ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​សិទ្ធិ​មនុស្ស​អំពាវនាវ​ឱ្យធ្វើ​ពហិការ​មិន​ចូលរួម​អូ​ឡាំ​ពិ​ក​ឆ្នាំ​ក្រោយ

3 ឆ្នាំ មុន

អន្តរជាតិ ៖ សមាជិក​ជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) បាន​ច្រាន​ចោលការ​រិះគន់​ចំពោះ​ការ​សម្រេចចិត្ត​របស់​ពួក​គេ ក្នុង​ការ​ជ្រើសរើស​ទីក្រុង​ប៉េ​កាំ​ង របស់ប្រទេស​ចិន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងានៅ​ឆ្នាំ​ក្រោយ​។ អង្គការ​ប្រមា​ណ​ជាង​១៨០នៅ​ទូ​ទាំង​ពិភពលោក បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ពួក​គេ​ដើម្បី​ធ្វើ​ពហិការ​មិន​ចូលរួម​ព្រឹត្តិការណ៍​ទីក្រុង​ប៉េ​កាំ​ង​ឆ្នាំ ២០២២…

អន្តរជាតិ ៖ សមាជិក​ជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) បាន​ច្រាន​ចោលការ​រិះគន់​ចំពោះ​ការ​សម្រេចចិត្ត​របស់​ពួក​គេ ក្នុង​ការ​ជ្រើសរើស​ទីក្រុង​ប៉េ​កាំ​ង របស់ប្រទេស​ចិន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងានៅ​ឆ្នាំ​ក្រោយ​។

អង្គការ​ប្រមា​ណ​ជាង​១៨០នៅ​ទូ​ទាំង​ពិភពលោក បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ពួក​គេ​ដើម្បី​ធ្វើ​ពហិការ​មិន​ចូលរួម​ព្រឹត្តិការណ៍​ទីក្រុង​ប៉េ​កាំ​ង​ឆ្នាំ ២០២២ ដោយសារ​តែ​ការ​រំលោភសិទ្ធិ​មនុស្ស បាន​កើតឡើង​លើ​ជនជាតិ​​អ៊ូ​ហ្គួ​រ​ក្នុង​តំបន់​ស៊ី​ន​ជាំ​ង​របស់​ចិន​។ខណៈដែលមហាសន្និបាត​អ៊ូហ្គួរ​ពិភពលោក​បាន​ហៅ​ព្រឹត្តិការណ៍​ឆ្នាំ ២០២២ ខាង​មុខ​ថា​ជា «​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ប្រល័យពូជសាសន៍​»​។

ជុំវិញ​បញ្ហា​នេះ លោក Dick Pound ដែល​ជា​សមាជិក​បម្រើ​ការ​យូរ​បំផុត​របស់ IOC បាន​ប្រាប់ BBC ឱ្យ​ដឹង​ថា «​ហ្គេ​ម​នេះ​មិនមែន​ជា​ហ្គេ​ម​របស់​ចិន​នោះ​ទេ​។ វា​គឺជា​ហ្គេ​ម​របស់ IOC ។ ការ​សម្រេចចិត្ត​លើ​ការ​ផ្តល់​សិទ្ធិ​ជា​ម្ចាស់ផ្ទះ មិន​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោលបំណង​បង្ហាញ​ពី​សញ្ញា​យល់ព្រម ឬ​ស្រប​តាម​លើ​គោលនយោបាយ​រដ្ឋាភិបាល​របស់​ប្រទេស​នោះ​ឡើយ​»​។

ក្រុម​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា រដ្ឋាភិបាល​ចិន​បាន​បណ្តេញចេញ​ជា​បណ្តើរ​ៗ​នូវ​សេរីភាព​ខាង​សាសនា​របស់​ជនជាតិ​អ៊ូ​ហ្គួ​រ ដែល​ជា​ក្រុម​ជនជាតិភាគតិច​មូ​ស្លី​ម នៅ​ភាគ​ពាយព្យ​ប្រទេស​ចិន​។ ដែល​ឈាន​ដល់​ការ​បង្ក្រាប​, គាបសង្កត់ រួម​ទាំង​ការ​ឃុំឃាំង​ថែម​ទៀត​ផង​៕ (ដកស្រង់ចេញពី BBC)