ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ​! គ្មាន​អ្នក​ឆ្លងថ្មី​ ខណៈ​ព្យា​បាល​​ជា​សះស្បើយ​​២​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៨ ​កុម្ភៈ​ ឆ្នាំ​២០២១​ ​មិន​មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ​នោះ​ទេ ​ខណៈ​​ព្យាបាល​ជា​សះស្បើយ​ចំនួន​២​នាក់​។ ក្រសួង​បាន​លើក​ឡើង​ថា…

រាជធានី​ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៨ ​កុម្ភៈ​ ឆ្នាំ​២០២១​ ​មិន​មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ​នោះ​ទេ ​ខណៈ​​ព្យាបាល​ជា​សះស្បើយ​ចំនួន​២​នាក់​។

ក្រសួង​បាន​លើក​ឡើង​ថា ​អ្នក​ដែល​ជា​សះស្បើយ​ចំនួន​២​នាក់​ជា​ពលករ​ខ្មែរ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ គឺ១-​ស្ត្រីជន​ជាតិខ្មែរ អាយុ ២៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ភូមិ​បន្ទាយ​មាន​រិ​ទ្ធ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២១ ​និង​២-​ស្ត្រីជន​ជាតិខ្មែរ អាយុ​៤០​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២១​។

ក្រសួង​បាន​កត់​សម្គាល់ថា បុគ្គល​ទាំង​២​នាក់​ខាងលើ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ ដោយ​​​​​ទទួល​បាន​លទ្ធផល​តេស្ត អវិជ្ជមាន​វី​រុ​សកូវី​ដ​-១៩ ចំនួន២​លើក ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​បង្អែក ខេត្ត​បន្ទាយ​មាន​ជ័យ​។

សូម​ជម្រាប​ថា ​មក​ដល់​ពេល​នេះ​កម្ពុជា​បាន​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ជា​
សះ​​​​ស្បើយ​​ចំនួន​៤៥៦​នាក់ ក្នុង​ចំណោម​អ្នក​ឆ្លង​សរុប​ចំនួន​៤៧៤​នាក់​និង​អ្នក​ឆ្លង​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន​១៨​នាក់​។

កាលពី​ថ្ងៃ​ទី​៧​ កុ​ម្ភៈ ​ឆ្នាំ​២០២១​ កន្លង​មក​ កម្ពុជា​បាន​ទទួល​វ៉ាក់សាំង​ជា​លើក​ដំបូង​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ចំនួន​៦០​ម៉ឺន​ដូ​ស​សម្រាប់​ចាក់​ការពារ​ជំងឺ​កូ​វី​ដ​១៩​។ វ៉ាក់សាំង​នេះ​ត្រូវ​បាន​ដឹក​ជញ្ជូន​ដោយ​យន្តហោះ​យោធា​ចិន​មក​ដល់​កម្ពុជា​រួច​ហើយ ហើយ​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្រសួងសុខាភិបាល​ដើម្បី​រៀបចំ​ចាក់​រួច​ហើយ​។ ​ជាមួយ​គ្នា​នោះ​ដែរ​កម្ពុជា​បាន​កំពុង​ធ្វើ​ស្នើ​សុំ​ និង​បញ្ជា​​ទិញ​វ៉ា​ក់​ការ​ជំងឺ​កូ​វី​ដ​១៩​ពី​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​​ផង​ដែរ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ