ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​-​ឥ​ណ្ឌ​លើក​ទី​៨ ប្តេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ដល់​ការ​ស្តារ​វិស័យ​ទេសចរណ៍​ឡើង​វិញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២១ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា និង​សហ​ប្រធាន​លោក…


រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២១ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា និង​សហ​ប្រធាន​លោក PRAHLAD SINGH PATEL រដ្ឋមន្ត្រី​ទេសចរណ៍​ឥណ្ឌា បាន​ដឹក​កិច្ច​កិច្ចប្រជុំ​រដ្ឋមន្ត្រី ទេសចរណ៍​អាស៊ាន​-​ឥណ្ឌា លើក​ទី​០៨ តាម​រយៈ​ប្រព័ន្ធ​វី​ដេ​អូ​ខន​ហ្វើ​រិ​ន នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភូ​គី​ត្រា​។​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍ អាស៊ាន ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​ឥណ្ឌា អគ្គលេខាធិការ​អាស៊ាន លេខាធិការដ្ឋាន​អាស៊ាន ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល ក្រសួងការបរទេស ។

និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួងបរិស្ថាន ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួងមហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន សមាគម​សណ្ឋាគារ​កម្ពុជា សមាគម​ធ្វើ​ដំណើរ​កម្ពុជា និង​សហព័ន្ធ​ទេសចរណ៍​កម្ពុជា ដែល​មាន​សមាសភាព​ប្រមាណ​១៥០​នាក់​។

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​-​ឥណ្ឌា​បាន​វាយតម្លៃ និង​អនុម័ត​ផង​ដែរ​លើ​លទ្ធផល​ការងារ​នៃ​ការ​អនុវត្ត​ផែនការ សកម្មភាព​សហប្រតិបត្តិការ​ទេសចរណ៍​អាស៊ាន​-​ឥណ្ឌា​កន្លង​មក ព្រមទាំង​បាន​អនុម័ត ផែនការ សកម្មភាព សហប្រតិបត្តិការ​ទេសចរណ៍​អាស៊ាន​-​ឥណ្ឌា ២០២១-២០២១ ដែល​ផ្តោត​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង សំដៅ​ដល់​ការ​អភិវឌ្ឍ​ទេសចរណ៍​អាស៊ាន​-​ឥណ្ឌា​ប្រកបដោយ​ចីរភាព ការ​ទទួលខុសត្រូវ និង​មាន​ភាព​ធន់​កាន់តែ​ប្រសើរ​ឡើង​។ ក្នុង​កិច្ចប្រជុំ​នេះ​ផង​ដែរ រដ្ឋមន្ត្រី​ទេសចរណ៍​ឥណ្ឌា​បាន​គាំទ្រ​ដល់​សំណើ​របស់​កម្ពុជា​ដូច​តទៅ​៖

១.​បន្ត​គាំទ្រ​ដល់​កម្ពុជា​ក្នុង​ការ​បណ្តុះ​ធនធានមនុស្ស ជា​ពិសេស​អ្នកជំនាញ​ទេសចរណ៍ លើ​ជំនាញ​ទេសចរណ៍​ឌី​ជី​ថ​ល បច្ចេកវិទ្យា និង​នវានុវត្តន៍​ផង​ដែរ​។ ២.​គាំទ្រ​ដល់​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​អាស៊ាន ក៏​ដូច​ជា​ទេសចរណ៍​កម្ពុជា​ដល់​ប្រជាជន​ឥណ្ឌា ៣.​ជំរុញ​ឲ្យ​មានការ​ហោះហើរ​ត្រង់​ម​កម្ពុជា​ផង​ដែរ បន្ទាប់​ពី​វិបត្តិ​កូ​វី​ដ​-១៩​។ ឆ្លៀត​ក្នុង​ឱកាស​ផង​ដែរ លោក​រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា​ក៏​សូម​ថ្លែង​អំណ​គុណ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន និង​រដ្ឋមន្ត្រី​ទេសចរណ៍​ឥណ្ឌា​ដែល​បាន​ផ្តល់​កិត្តិយស​ចូលរួម​កិច្ចប្រជុំ​នេះ​រហូត​ដល់​ចប់​៕ ដោយ ៖ សុខ សា​រ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ