ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់លក្ខណ៍​ទាំង​៤​នាក់ បន្ទាប់​ពី​បង្ក​អសន្តិសុខ​បន្តបន្ទាប់​ក្នុង​ក្រុង​ប៉ោយ​ប៉ែត

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ​លើ​ករណី​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកស្រុក​និង​ប៉ុនប៉ង​ហិង្សា​លើ​អ្នក​ដទៃ​ជា​បន្តបន្ទាប់ ជា​ពិសេស​អនុវត្ត​តាម​បទបញ្ជា និង​ការ​ណែនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការ​នគរបាល​ខេត្ត​ក្នុង​ការ​បង្ក្រាប​រាល់​បទល្មើស ដើម្បី​រក្សា​សន្តិសុខ​សង្គម និង​សុ​វត្ថ​ភាព​ជូន​ពលរដ្ឋ…

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ​លើ​ករណី​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកស្រុក​និង​ប៉ុនប៉ង​ហិង្សា​លើ​អ្នក​ដទៃ​ជា​បន្តបន្ទាប់ ជា​ពិសេស​អនុវត្ត​តាម​បទបញ្ជា និង​ការ​ណែនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការ​នគរបាល​ខេត្ត​ក្នុង​ការ​បង្ក្រាប​រាល់​បទល្មើស ដើម្បី​រក្សា​សន្តិសុខ​សង្គម និង​សុ​វត្ថ​ភាព​ជូន​ពលរដ្ឋ ។

លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​បញ្ជា​កម្លាំង​ជំនាញ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ ព្រំ ពិសិដ្ឋ អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរ​បាល​ក្រុង​ប៉ោយ​ប៉ែ​ត ចុះ​ទៅ​ក្របួច​ជនសង្ស័យ​១​ក្រុម មាន​គ្នា​៤​នាក់ ក្នុង​ចំណោម​៥​នាក់ កាលពី​យប់​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​ចំការ​ស្វាយ​មួយ​កន្លែង ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត ខណៈ​ពេល​ពួក​គេ​យក​កាំបិត​ទៅ​លាក់​ទុក​នៅ​ទីនោះ ក្រោយ​ពី​ធ្វើ​សកម្មភាព​។

ក្រុម​ក្មេង​ទំនើង​ដែល​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ធ្វើការ​ឃាត់ខ្លួន​ខាងលើ ១-​ឈ្មោះ សេង​ណា​ឃី​ម ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​, ២-​ឈ្មោះ ឃី សំឡី ហៅ​ខ្លី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ចាន់គិរី សង្កាត់​ប៉ោយ​ប៉ែ​ត​, ៣-​ឈ្មោះ សេង សម្បត្តិ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី​មាន​ជ័យ និង​៤-​ឈ្មោះ វង់ ភក្ត្រា ហៅ​ប៉ា​ប៉ា​ត្រា ភេទ​ប្រុស រស់នៅ​ក្នុងភូមិ​*​សង្កាត់​ជាមួយ​ជន​ទី​៣​។

គួរ​បញ្ជាក់​ថា មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងនេះ​នៅ​វេលា​ម៉ោង​៦​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​២ កុម្ភៈ ២០២១ ក្រុម​ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​សកម្មភាព​បង្ក​ហិង្សា​ប៉ុនប៉ង​កាប់​ជន​រង​គ្រោះ​៣​នាក់ រួម​មាន ១.​ឈ្មោះ ឈា​ត ប៉ា​លី​, ២.​ឈ្មោះ សាយ តុលា អាយុ​២១​ឆ្នាំ និង​៣.​ឈ្មោះ ឈាន ចិន្តា អាយុ​២២​ឆ្នាំ ខណៈ​ពេល​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្កុប​ពី ពណ៌​ក្រហម នៅ​ចំណុច​ផ្សារ​សុខ​ស្រេង ក្នុងភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត តែ​ជន​រង​គ្រោះ​បាន​ផ្តួល​ម៉ូតូ​រត់គេច​ខ្លួន​ទាន់ ក្រុម​ជនសង្ស័យ​នោះ​ក៏​កាប់​បំផ្លាញ​ម៉ូតូ​គ្មាន​ប្រណី និង​គ្មាន​មូលហេតុ​។

បើ​តាម​ស្តាប់​ការ​បំភ្លឺ​របស់​សាក្សី​ជាដើម​បណ្តឹង​មួយ​ចំនួន នា​ពេល​កន្លង​មក​ជនសង្ស័យ​២​នាក់ ក្នុង​ចំណោម​៤​នាក់​ខាងលើ​នេះ ប្រាប់​សមត្ថកិច្ច​ថា ករណី​កាប់​គ្នា​កាលពី​ឆ្នាំ​២០២០ ជាមួយ​ក្រុម​ម្ខាង​ទៀត​ឈ្មោះ «​ធី​ម​អូន​» មុខ​ហាង​១០០​រៀល ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត និង​យក​ដុំ​ថ្ម​គប់​គ្នា​ទៅ​វិញ​ទៅ​មក​, ករណី​កាប់​បំផ្លាញ​ម៉ូតូ​ស្កុប​ពី ពណ៌​ក្រហម របស់​ជន​រង​គ្រោះ​នៅ​ចំណុច​ផ្សារ​សុខ​ស្រេង ក្នុងភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត និង​ករណី​កាប់​ម៉ូតូ​របស់​ជន​រង​គ្រោះ​នៅ​ផ្លូវជាតិ​លេខ​៥៨ នា​ពេល​កន្លង​មក ជា​ស្នាដៃ​របស់​ពួក​ខ្លួន​ផង​ដែរ​។

លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ថា យោង​តាម​ចម្លើយ​សារភាព​ខាងលើ​នេះ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួម​ជាមួយ​វត្ថុ​តាង​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់។

គួរ​បញ្ជាក់​ទៀត​ថា ករណី​ដែល​ចាប់ខ្លួន​ក្រុម​ក្មេង​ទំនើង​ខាងលើ​នេះ​បាន ធ្វើ​ឡើង​ដោយសារ​កាមេរ៉ា​សុវត្ថិភាព​នៅ​ទីតាំង​បង្កហេតុ​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ