ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ប៉ៃលិន​ណែនាំ​ឱ្យធ្វើ​អនាម័យ​មាត់​ស្ទឹង ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បន្ថែម

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ខណ​:​ពេល​ដែល​ឱកាស​បុណ្យចូលឆ្នាំ​ចិន ជិត​ឈាន​ចូល​មក​ដល់ អាជ្ញាធរ​ខេត្ត​ប៉ៃលិន ដឹកនាំ​ដោយ​ឯកឧត្តម ធូ ភា អភិបាលរង​ខេត្ត បាន​ចុះ​សម្អាត​បរិស្ថាន​នៅ​តាម​មាត់​ស្ទឹង…


ខេត្ត​ប៉ៃលិន ៖ ខណ​:​ពេល​ដែល​ឱកាស​បុណ្យចូលឆ្នាំ​ចិន ជិត​ឈាន​ចូល​មក​ដល់ អាជ្ញាធរ​ខេត្ត​ប៉ៃលិន ដឹកនាំ​ដោយ​ឯកឧត្តម ធូ ភា អភិបាលរង​ខេត្ត បាន​ចុះ​សម្អាត​បរិស្ថាន​នៅ​តាម​មាត់​ស្ទឹង និង​ក្នុង​ពោះ​ស្ទឹង ដើម្បី​រក្សា​សោភ័ណ​ភាព និង​អនាម័យ​បរិស្ថាន ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ឱ្យ​ចូល​មក​លេង​កម្សាន្ត​យ៉ាងច្រើន​កុះករ​។ ការ​ចុះ​សម្អាត​បរិស្ថាន​នេះ អភិបាលខេត្ត​បាន​ណែនាំ​ឱ្យ​អភិបាលរង​ខេត្ត ដឹក​នា​ក្រុមការងារ​ចុះ​រើស​សម្រាម​នៅ​តាម​មាត់​ស្ទឹង​ប​រយ៉ា​ខា​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​០៥ ខែកុម្ភ​: ឆ្នាំ​២០២១ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ច្រា សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

ប្រភព​ព័ត៌មាន​ពី​ឯកឧត្តម ធូ ភា អភិបាលរង​ខេត្ត បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ៖ ដោយ​គោរព​តាម​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន ទើប​រហូត​មក​ដល់​ពេល​នេះ ក្រុមការងារ និង​ក្មួយ​ៗ សិស្សានុសិស្ស បាន​នាំ​គ្នា​សស្រាក់សស្រាំ ចុះ​ធ្វើ​អ នា​ម័​យ​នៅ​តាម​ដងស្ទឹង តាម​ពោះ​ស្ទឹង​ប​រយ៉ា​ខា ចាប់ពី​ចំណុច​ស្ពាន​តារា​ប​ទៅ​ក្រោម​ខ្សែទឹក​។ ប្រភព​ដដែល​បន្ត​ទៀត​ថា អ្នកខ្លះ​កាត់​ស្មៅ​ក្បែរ​មាត់​ស្ទឹង ខ្លះ​រើស​ស្លឹកឈើ កាក​សំណល់​ថង់​ចាស់​ៗ ដែល​គេ​បោះចោល ហើយ​ខ្លះ​ទៀត ដុត​សំរាម​មែកឈើ ស្លឹកឈើ ដែល​បាក់​រាយ​ប៉ាយ​នៅ​ក្បែរ​កន្លែង​នោះ ដើម្បី​ឱ្យ​បាន​ស្រឡះ​ល្អ​ងាយស្រួល​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ឱ្យ​ចូល​មក​លេង​កម្សាន្ត​កាន់តែ​ច្រើន​។

ចំពោះ​ការ​នាំ​គ្នា​ធ្វើ​ពលកម្ម​សម្អាត​ទីធ្លា​មាត់​ស្ទឹង​នេះ គឺជា​គម្រូ​ដ៏​ល្អ​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​នោះ យកចិត្តទុកដាក់​ថែរក្សា​ផ្ទះសម្បែង​របស់​ខ្លួន​ឱ្យ​បាន​ល្អ ដោយ​មិន​ត្រូវ​បោះចោល​សំរាម​ពាស​វាល​ពាស​កាល​នាំ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន ជា​ពិសេស​បើ​បោះចោល​យូរ​ៗ ទៅ​អាច​បង្ក​ទៅ​ជា​ធូលី​ហុយ​ចូល​ច្រមុះ ក្លាយជា​ជំងឺ​ផ្លូវដង្ហើម ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​ក្មេង​តូច​ៗ​តែ​ម្តង​។ ម្យ៉ាងវិញទៀត បើ​កន្លែង​លេង មាន​សោភ័ណ​ភាពល្អ ថែម​ទាំង​មានទឹក​ហូរ​រឹម​ៗ​នៅ​ក្នុង​ស្ទឹង អាច​នឹង​ញ៉ាំង​ចិត្ត ភ្ញៀវ​ទេសចរ​ឱ្យ​នឹកឃើញ​កន្លែង​ដែល​គេ​ធ្លាប់​មក​ទស្សនា​កម្សាន្ត ហើយនឹង​មក​លេង​នា​ពេល​ក្រោយ​ៗ​ទៀត ដោយ​នាំ​មិត្តភក្តិ​បងប្អូន ពី​តាម​បណ្តា​ខេត្ត ឱ្យ​ចូល​មក​លេង​ក្នុង​ខេត្ត​ប៉ៃលិន កាន់តែ​ច្រើន​ឡើង​ៗ​។

លើស​ពី​នេះ​បើ​មាន​ភ្ញៀវ​ចូល​មក​លេង​ក្នុង​ខេត្ត​កាន់តែ​ច្រើន​នោះ​ចំណូល ដោយ​ការ​លក់ដូរ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ក៏​កាន់តែ​ដាច់​ច្រើន មិន​ព្រួយបារម្ភ​ពី​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ ដែល​ធ្វើការ​លក់ដូរ​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​នោះ​ឡើយ​។ ដូច្នេះ​អាជ្ញាធរ​ខេត្ត តែងតែ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ថែរក្សា​អនាម័យ​ផ្ទះសម្បែង និង​ផ្លូវ​សាធារណ​:​មិន​ត្រូវ​បោះចោល​សំរាម​ផ្តេសផ្តាស នាំ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សង្គម និង​មុខមាត់​ខេត្ត​ប៉ៃលិន​នោះ​ឡើយ​៕ ដោយ ៖ នី​ យ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ