ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​មាតា​ដៃ​១០០​មែន​! បីកូន​តូច​នៅ​ដៃ​ម្ខាង និង​រើស​អេ​ត​ចាយ​ដៃ​ម្ខាង

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ដៃ​ម្ខាង​បីកូន ដៃ​ម្ខាង​រើស​អេ​ត​ចាយ​ជួយ​អូស​រទេះ កូន​ស្ត្រី​ម្នាក់​អះអាង​ថា រស់នៅ​ប៉ោយ​ប៉ែ​តតាំង​ពី​តូច តែ​គ្មាន​ប័​ណ្ឌ​ក្រីក្រ ហើយ​បច្ចុប្បន្ន​រស់​អាស្រ័យ​លើ​របរ​រើស​អេ​ត​ចាយ​ដោះស្រាយ​ជីវភាព ។ ស្ត្រី​ខាងលើ​ឈ្មោះ…

ខេត្តបន្ទាយមានជ័យ ៖ ដៃ​ម្ខាង​បីកូន ដៃ​ម្ខាង​រើស​អេ​ត​ចាយ​ជួយ​អូស​រទេះ កូន​ស្ត្រី​ម្នាក់​អះអាង​ថា រស់នៅ​ប៉ោយ​ប៉ែ​តតាំង​ពី​តូច តែ​គ្មាន​ប័​ណ្ឌ​ក្រីក្រ ហើយ​បច្ចុប្បន្ន​រស់​អាស្រ័យ​លើ​របរ​រើស​អេ​ត​ចាយ​ដោះស្រាយ​ជីវភាព ។

ស្ត្រី​ខាងលើ​ឈ្មោះ ធឿ​ន សុផល អាយុ​៣២​ឆ្នាំ មានកូន​ប្រុស​ស្រី​៤​នាក់ ដោយ​កូន​ទី​១ ភេទ​ស្រី អាយុ​១១​ឆ្នាំ ,​កូន​ទី​២ ភេទ​ស្រី អាយុ​៧​ឆ្នាំ​, កូន​ទី​៣ ភេទ​ប្រុស អាយុ​៥​ឆ្នាំ និង​កូន​ទី​៤​ភេទ​ប្រុស អាយុ​៧​ខែ ។

ស្ត្រី​រូប​នេះ​បន្ត​ថា គាត់​មាន​ប្តី​ដែរ តែ​មាន​សុខភាព​មិនសូវ​ល្អ​ជួន​ឈឺ ជួន​ជា ហើយ​ពេល​ជា​ក៏​ចេញ​ទៅ​រក​ទិញ និង​រើស​អេ​ត​ចាយ ដើម្បី​ជួយ​គ្នា​ដោះស្រាយ​ជីវភាព​ដ៏​តោកយ៉ាក​មួយ​នេះ ។ គាត់​បន្ត​ថា បាន​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​តតាំង​ពី​តូច ប៉ុន្តែ​មិន​មាន​ដី ឬ​ផ្ទះ​រស់​នៅទេ គឺ​ជួល​ផ្ទះ​គេ​ស្នាក់​នៅ ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ជា​រៀង​រហូត​មក ។

គាត់​ថា​មុន​សម័យ​កូ​វី​ដ គ្រួសា​គាត់​មិនសូវ​លំបាក​ដូច​បច្ចុប្បន្ន​ទេ ព្រោះ​អាច​ចេញចូល​អូស​រទេះ​នៅ​ដី​ថៃ​បាន​ប្រាក់​កម្រៃ​ដោះស្រាយ​ជីវភាព និង​ថ្លៃ​ផ្ទះ​លុះដល់​សម័យ​កូ​វី​ដ​ជីវភាព​គ្រួសារ​គាត់​កាន់តែ​លំបាក ដោយ​រើស​អេ​ត​ចាយ​១​ថ្ងៃ​៣​នាក់ ម្តាយកូន​បាន​ត្រឹម​ជាង​១​ម៉ឺន​រៀល តែ​ប៉ុណ្ណោះ ។ អ្វី​ដែល​សំខាន់​គាត់​ថា កូន​ៗ​មិន​បាន​ចូល​សាលារៀន​សូត្រ​ដូច​កូន​អ្នក​ដ៍ទៃ​ឡើយ ព្រោះតែ​ជីវភាព​រក​ព្រឹក​ខ្វះ​ល្ងាច ។

ពេល​សួរ​រឿង​ប្រាក់​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល​តាម​រយៈ​អាជ្ញាធរ​គាត់​ថា មិន​បាន​ទទួល​ទេ តែ​សម្រាប់​ប័​ណ្ឌ​ក្រីក្រ​ចូល​ព្យាបាល​តាម​មន្ទីរពេទ្យ​រដ្ឋ​មិន​អស់ប្រាក់​គាត់ ហើយ​បញ្ជាក់​ថា កន្លង​មក​គាត់ និង​ប្តី​បាន​ទៅ​សួរ​រឿង​ប័​ណ្ឌ​ក្រីក្រ​ដែរ​តែ​អាជ្ញាធរ​ថា ដោយសារ​គ្រួសារ​គាត់​គ្មាន​សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់​នៅ ម្យ៉ាង​ថា​ខាង​ក្រុមការងារ​សម្ភាសន៍​ផ្តល់​ប័​ណ្ឌ​ក្រីក្រ​គេ​មិន​ទាន់​ចុះ​ដល់ ។

គ្រួសា​ក្រីក្រ​ខាងលើ​អំពាវនាវ​សុំ​សប្បុរសជន​ក្នុង និង​ក្រៅប្រទេស​មេត្តា​ជួយ​ផង ព្រោះ​ចង់​ឲ្យ​កូន​ៗ​បាន​ចូល​រៀន និង​គេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ