ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយបំផុត! លោកតា Tom Moore ទទួលមរណភាព​ហើយក្រោយ​ឆ្លង​កូ​វី​ដ

3 ឆ្នាំ មុន

អង់គ្លេស ៖ ជា​រឿង​ដ៏​សោកសៅ​បំផុត​សម្រាប់​ប្រជាជាតិ​ចក្រភព​អង់គ្លេស បន្ទាប់​ពី​លោកតា Tom Moore ឥស្សរជន​ដ៏ខ្ពង់ខ្ពស់ និង​ជា​អតីត​ទាហាន​ប្តូរផ្តាច់​ក្នុង​សម័យ​សង្គ្រាមលោក​លើក​ទី​២ បាន​ទទួល​បាន​មរណភាព​​ក្នុង​អាយុ​១០០​ឆ្នាំ ​កាលពី​ថ្ងៃ​ទី​២…

អង់គ្លេស ៖ ជា​រឿង​ដ៏​សោកសៅ​បំផុត​សម្រាប់​ប្រជាជាតិ​ចក្រភព​អង់គ្លេស បន្ទាប់​ពី​លោកតា Tom Moore ឥស្សរជន​ដ៏ខ្ពង់ខ្ពស់ និង​ជា​អតីត​ទាហាន​ប្តូរផ្តាច់​ក្នុង​សម័យ​សង្គ្រាមលោក​លើក​ទី​២ បាន​ទទួល​បាន​មរណភាព​​ក្នុង​អាយុ​១០០​ឆ្នាំ ​កាលពី​ថ្ងៃ​ទី​២ ខែ​កុ​ម្ភះ ម្សិលមិញ​ក្រោយ​ឆ្លង​កូ​វី​ដ​១៩​។

ដំណឹង​មរណភាព​លោកតា ត្រូវ​បាន​ប្រកាស​ដោយ​កូនស្រី​​គាត់​ផ្ទាល់តែ​ម្តង​នៅ​ឯ​មន្ទីរពេទ្យ Bedford​។ លោកស្រីបានបញ្ជាក់ថា ឪពុករបស់គាត់មាន​បញ្ហា​រលាក​សួត​ខ្លាំង មុន​ពេល​គាត់​​ត្រូវបានធ្វើ​តេស្ត​ឃើញ​ថាឆ្លង​វីរុស​កូ​វី​ដ​១៩​កាលពី​ស​ប្តា​ហ៍​មុន​។

សូម​រំលឹក​ថា ក្រៅពី​តស៊ូ​ប្តូរផ្តាច់​ដើម្បី​ការពារ​មាតុភូមិ​ លោកតា Tom Moore បាន​ចូលរួម​ចំណែក​យ៉ាង​ធំធេង​បំផុត ដោយ​​រៃ​អង្គាសប្រាក់​ជិត​៣៣​លាន​ផោន (​ប្រមាណ​៤៥​លាន​ដុ​លា្ល​រ​) តាម​រយៈ​ការ​បង្កើត​ការ​ប្រកួតប្រជែង (Challenge) ដោយ​ដើរ​ជុំវិញ​សួនច្បារ​ក្នុងផ្ទះ​របស់​គាត់ ដើម្បី​បរិច្ចាគ​ដល់​សេវា​សុខភាព​ជាតិ NHS អំឡុង​ពេល​មាន​វិបត្តិ​កូ​វី​ដ​១៩​ក្នុង​ប្រទេស​នេះ​។

លោកតា​ត្រូវ​បាន​ផ្តល់​ងារ​ជា «Captain Sir Thomas Moore» ពី​សំណាក់​ម្ចាស់​ក្ស​ត្រី Elizabeth ទី​២ និង​ពី​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ហៅ​កាត់​ថា FA ចំពោះ​ការ​លះបង់​ដ៏​ធំធេង​របស់​គាត់​៕ រំលឹកថា ៖ អតីត​ទាហាន​ជើង​ចាស់​​អង់គ្លេស​ម្នាក់​ទទួល​បានការ​ផ្តល់​កិត្តិយស​ពី FA (​ដកស្រង់​ចេញពី BBC)