ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ​បំផុត ! នាង CL ​ជួបទុក្ខធំ​បាត់បង់ម្តាយជាទីស្រឡាញ់​

3 ឆ្នាំ មុន

កូរ៉េ​ខាងត្បូង ៖ យោង​តាម​ភ្នាក់ងារ​របស់​កំពូល​តារាចម្រៀង Kpop នាង CL បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​១០ ខែ​កុ​ម្ភៈ​ នេះ​ឱ្យ​ដឹង​ថា​ម្តាយ​របស់ CL…

កូរ៉េ​ខាងត្បូង ៖ យោង​តាម​ភ្នាក់ងារ​របស់​កំពូល​តារាចម្រៀង Kpop នាង CL បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​១០ ខែ​កុ​ម្ភៈ​ នេះ​ឱ្យ​ដឹង​ថា​ម្តាយ​របស់ CL គឺ​លោកស្រី Hong Yoo Ra ​បាន​ទទួល​មរណភាព​តាំងពី​ថ្ងៃ​ទី​២៣ ខែមករា​កន្លង​ទៅ នៅឯបរទេស ដោយសារ​ជំងឺ​គាំងបេះដូង​នៅ​ក្នុង​អាយុ​៥៣​ឆ្នាំ​។

ទីភ្នាក់ងារ​របស់​តារា​ស្រី​រូប​នេះ ដែល​មានឈ្មោះ​ថា Team Very Cherry បាន​អះអាង​ថា​ពិធី​បុណ្យសព​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​៣​ថ្ងៃជា​លក្ខណៈ​ឯកជន ដោយសារ​ការ​ព្រួយបារម្ភ​ពី​ការ​ឆ្លង​កូ​វី​ដ​១៩ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ​នេះ ហើយ​ពិធី​បញ្ចុះសព​នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២ ខែ​កុ​ម្ភៈ ​ឆាប់​ៗ​ខាង​មុខ​។

ជាមួយ​ដំណឹង​ដ៏​ក្រៀមក្រំ​ខាងលើនេះ​ គេសង្កេត​ឃើញ​មិត្ត​សិ​ល្បករ ជា​ពិសេស​អ្នកគាំទ្រ​របស់​អតីត​ប្រធាន​ក្រុម 2ne1 រូប​នេះ បាន​បង្ហោះ​សារ​លើកទឹកចិត្ត និង​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ដល់ CL និង​គ្រួសារ​របស់​នាង​ផងដែរ ៕ (​ដកស្រង់​ចេញពី Koreaboo)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ