ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រធាន FIFA ថា កីឡាករ​បាល់ទាត់​មិនមែន​​ជាក្រុម​​អាទិភាព​​ក្នុង​​ការ​ចាក់​​វ៉ាក់សាំង​កូ​វី​ដ

3 ឆ្នាំ មុន

ស្វី​ស ៖ ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក​ហៅ​កាត់​ថា FIFA គឺ​លោក Gianni Infantino បាន​និយាយ​កាលពី​ថ្ងៃ​ទី​១ ខែ​កុ​ម្ភះ កន្លង​ទៅ​ថា…

ស្វី​ស ៖ ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក​ហៅ​កាត់​ថា FIFA គឺ​លោក Gianni Infantino បាន​និយាយ​កាលពី​ថ្ងៃ​ទី​១ ខែ​កុ​ម្ភះ កន្លង​ទៅ​ថា កីឡាករ​បាល់ទាត់​គួរតែ​មិន​ស្ថិត​ក្នុង​ចំណោម​ក្រុម​មាន​អាទិភាព​ដំបូង​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១៩​ឡើយ​។

ប្រទេស​មួយ​ចំនួន​បាន​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​អត្ត​ព​លិ​ក ឱ្យ​បាន​មុន​វត្តមាន​ពួក​គេ​នៅ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ដែល​នឹង​រៀបចំ​ឡើង​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ចាប់ពី​ថ្ងៃ​ទី​២៣ ខែកក្កដា រហូត​ដល់​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២១ ខាង​មុខ​នេះ​។

ដោយឡែក​លោក Gianni Infantino ដែល​ចាប់ផ្តើម​យុទ្ធនាការ​រួម​គ្នា​ជាមួយ​អង្គការ​សុខភាព​ពិភពលោក WHO ដើម្បី​លើកកម្ពស់​ការ​ទទួល​ថ្នាំ​បង្ការ​ដោយ​យុត្តិធម៌​បាន​លើក​ឡើង​ថា «​ពិត​ណាស់​អាទិភាព​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​គឺជា ប្រជាជន​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់ និង​បុគ្គលិក​សុខាភិបាល​។ ហើយ​នេះ​ជា​អ្វី​ដែល​ស្ថិត​ក្នុង​ការ​គិត​របស់​ពួក​យើង​»​។

បុរស​ជនជាតិ​ស្វី​ស​វ័យ​៥០​ឆ្នាំ​រូប​នេះ​បន្ត​ទៀត​ថា «​យើង​មិន​គិត​ថា​កីឡាករ​បាល់ទាត់​ជា​ក្រុម​មាន​អាទិភាព​លើ​រឿង​នេះ​ទេ​។ ការ​ចាក់​វ៉ាក់សាំង​អាច​ត្រូវ​បាន​ណែនាំ​នៅ​ឆាប់​ៗ​ខាង​មុខ​នេះ​។ ហើយ​ពិត​ណាស់​គឺ​សម្រាប់​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​។ ដូច្នេះ​អ្នក​ទាំងនោះ​គួរតែ​ជា​ក្រុម​មាន​អាទិភាព មិនមែន​ជា​កីឡាករ​បាល់ទាត់ ឬ​ក៏​មន្ត្រី​នោះ​ទេ​»៕ (​ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ