ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូភរិយាឯកអគ្គរដ្ឋទូតប្រទេសអាស៊ាន ទស្សនៈកិច្ចស្វែងយល់​ជីវភាព​រស់នៅរបស់ពលរដ្ឋ ខេត្តកំពង់ឆ្នាំង

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ក្នុងឱកាសធ្វើបដិសណ្ឋារកិច្ច​ប្រតិភូភរិយាឯកអគ្គរដ្ឋទូត ប្រទេស​អាស៊ាន ប្រចាំព្រះរាជាណាចក្រកម្ពជា លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់​ឆ្នាំង បានលើកឡើងពីកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងខេត្ត…

ខេត្តកំពង់ឆ្នាំង៖ ក្នុងឱកាសធ្វើបដិសណ្ឋារកិច្ច​ប្រតិភូភរិយាឯកអគ្គរដ្ឋទូត ប្រទេស​អាស៊ាន ប្រចាំព្រះរាជាណាចក្រកម្ពជា លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់​ឆ្នាំង បានលើកឡើងពីកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងខេត្ត ដែលមានជីវភាព​មធ្យម ក្នុងមុខរបរកសិកម្ម មានដូចជា៖ ការដាំដំណាំផ្សេង ការដាំដំណាំស្រូវ ការ​នេសាទ ការចិញ្ចឹមសត្វ ស្មូនឆ្នាំង និង​សិប្បកម្មតម្បាញ ជាដើម។ល។

​សូមបញ្ជាក់ថា​ ប្រតិភូភរិយាឯកអគ្គរដ្ឋទូតប្រទេសអាស៊ាន ប្រចាំព្រះរាជាណា​ចក្រ​កម្ពុជា បានបំពេញទស្សនកិច្ច នៅខេត្តកំពង់ឆ្នាំង រយៈពេលពេញ ១ថ្ងៃ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១។ ប្រតិភូ បានអញ្ជើញមកបំពេញទស្សនកិច្ចស្វែងយល់ពីជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ឆ្នាំង ក៏ដូចជាការអភិវឌ្ឍន៍ និងការរីកចំរើន​របស់ខេត្តកំពង់ឆ្នាំង ក្រោមការបដិសណ្ឋារកិច្ច​យ៉ាងកក់ក្តៅពីលោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត លោកជំទាវ ឈឹម ស្រីមុំ ភរិយាឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល​ខេត្តកំពង់ឆ្នាំង ព្រមទាំងថ្នាក់ដឹកនាំ ជាស្រ្តី នៅតាមមន្ទីរ​អង្គភាពជុំវិញខេត្តផងដែរ។

​លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានរាយការណ៍បន្តពីស្ថានភាព​ភូមិសាស្ត្រ សេដ្ឋកិច្ច ​ការវិនិ​យោគ និងសក្តានុពលទេសចរណ៍ មានការរីកចំរើន ព្រមទាំងការអភិវឌ្ឍន៍របស់ខេត្តកំពង់ឆ្នាំង ជាពិសេស មុខងារស្ត្រី នៅក្នុងខេត្ត។

ជាមួយគ្នានេះ លោកជំទាវ សូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងក្តីសោមនស្ស​រីករាយយ៉ាងក្រៃលែង ចំពោះភរិយាឯកអគ្គរដ្ឋទូតប្រទេសអាស៊ាន ប្រចាំនៅកម្ពុជា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច នៅខេត្តកំពង់ឆ្នាំង នាពេលនេះ ផងដែរ​។

​នៅក្នុងឱកាសនោះ ប្រតិភូភរិយាឯកអគ្គរដ្ឋទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការកោតសរសើរ ចំពោះការទទួលស្វាគមន៍របស់ថ្នាក់ដឹកនាំស្រ្តី ខេត្តកំពង់ឆ្នាំង ដែលបានទទួលនូវភាពកក់ក្តៅបំផុត​។

ជាមួយគ្នានេះ ប្រតិភូ ក៏សូមកោតសរសើរ ដល់ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ដែលបានយកចិត្តទុកដាក់ រៀបចំការកសាង និងអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង ឱ្យមានការរីកចំរើន​លើគ្រប់វិស័យ ទាំងហេដ្ឋារេចនាផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ សំណង់ថ្មីៗជាច្រើន និងពិសេសធ្វើឱ្យប្រជាពលរដ្ឋ មានកម្រិតជីវភាពសមរម្យ។

​នៅក្នុងការដឹកនាំប្រតិភូភរិយាឯកអគ្គរដ្ឋទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះទៅទស្សនាស្វែងយល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តនោះដែរ គឺបានទៅទស្សនានួវទិដ្ឋភាពតាមដងទន្លេ ទីតាំងការអភិវឌ្ឍន៍ដី ៤០ ហិតតា នៅចំណុចចុងកោះ ក្នុងឃុំស្វាយជ្រុំ​ ទស្សនាសិប្បកម្មស្មូនឆ្នាំង និង​សិប្បកម្មសេរ៉ាម៉ិច នៅភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ទស្សនាការផលិតស្មូនឆ្នាំង នៅភូមិអណ្តូងឬស្សី ឃុំស្រែថ្មី ​និង​ទស្សនាមណ្ឌលអភិវឌ្ឍន៍ស្ត្រី នៅភូមិអូរសណ្តាន់ ក្នុងឃុំទឹកហូត​ផងដែរ៕ ដោយ៖ ពៅ សុខហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ