ខេត្ត​ជាប់​ព្រំដែន​វៀតណាម​តម្រូវ​ឲ្យ​បង្កើន​ការ​​ប្រយ័ត្ន​ខ្ពស់​ទប់ស្កាត់​ការ​នាំ​ចូល​កូ​វី​ដ​១៩ ​ពី​វៀតណាម – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ជាប់​ព្រំដែន​វៀតណាម​តម្រូវ​ឲ្យ​បង្កើន​ការ​​ប្រយ័ត្ន​ខ្ពស់​ទប់ស្កាត់​ការ​នាំ​ចូល​កូ​វី​ដ​១៩ ​ពី​វៀតណាម

2 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​នៅ​មុន​នេះ​បន្តិច ​បាន​ចេញ​បញ្ជារទៅ​ថ្នាក់ដឹកនាំ​បណ្តា​ខេត្ត​ ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​វៀតណាម​ឲ្យ «​បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​ចាត់វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ទប់ស្កាត់ និង​បង្ការ​ការ​នាំ​ចូល​វីរុស​កូ​វី​ដ​-១៩ តាម​ច្រកព្រំដែន​កម្ពុជា​-​វៀតណាម​»…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​នៅ​មុន​នេះ​បន្តិច ​បាន​ចេញ​បញ្ជារទៅ​ថ្នាក់ដឹកនាំ​បណ្តា​ខេត្ត​ ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​វៀតណាម​ឲ្យ «​បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​ចាត់វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ទប់ស្កាត់ និង​បង្ការ​ការ​នាំ​ចូល​វីរុស​កូ​វី​ដ​-១៩ តាម​ច្រកព្រំដែន​កម្ពុជា​-​វៀតណាម​» ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​ចូល​ប្រទេស​កម្ពុជា ខណៈ​ប្រទេស​វៀតណាម​កំពុង​មានការ​ផ្ទុះ​ឡើង​វិញ​នូវ​វីរុស​កូ​វី​ដ​-១៩ ឆ្លង​ក្នុង​សហគមន៍ ។

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉​ម ប៊ុ​ន​ហេង បាន​បញ្ជាក់​ប្រាប់​ទៅ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​-​រាជធានី ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​វៀតណាម​ថា តាម​ការ​ចាំបាច់ ​និង​ស្ថានភាព​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​សហគមន៍​នៅ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម ជា​ពិសេស​នោះ​ គឺ​មានការ​ចម្លង​នូវ​វីរុស​កូ​វី​ដ​-១៩ ប​ម្លែ​ង​ថ្មី​ពី​ចក្រភព​អង់គ្លេស​ផង​ដែរ ។

ជាង​នេះ​ទៅ​ទៀត ចាប់តាំងពី​ថ្ងៃ​ទី ២៨ ខែមករា រហូត​ដល់​ថ្ងៃ​ទី ១ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ វៀតណាម​បាន​រក​ឃើញ​ករណី​វិជ្ជមាន​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ដូច​ជា ​ខេត្ត​ហៃ​ដុ​ង ខេត្ត​ក្វា​ង​និ​ញ ទីក្រុង​ហាណូយ ខេត្ត​ហៃ​ឡៃ បាក​ណិ​ញ ខេត្ត​ហូ​វ​ប៊ិ​ញ ខេត្ត​ប៊ិ​ញ​ដុ​ង ទីក្រុង​ហូ​ជី​មិ​ញ ខេត្ត​ហៃ​ហ្វុ​ង និង​ប៊ិក​យ៉ាង ដែល​ខេត្ត​ខ្លះ ក៏​មាន​ព្រំប្រទល់​នៅ​ជិត​កម្ពុជា​ដែរ ។

លោក ម៉​ម ប៊ុ​ន​ហេង​បាន​បញ្ជាក់​ថា​ខេត្ត​ដែល​ជាប់​នឹង​វៀតណាម ដូច​ជា​ខេត្តកំពត តាកែវ កណ្តាល ព្រៃវែង ស្វាយ​រៀង ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និង​រតនគិរី គឺ​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​» និង​ចាត់វិធានការ​សំខាន់​ៗ​មួយ​ចំនួនដូច​ជា «​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ជា​ពិសេស​បណ្តា​ខេត្ត​ដែល​មាន​ព្រំប្រទល់​ជាមួយ​ប្រទេស​វៀតណាម ត្រូវ​បង្កើន​សកម្មភាព​ត្រួតពិនិត្យ​សុខភាព​អ្នកដំណើរ​ចេញ​-​ចូល​តាម​ច្រកព្រំដែន ឲ្យ​បាន​ហ្មត់ចត់ និង​ត្រូវធ្វើ​តេស្ត​រក​វីរុស​កូ​វី​ដ​-១៩ ព្រមទាំង​ដាក់​អ្នកដំណើរ​ដែល​ចូល​មក​កម្ពុជា​ទាំងអស់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ពេល​លេញ​១៤ ថ្ងៃ ។

លោក ម៉​ម ប៊ុ​ន​ហេង ក៏​បាន​បញ្ជាក់​ផង​ដែរ «​ជាមួយ​គ្នា​នេះ​ដែរ ក្រសួងសុខាភិបាល​សូម​ធ្វើការ​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​ផ្អាក ឬ​ពន្យារ​ការ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​វៀតណាម ជា​ពិសេស​ទៅ​តំបន់​ដែឡ​មានការ​រាតត្បាត​នូវ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​សហគមន៍​» ៕