ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជូន​សាច់ញាតិ​ទៅ​ផ្ទះ​ស្រាប់តែ​ជួប​រឿង​​​មួយតាមផ្លូវ​​ផ្អើល​ទាំង​យប់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​បុរស​ម្នាក់ និង​​ស្ត្រី​​ម្នាក់​បាន​​ជិះ​ម៉ូតូឌុបគ្នា​​តាម​រក​ជនសង្ស័យ​ក្រោយ​ពីជនសង្ស័យបានធ្វើសកម្មភាព​ឆក់​កាបូបយក​អស់ទាំង​ទូរស័ព្ទ​និង​កាត​ATM​។​ ​ហេតុការណ៍​ខាងលើនេះ​បាន​បង្ក​ឱ្យមាន​ការ​​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​ម៉ោង​ជិត​១០​យប់​ថ្ងៃ​ទី​៩ ​កុម្ភៈ ឆ្នាំ​​២០២១​ លើ​ដងផ្លូវ​ជាតិ​លេខ​៥​ ខាងកើត​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ប្រហែល​៦០​ម៉ែត្រ ស្ថិត​​ក្នុង​​ក្រុង​ប៉ោយ​ប៉ែ​ត…

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​បុរស​ម្នាក់ និង​​ស្ត្រី​​ម្នាក់​បាន​​ជិះ​ម៉ូតូឌុបគ្នា​​តាម​រក​ជនសង្ស័យ​ក្រោយ​ពីជនសង្ស័យបានធ្វើសកម្មភាព​ឆក់​កាបូបយក​អស់ទាំង​ទូរស័ព្ទ​និង​កាត​ATM​។​

​ហេតុការណ៍​ខាងលើនេះ​បាន​បង្ក​ឱ្យមាន​ការ​​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​ម៉ោង​ជិត​១០​យប់​ថ្ងៃ​ទី​៩ ​កុម្ភៈ ឆ្នាំ​​២០២១​ លើ​ដងផ្លូវ​ជាតិ​លេខ​៥​ ខាងកើត​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ប្រហែល​៦០​ម៉ែត្រ ស្ថិត​​ក្នុង​​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ​។

​ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​គេ​ស្គាល់​តែ​ស្ត្រី​ម្នាក់​ឈ្មោះ​ស៊ឹ​ម រ​ដ្ឋា​អាយុ​២៤​ឆ្នាំ​ជា​អាជីវករ​លក់ដូរ​ មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន​២ ​សង្កាត់​​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែ​ត ចំណែកបុរសជា​អ្នក​ឌុប​មិនស្គាល់​ឈ្មោះនោះទេ ​។

​ជួប​តាម​ដងផ្លូវ​ពេល​ជន​រង​គ្រោះ​ទាំង​២នាក់​កំពុង​​ជិៈ​ម៉ូតូ​​មួយ​គ្រឿង​តាម​រក​ជនសង្ស័យ​ ​​​ខាងលើ ដោយ​ស្ត្រីរងគ្រោះ​​បាន​​ប្រាប់​ថា​ ​មុនពេលកើតហេតុ ​នាង​និង​សាច់ញាតិ​កំពុង​ជិះ​ម៉ូតូ​​មួយគ្រឿងឌុបគ្នា​ធ្វើដំណើរ​មក​ពី​ទិស​ខាងកើត ​លុះ​មក​​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​​មួយគ្រឿង​​ម៉ាក​ស្គូ​ពី​ ព​ណ៍​ខ្មៅ​ មិន​មាន​ស្លាក​លេខ​ធ្វើដំណើរ​ស្រប​ទិស​​គ្នា​មក​ពីក្រោយ​ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​នាង ​បណ្តាល​ឲ្យ​ដួល​ម៉ូតូ​។

​ស្ត្រី​រង​គ្រោះ​ប្រាប់​ថា​ ក្នុង​កាបូប​ដែល​ចោរឆក់​យក​ទៅ​នោះ​មាន​ទូរស័ព្ទ​​​មួយ​​គ្រឿង​, ​កាត​អេ​ធី​អឹ​ម​ដែល​មាន​ទឹកប្រាក់​មួយ​ចំនួន​ផង​ដែរ​ ។ ​សកម្ម​ភា​ឆក់​កាបូប​ខាងលើ​ពិតជា​មិនធម្មតា​នោះទេ ​ដោយ​ក្រុម​ជនសង្ស័យ​ឆក់​រហូត​ដាច់​ខ្សែ​កាបូប​ ហើយ​បើក​ម៉ូតូ​​គេច​ទៅ​ទិស​ខាងត្បូង​ស្រប​តាម​ផ្លូវ​ជាប់​ស្ថានីយរថភ្លើង​បាត់​តែ​ម្តង​។​

ក្រោយ​ទទួល​បាន​ព័​ត៍​មាន​​​​ខាងលើនេះភ្លាម លោក​វរសេនីយ៍ឯក​សៅ​ សា​រឿ​ន ​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​បញ្ជា​កម្លាំង​ចុះ​ទៅ​កន្លែង​កើតហេតុ​ ដើម្បី​ស្រាវជ្រាវ​រក​ជនសង្ស័យ ​ប៉ុន្តែ​មក​ដល់​រសៀល​ថ្ងៃ​ដដែល​ លោក​ប្រាប់​តាម​បណ្តាញ​សង្គម​វ៉ស​អាប់​ថា​ មិន​ទាន់​មាន​តម្រុយណាមួយ​​ពី​ជនសង្ស័យ​នៅឡើយ​ទេ​ ហើយ​ពេល​នេះ​កម្លាំង​របស់​លោក​កំពុង​ចុះ​ស្រាវជ្រាវ​បន្ថែម​ទៀត​​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ