ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារមន្ទីរ​មួយបង្ហាញ​ពី​ការ​អភិរក្ស​វាយ​ន​​ភណ្ឌ វប្បធម៌ និង​ពាណិជ្ជកម្ម​របស់​ប្រទេស​ជុំវិញ​ដង​ទន្លេមេគង្គ​និង​ទន្លេ​គង្គា

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ យោង​តាម​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃ​ទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០២១​នេះ​បានឱ្យ​ដឹង​​ថា សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី…

ខេត្តសៀមរាប ៖ យោង​តាម​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃ​ទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០២១​នេះ​បានឱ្យ​ដឹង​​ថា សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី មាន​អាសយដ្ឋាន​នៅ​ភូមិ​បឹង​ដូន​ប៉ា តាម​បណ្តោយ​ផ្លូវ​សម្តេច​វិបុល​បញ្ញា សុខ អាន (​ផ្លូវ​៦០​ម៉ែត្រ​) សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​។

រូបភាព ៖ សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី

សារមន្ទី​នេះ​បាន​កសាង​ឡើង​នៅ​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១១ និង​បើក​ឱ្យ​ដំណើរការ​ក្នុង​ខែមេសា ឆ្នាំ​២០១៤ ក្រោម​កិច្ច​សហប្រតិបត្តិការ​ទន្លេមេគង្គ​-​ទន្លេ​គង្គា ដោយ​មាន​ប្រទេស​ចំនួន​៦​ចូលរួម ដូច​ជា ​៖ ប្រទេស​កម្ពុជា ឥណ្ឌា ឡាវ មី​យ៉ា​ន់​ម៉ា ថៃ និង​វៀតណាម​។

រូបភាព ៖ សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី

គោលបំណង​នៃ​ការ​កសាង​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី គឺ​ដើម្បី​ថែរក្សា​ប្រពៃណី​នៃ​ការ​ផលិត​វាយ​ន​ភណ្ឌ ក៏​ដូច​ជា​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​អរិយធម៌ វប្បធម៌ និង​ពាណិជ្ជកម្ម​របស់​ប្រទេស​ជា​សមាជិក ដែល​មាន​រយៈពេល​ជា​ច្រើន​សតវត្សរ៍​មក​ហើយ​។

បន្ទាប់​ពី​បើក​ដំណើរការ សារមន្ទីរ​បាន​ធ្វើការ​តាំង​បង្ហាញ​នូវ​សមុច្ច័យ​សំខាន់​ៗ​ជា​ច្រើន​មក​ពី​ប្រទេស​ជា​សមាជិក​ក្នុង​សាល​ពិព័រណ៍​ទាំង​៤​របស់​សារមន្ទីរ​ដូច​ជា​៖ សាល​ព័ត៌មាន​ពិព័រណ៍ សាល​ពិព័រណ៍​វត្ថុធាតុដើម និង​ដំណើរការ​ផលិត សាល​ពិព័រណ៍​វាយ​ន​ភណ្ឌ​បុរាណ និង​សាល​ពិព័រណ៍​វាយ​ន​ភណ្ឌ​សហ​សម័យ​។

រូបភាព ៖ សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី

សារមន្ទីរ​បើក​ជូន​សាធារណជន​ចូល​ទស្សនា​ពី​ថ្ងៃ​ពុធ ដល់​ថ្ងៃ​ចន្ទ ចាប់ពី​ម៉ោង​៨:៣០​នាទី​ព្រឹក ដល់​ម៉ោង​៤:០០ នាទី​ល្ងាច ជា​ពិសេស​មិន​គិតថ្លៃ​ចំពោះ​ព្រះសង្ឃ ដូនជី តាជី និង​កុមារ​ក្រោម​អាយុ​១២​ឆ្នាំ​។ សារមន្ទីរ​ក៏​មាន​មគ្គុទ្ទេសក៍​ជំនាញ​នៅ​ចាំ​ពន្យល់ បកស្រាយ​ជូន​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ​ទាំងអស់​ដោយ​ឥត​គិតថ្លៃ​ផង​ដែរ​៕ ដោយ ស្រី គំនិត

អត្ថបទសរសេរ ដោយ