះ​តាម​ពិត​គឺជា​រណ្តៅ​ដែល​ត្រូវ​បាន​ជីក​ដោយ​ក្រុម​អ្នករុករក​រ៉ែ ដែល​គ្មាន​អាជ្ញាប័ណ្ណ​ក្នុង​ប្រទេស​នេះ​។ រណ្តៅ​នោះ​ជា​ធម្មតា​ត្រូវ​បាន​លាក់បាំង​ពី​គ្រប់​គ្នា ប៉ុន្តែ​វា​ត្រូវ​បង្ហាញ​ដោយសារ​ពន្លឺព្រះអាទិត្យ​ឆ្លុះ​បញ្ចាំង​ពីលើ​វា​។

អវកាសយានិក​ម្នាក់​នៅ​ស្ថានីយ៍​អវកាស International Space Station (ISS) បាន​ចាប់​យក​រូបថត​ដ៏​អស្ចារ្យ​នេះ​កាលពី​ខែធ្នូ​។ រូបភាព​ទាំងនេះ​គឺជា​ភស្តុតាង​បន្ថែម​ទៀត​នៃ​ទំហំ​រ៉ែ​មាស​ដែល​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ក្នុង​តំបន់ Madre de Dios ភាគ​អាគ្នេយ៍​ប្រទេស​ប៉េ​រូ​។

ប៉េ​រូ​ជា​ប្រទេស​នាំ​ចេញ​មាស​ឈានមុខ​គេ ហើយ​តំបន់ Madre de Dios ជា​កន្លែង​ឧស្សាហ​កម្ម​ដែល​មិន​មានច្បាប់​ទម្លាប់ ដោយ​ក្រុម​អ្នករុករក​រ៉ែ​រាប់​ពាន់​នាក់​កំពុង​រកស៊ី​នៅ​ទីនោះ​។ ដែល​ឈាន​ដល់​មានការ​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​សន្ធឹកសន្ធាប់ និង​ទីជម្រក​ដ៏​សំខាន់​ៗ៕ (​ដកស្រង់​ចេញពី BBC)