ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ស្មុ​ក​ស្មាញ​ច្រើន ! ​តោះទៅ​កាត់​ស្ត្រេ​ស​នៅ Eden Beach Resort លើ​កោះ​រ៉ុ​ង​សន្លឹម ទាំងអស់​គ្នា

8 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មិន​ចាំបាច់​ទៅ​កម្សាន្ត​នៅ​តាម​កោះ​ទេសចរណ៍​ល្បី​ៗ​នៅ​លើ​ពិភពលោក​ក៏បាន ត្រឹមតែ​កោះ​រ៉ុ​ង​សន្លឹម នៃ​ខេត្ត​ព្រះ​សីហ​នុ ប្រទេស​កម្ពុជា គឺ​អាច​ផ្តល់​ក្តី​សុខ​គ្រប់គ្រាន់ហើយ សម្រាប់​បងប្អូន​ដែល​មិន​ចង់​ចំណាយ​ប្រាក់​កាស​ច្រើនទៅកម្សាន្ត​នៅ​ក្រៅប្រទេស ។ សម្រាប់​ថ្ងៃចុង​ស​ប្តា​ហ៍…

រាជធានី​ភ្នំពេញ ៖ មិន​ចាំបាច់​ទៅ​កម្សាន្ត​នៅ​តាម​កោះ​ទេសចរណ៍​ល្បី​ៗ​នៅ​លើ​ពិភពលោក​ក៏បាន ត្រឹមតែ​កោះ​រ៉ុ​ង​សន្លឹម នៃ​ខេត្ត​ព្រះ​សីហ​នុ ប្រទេស​កម្ពុជា គឺ​អាច​ផ្តល់​ក្តី​សុខ​គ្រប់គ្រាន់ហើយ សម្រាប់​បងប្អូន​ដែល​មិន​ចង់​ចំណាយ​ប្រាក់​កាស​ច្រើនទៅកម្សាន្ត​នៅ​ក្រៅប្រទេស ។ សម្រាប់​ថ្ងៃចុង​ស​ប្តា​ហ៍ ជា​ពិសេស​នៅ​ក្នុង​ឱកាស​នៃ​ពិធី​ចូល​ឆ្នាំ​ចិន និង​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ខាង​មុខ​នេះ គឺជា​ពេលវេលា​ដ៏​ស័​ក្កិ​សម​បំផុត​សម្រាប់​សម្រាក​ក​ម្ហែ​កាយ និង​កាត់​ស្ត្រេ​ស​នៅ​លើ​កោះដ៏ត្រជាក់ចិត្តនេះ ។

ជាមួយនឹង​ទស្សនីយភាព​ដ៏​ស្រស់​ស្អាត ខ្យល់​សមុទ្រ​ដ៏​បរិសុទ្ធ ឆ្នេរ​ខ្សាច់​នៃ​កោះ​រ៉ុ​ងសន្លឹម មាន​ទឹកថ្លា​ឆ្វេង ខ្សាច់​ស​ម៉ត់ខៃ​គួរ​ជាទី​ត្រេកត្រអាល​ក្រៃ​លែង​នៃ​អ្នកទេសចរ​ទាំងឡាយ ។ អ្វី​ដែល​អ្នកទេសចរ​អាច​កម្សាន្ត​បាន​នៅ​លើ​កោះ​ដ៏​ស្រស់​ស្អាត​នេះ​ក្រៅពី​កម្សាន្ត​នៅ​លើ​ឆ្នេរ ខ្សាច់​ដ៏​ស្រស់​ស្អាត​ហើយ​នោះ គឺ​គេ​អាច​ជិះទូក​ទៅ​មើល​ផ្កាថ្ម ស្ទូចត្រី និង​មើល​ព្រះអាទិត្យ លិច​ជាដើម ។

នៅពេលយប់យើងអាចអង្គុយញ៉ាំអាហារ ក្រេបរសជាតិស្រាក្រហម ស្តាប់សំឡេងទឹករលក មើលព្រះច័ន្ទ និងមើលភ្លើងចម្រុះពណ៌ដែលចាំងចូលក្នុងផ្ទៃសមុទ្របង្កើតបានជាបរិយាកាសគួរជាទីមនោរម្យបំផុត ។ កោះ​រ៉ុ​ង​សន្លឹម អាច​ចាត់​ទុក​ថា ជាទី​ឋាន​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​អ្នកចង់កា​ត់ទៅ​ស្ត្រេ​ស លម្ហែខួរក្បាល​នៅ​ថ្ងៃ​ឈប់​សម្រាក​ចុង​ស​ប្តា​ហ៍ ព្រោះ​ពេល​​បាន​ទៅ​ដល់ទី​នេះ​ហើយ ច្បាស់​ជា​ភ្លេច​អស់នូវ​ទុក្ខ​កង្វល់​ទាំងឡាយ​ជាក់​ជា​មិន​ខាន ។

រឹតតែ​គួរ​ជាទី​ទាក់ទាញ​អារម្មណ៍ និង​ធ្វើ​ឱ្យ​សម្រស់​កោះ​រ៉ុ​ងសន្លឹម កាន់តែ​ស្រស់​ស្អាត និង ទាក់ទាញ​មួយ​កម្រិត​ថែម​ទៀត​នោះ គេ​ឃើញ​មាន Resort មួយ​កន្លែង​ដែល​បាន​បង្កប់ខ្លួន​នៅលើ​កោះ​នេះ គឺ Eden Beach Resort ដែល​បច្ចុប្បន្ន​កំពុង​តែ​ទាក់ទាញ​ការ​ចាប់​អា​ម្មរណ៍​អ្នកទេសចរ​យ៉ាង​ខ្លាំង ជា​ពិសេស​អ្នកទេសចរ​ក្នុងស្រុក​តែ​ម្តង ដោយសារ​តែ Eden Beach Resort ទើបតែ​បើក​ដំណើរការ​ថ្មី​ៗ​មកនេះ ហើយ​មា​នទី​តាំងនៅ​ជាប់នឹងមាត់​សមុទ្រ​តែ​ម្តង ។

រី​ហ្សត​នេះ​ត្រូវ​បាន​រចនា​ឡើង​បែប​ប្លែក​ភ្នែក​ពី​គេ ដែល​មាន​បន្ទប់​ស្នាក់​នៅ​មាន​ផា​សុខភាព ជាមួយ​នឹង​តម្លៃ​សមរម្យ និង​សេវាកម្ម​ល្អ ។ លោក ចែ​ន សម្ភា អ្នកគ្រប់គ្រង​ទូទៅ​របស់ Eden Beach Resort បានឱ្យ​ដឹង​ថា Eden Beach Resort មាន​បន្ទប់ ៤​ប្រភេទ​ផ្សេង​គ្នា តម្រូវ​តាមបែប​ជា​លក្ខណៈ​ក្រុមការងារ ជា​ក្រុម​គ្រួសារ ក៏​ដូច​ជា​មាន​បន្ទប់​ស្វី​ត​ស្វី​ត​សម្រាប់​គូស្នេហ៍​ដ៏​រ៉ូមេន​ទិ​ក ជា​ពិសេស​សម្រាប់​ចង់​អ្នក​ទៅ Honeymoon ផង​ដែរ ដែល​បន្ទប់​នីមួយ​ៗ​មាន​បំពាក់ សម្ភារៈ​ទំនើប​ៗ ប្រើប្រាស់​អ៊ិន​ធើ​ណែ​ត​ល្បឿន​លឿន មាន​ទូរទស្សន៍​ដែល​អាច​មើល​បានច្រើន​ប៉ុស្តិ៍​ថែម​ទៀត​ផង ។

លោក សម្ភា ​បន្ត​ថា ជា​ធម្មតា​ភ្ញៀវ​ដែល​ទៅ​កម្សាន្ត​នៅ Eden Beach Resort គឺ ៨០​ភាគរយ​ជាភ្ញៀវ​ក្នុងស្រុក ហើយ​ពួក​គាត់​តែង​ចង់បាន​អ្វី​ដែល​ថ្មី និង​ប្លែក ដូច្នេះ Eden Beach Resort តែងតែជួយ​រៀបចំ​សេវាកម្ម​ផ្សេង​ៗ​ជូន​ភ្ញៀវ​ផង​ដែរ ។

សូម​បញ្ជាក់​ថា កោះ​រ៉ុ​ង​សន្លឹម គឺជា​កោះ​មួយ​របស់​ខេត្ត​ព្រះ​សីហ​នុ ប្រទេស​កម្ពុជា ។ កោះ​នេះ​មាន​ទំហំ ២៤.៥​គីឡូម៉ែត្រ មាន​ឆ្នេរ​ខ្សាច់​ស​ស្អាត​ចម្ងាយ ៤​គីឡូម៉ែត្រ និង​មាន​ផែរ ចំណតទូក​ជា​ច្រើ​ផង​ដែរ ។ កោះ​នេះ​ស្ថិត​នៅ​ចម្ងាយ​ប្រហែល ៤​គីឡូម៉ែត្រ​ខាងត្បូង​កោះ​រ៉ុ​ង ដោយ​យើង​ធ្វើ​ដំណើរ​ពី​ផែរ​កាណូត​ឆ្នេរ​អូរ​ឈើទាល ក្រុងព្រះសីហនុ ចំណាយពេល​ត្រឹមតែ ៣០​នាទី​ប៉ុណ្ណោះ​តាម​រយៈ​ទូក​ល្បឿន​លឿន ៕

ប៉ុស្តិ៍ទាក់ទង