អគ្គិភ័យឆាបឆេះហាងកាត់ដេរ នៅផ្សារថ្មីប៉ោយប៉ែត – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យឆាបឆេះហាងកាត់ដេរ នៅផ្សារថ្មីប៉ោយប៉ែត

2 ខែ មុន
  • Banteay Meanchey

ខេត្តបន្ទាយមានជ័យ៖ នៅម៉ោងជិត ១០ យប់ថ្ងៃទី៧ ខែកុម្ភៈនេះ មានអគ្គិភ័យ បានឆាបឆេះហាងកាត់ដេរ យីហោ ទេពប្រណិតកាត់ដេរ ស្ថិតនៅជាប់​ផ្សារថ្មីប៉ោយប៉ែត…

ខេត្តបន្ទាយមានជ័យ៖ នៅម៉ោងជិត ១០ យប់ថ្ងៃទី៧ ខែកុម្ភៈនេះ មានអគ្គិភ័យ បានឆាបឆេះហាងកាត់ដេរ យីហោ ទេពប្រណិតកាត់ដេរ ស្ថិតនៅជាប់​ផ្សារថ្មីប៉ោយប៉ែត ​ក្នុងភូមិប៉ាលិលេយ្យ​១ សង្កាត់ប៉ោយប៉ែត ​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

ភ្លាមៗ អាជ្ញាធរ និងសមត្ថកិច្ច បានអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គិភ័យ​របស់ក្រុមហ៊ុនកាស៊ីណូ និងរថយន្តផ្ទាល់របស់សាលាក្រុង និងអង្គភាព​អធិការដ្ឋាននគរបាលក្រុង រួមជាមួយអ្នកស្រុករួមគ្នា ជួយពន្លត់។ អណ្តាត​ភ្លើង​បានរលត់ទៅវិញ។ តែក្រោយមក ​ចង់ឆេះឡើងវិញ ក៏ត្រូវក្រុមជំនាញបញ្ជូន​ឡានទឹកមកថែម ចោះដំបូល​ បាញ់ទឹកពន្លត់បន្ថែម។

គេមិនទាន់ដឹងពីមូលហេតុ និងទំហំនៃការខូចខាត ដែលបណ្តាលមកពីអគ្គិភ័យនេះ នៅឡើយទេ​​៕ ដោយ៖ មុត សារ៉ុម