ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកកាត់ចិន វៀតណាម ត្រៀម​ថវិកា​សម្រាប់ចូលឆ្នាំ និងពិធី​សែន​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ពលរដ្ឋខ្មែរជាប់សែស្រឡាយចិននិងវៀតណាម អះអាងថាបានត្រៀមថវិកាសម្រាប់​ពីធីចូលឆ្នាំថ្មី និងការសែនព្រេន ដែលនឹងមកដល់ប៉ុន្មានថ្ងៃទៀតនេះ។ ពលរដ្ឋខ្លះថា​មានថវិកាគ្រប់គ្រាន់សម្រាប់ប្រតិបត្តិតាមដូនតានេះ តែក៍មានពលរដ្ឋផ្សេងទៀតថាមាន​ការខ្វះខាត ដោយ​សារឆ្នាំនេះ ជួបវិបត្តិកូវីដ១៩ប៉ុន្តែមិនចោលការសែនព្រេន…

រាជធានីភ្នំពេញ ៖ ពលរដ្ឋខ្មែរជាប់សែស្រឡាយចិននិងវៀតណាម អះអាងថាបានត្រៀមថវិកាសម្រាប់​ពីធីចូលឆ្នាំថ្មី និងការសែនព្រេន ដែលនឹងមកដល់ប៉ុន្មានថ្ងៃទៀតនេះ។ ពលរដ្ឋខ្លះថា​មានថវិកាគ្រប់គ្រាន់សម្រាប់ប្រតិបត្តិតាមដូនតានេះ តែក៍មានពលរដ្ឋផ្សេងទៀតថាមាន​ការខ្វះខាត ដោយ​សារឆ្នាំនេះ ជួបវិបត្តិកូវីដ១៩ប៉ុន្តែមិនចោលការសែនព្រេន ដែល​បានធ្វើច្រើនឆ្នាំមកហើយនោះទេ ។

លោក ស៊ីថា ពលរដ្ឋម្នាក់ដែលត្រៀមជាស្រេចដើម្បីចូលឆ្នាំចិន បាននិយាយថារាល់ឆ្នាំ​លោកតែងតែរៀបពិធីសែនចូលឆ្នាំចិននៅផ្ទះ ដោយមានការចូលរួមពីបងប្អូនបង្កើត បង្អូន​ជីដូន ជាច្រើននាកើ មកជូបជុំគ្នា ដើម្បីអុជធូបររំលឹកគុណលោកឳពុក អ្នកម្តាយ កុងមា ដែលបានចែកឋានទៅហើយនោះហើយសូម្បីសេចក្តីសុខសេចក្តីចម្រើន​ពីលោកទំាងអស់នោះវិញ ។

លោក ស៊ីថា បាននិយាយដូច្នេះ “ខ្ញុំកាន់ជើងធូបពីព្រោះខ្ញុំកូនប្រុសបងបន្តពីកុងមា ។ ការរៀបចំពិធី​នេះ យើងធ្វើឡើងតៗគ្នាមក ។ បងប្អូនខ្ញុំតាំង​ពីមុនមក​ជាប់សែស្រឡាយ​ចិន។ ដូច្នេះពួកខ្ញុំដែលជាកូនចៅ តែងតែជួបជុំគ្នារៀបចំសែនព្រេននេះតាមទម្លាប់។ កាលពីពេលដែល ប៉ា ម៉ាក់ខ្ញុំ លោកនៅមានជីវិតខ្ញុំទៅសែនផ្ទះគាត់” ។

ពលរដ្ឋជាច្រើនអះអាងថាការរៀបចំពិធីសែនព្រេនក្នុងឱកាសចូលឆ្នាំចិននេះ គឺធ្វើ​ឡើងតៗគ្នា ហើយអត្ថន័យមែនទែនយ៉ាងណានោះពួកគាត់​មិនដឹងស៊ីជម្រៅឡើយ។ ពួកគាត់មានបំណងត្រឹមថាសែនទៅបានសុខសប្បាយ រកស៊ីមានបានតែប៉ុណ្ណោះ។ អ្នកខ្លះសូម្បីតែការរៀបចំម្ហូបអាហារ នំចំណី ក្នុងការសែននោះ ក៍ចេះតែអនុវត្តតាម​ទម្លាប់តៗគ្នារហូតមក។កូនឃើញម៉ែឪរៀបចំយ៉ាងមេចក៍ចេះតែបន្តរៀប​ចំបែប​នោះរហូតមក។  

លោកសុផល ដែលឈរតថ្លៃបម្រុងទិញផ្កាអង្គាសីល ក្នុងតម្លៃ៥០ដុល្លារ ដើម្បីយក​តុបតែងផ្ទះ ទទួលឆ្នាំថ្មី និយាយទំាងអស់សំណើចថា “តាមពិតទៅ​ខ្ញុំមិនជាជាប់ចិនអីទេ ប៉ុន្តែខាងប្រពន្ធខ្ញុំគាត់ចិន ហើយគាត់ជាស្រី តែចង់រក្សាទម្លាប់នេះ ខ្ញុំក៍ធ្វើតាមគាត់ឲ្យ​គាត់​សប្បាយចិត្តទៅ”។ លោកសុផល ដែលមើលទៅហាក់ជាមនុស្សមាន​ជីវភាព​សមរម្យ លោកថារៀងរាល់ឆ្នាំក្នុងរដូវចូលឆ្នាំថ្មីជនជាតិចិននេះ គ្រួសារលោកបាន​ចំណាយប្រមាណ៧០០ដុល្លារសម្រាប់រៀបចំ។

លោកពោលទំាងទឹកមុខញញឹមថា “រៀបចំសែននេះ ដូចជាការជួបជុំបងប្អូនទទួល​ទានអាហារជុំគ្នាអញ្ជឹង។ យើងចំណាយលើម្ហូប ទិញសម្ភារៈសែន សរុបទៅប្រហែ​ល​៧០០ដុល្លារនេះមិនរាប់ពីថវិកា ដែលត្រូវដើរលេងនោះផងទេ”។

ចំណែក លោក ស៊ីថា បានងាកមករាប់ទំនិញដែលចំាបាច់ត្រូវទិញសម្រាប់សែនមាន ផ្លែឈើ នំចិន មាន់ស្ងោរ ជ្រូកខ្វៃ និងសម្ភាៈសម្រាប់ដុតសែន លុយក្រដាស ផ្ទះក្រដាស ឡានក្រដាស ជាដើម។ លោកបន្ថែមថា “ឆ្នាំខ្លះខ្ញុំចំណាយច្រើនរយដុល្លារ​ដើម្បីទិញ​របស់មករៀបចំសែន ឆ្នាំខ្លះតិចទៅតាមលទ្ធភាពជាក់ស្តែង ហើយមិនមែនចំណាយ​តែម្នាក់ឯងទេ បងប្អូនគេជួយបន្តិចៗម្នាក់ដើម្បីសប្បាយនិងសេចក្តីសុខទំាងអស់គ្នា”។

អ្នកជាប់សែស្រឡាយចិននិងវៀតណាមឲ្យដឹងថាពិសីសែនពេលចូលឆ្នាំមានពីរបែប ទីមួយសែនម្ចាស់ទឹកម្ចាស់ដី និងមួយទៀតសែនកុងមា សាច់ញាត្តិដែលស្លាប់។ ពិធីសែនចូលឆ្នាំចិនគេនិយមដាក់របស់ ឬផ្លែឈើដែលមានពណ៌ក្រហម និងទឹកក្រូច។ ព័ណ៌ទំាងពីរនេះ គេជឿថានាំលាភ នាំសំណាង ចូលផ្ទះពួកគេ។

លោកស៊ីថា ហាក់មានចិត្តទូលាយលើជំនឿសាសនា ។ លោកថានេះជា​សិទ្ធិនិង​សេរីភាព​របស់បុគ្គលម្នាក់ៗ គេយល់​ថាសែននាំឲ្យគេបានសុខ បានចម្រើន ក៍នាំគ្នា​សែនទៅហើយ​អ្នកគិតថាសែន​មិនបានផលមិនសែនទៅចប់​ហើយ។

សូមជម្រាប់ថាអាជីវករលក់ដូរទំនិញសម្រាប់សែននៅតាមផ្សារមួយចំនួននៅក្នុងក្រុងភ្នំពេញ និយាយឲ្យដឹងថាទំនិញនិងសម្ភារៈប្រើប្រាស់ក្នុងពេលសែន ភាគច្រើននាំចូល​ពីបរទេស ហើយថាក្នុងមួយឆ្នាំៗបើគិតជា​ទឹកប្រាក់លើទំនិញសែននេះមិន​តិចម៉ឺន​ដុល្លារ​នោះទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ