ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយប៉ប្រិចភ្នែក​! ខ្ទេច​អគារសិក្សា​១​ខ្នង នាយក​សាលា​ក៏​ជួប​គ្រោះ​ក្នុង​គ្រោះ​អគ្គិ​ភ័យ​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ គ្រោះ​អគ្គិភ័យ​មួយ​បាន​កើតឡើង​នៅ​ក្នុង​សាលា​បឋម​សិក្សា​កែវ​វិជ័យ ស្ថិត​ក្នុង​ឃុំ​កណ្ដៀង ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ បណ្ដាល​ឲ្យ​អគារសិក្សា​មួយ​ខ្នង​៤​បន្ទប់ ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង ទទឹង​០៦​ម៉ែត្រ និង​បណ្ដោយ​៣២​ម៉ែត្រ…

ខេត្តពោធិ៍សាត់ ៖ គ្រោះ​អគ្គិភ័យ​មួយ​បាន​កើតឡើង​នៅ​ក្នុង​សាលា​បឋម​សិក្សា​កែវ​វិជ័យ ស្ថិត​ក្នុង​ឃុំ​កណ្ដៀង ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ បណ្ដាល​ឲ្យ​អគារសិក្សា​មួយ​ខ្នង​៤​បន្ទប់ ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង ទទឹង​០៦​ម៉ែត្រ និង​បណ្ដោយ​៣២​ម៉ែត្រ ត្រូវ​អណ្តាតភ្លើង​ឆាបឆេះ​រង​ការ​ខូចខាត​ទាំងស្រុង គោ​ងា​.​ប់​២​ក្បាល និង​នាយក​សាលា​ម្នាក់​រង​របួស​ផង​ដែរ​។

ករណី​អគ្គិភ័យ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២១ មូលហេតុ​គឺ​បណ្ដាល​មក​ពី​ការ​ទុ​ស្សេ​ខ្សែភ្លើង​។ ខណៈ​ពេល​អគ្គិភ័យ​កំពុង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នោះ គឺ​មានការ​ជួយ​អន្ដរាគមន៍​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ និង​រថយន្ដ​ពន្លត់​អគ្គិភ័យ​ចំនួន​០២​គ្រឿង ដែល​មួយ​គ្រឿង​ជា​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្ដៀង និង​មួយ​គ្រឿង​ទៀត​ជា​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ ជួយ​បាញ់​ទឹក​ពន្លត់​ផង​ដែរ​។

ហើយ​រថយន្ដ​ពន្លត់​អគ្គិភ័យ​ទាំង​២​គ្រឿង​នោះ បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​៥​រថយន្ដ ទើប​អាច​គ្រប់គ្រង​ស្ថានភាព​គ្រោះ​អគ្គិភ័យ​នេះ​បាន ប៉ុន្តែ​អគារសិក្សា​មួយ​ខ្នង​បួន​បន្ទប់ តុ កៅអី ក្ដារខៀន និង​សម្ភារៈ​មួយ​ចំនួន​ទៀត​ដែល​មាននៅ​ក្នុង​ថ្នាក់​ត្រូវ​អណ្តាតភ្លើង​លេប​ត្របាក់​ខ្ទេច​ទាំងស្រុង​។ មិនតែប៉ុណ្ណោះ បាន​បង្ក​ឲ្យ​ងាប់​គោ​ចំនួន​២​ក្បាល​ដែល​ចង​ក្បែរ​នោះ និង​នាយក​សាលា​ម្នាក់​ឈ្មោះ អ៊ុយ លាង​ហាក់ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រង​របួស​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ