ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាន់ហន់​! ឈាម​ស្រែក​ស្បែក​ហៅ ជន​ដៃ​​ដល់​​វាយ​និង​ដុត​អតីត​យុទ្ធ​ជនម្នាក់​​ចាប់​​បាន​​ហើយ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោក​វរសេនីយ៍ឯក បេន សំអាត អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ដែល​បាន​ធ្វើ​សកម្មភាព​ប្រើ​អំពើ​ហិង្សា​វាយ​ទៅ​លើ​ជន​រង​គ្រោះជា​អ​តីត​យុទ្ធ​​ជន​ម្នាក់​បណ្តាល​ឲ្យ​រង​របួសធ្ងន់ នៅ​ចំណុច​ផ្លូវ​៥០២ ស្ថិត​ក្នុងភូមិ​បន្ទាយ​ទី​០២…

ខេត្តបន្ទាយមានជ័យ ៖ លោក​វរសេនីយ៍ឯក បេន សំអាត អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ដែល​បាន​ធ្វើ​សកម្មភាព​ប្រើ​អំពើ​ហិង្សា​វាយ​ទៅ​លើ​ជន​រង​គ្រោះជា​អ​តីត​យុទ្ធ​​ជន​ម្នាក់​បណ្តាល​ឲ្យ​រង​របួសធ្ងន់ នៅ​ចំណុច​ផ្លូវ​៥០២ ស្ថិត​ក្នុងភូមិ​បន្ទាយ​ទី​០២ ឃុំ​អូរ​សំព័រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ រួច​មក​អូស​ជន​រង​គ្រោះ​ដាក់​លើ​គំនរ​ឈើ​ដែល​ឆេះ ចំណែក​ម៉ូតូ​វិញ​យក​ទៅ​ទម្លាក់​ចូល​ក្នុង​ទឹកស្រះ​ក្រោយ​ផ្ទះ​។

លោក​អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ត្រូវ​បាន​ជនសង្ស័យ​វាយ​ត្រូវ​ក្បាល និង​មុខជា​ច្រើន​កន្លែង​រហូត​សន្លប់ រួច​ហើយ​ជនសង្ស័យ​បាន​អូស​ជន​រង​គ្រោះ​ដាក់​លើ​គំនរ​ឈើ​ដែល​ជនសង្ស័យ​រូប​នេះ​បាន​ចាក់​សាំង​ដុត​ឆេះ​រួច​ជា​ស្រេច ចំណែក​ជនសង្ស័យ​ក៏​ទៅ​បាត់​។ ក្រោយមក​ក៏​ត្រូវ​ប្រជាពលរដ្ឋ អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ទាន់ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២១ រួច​ក៏​ទាញ​ចេញ​ជន​រង​គ្រោះ​ពី​កន្លែង​ឆេះ​នោះ ហើយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​-​ប៉ុន ស្រុក​មង្គល​បូ​រី តែ​ជា​អកុសល​ដោយសារ​តែ​របួស​ធ្ងន់ធ្ងរ​ពេក ជន​រង​គ្រោះ​ក៏​បាន​បាត់បង់​ជីវិត​ពេល​ដល់​មន្ទីរពេទ្យ​តែ​ម្តង​។

លោក​អធិការ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ឈ្មោះ រុង រឿង ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ​​​ទី​០២ ឃុំ​អូរ​សំព័រ ស្រុក​ម៉ា​ឡៃ អតីត​ជា​យោ​ធិ​ចូល​និវត្តន៍​។ ចំណែក​ជនសង្ស័យ​ឈ្មោះ វុន ឡៃ​ហៀ​ក ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​កោះ​ស្នួល ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយ​មានជ័យ ជា​ជន​ប្រើប្រាស់​គ្រឿងញៀន ។

ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​កម្លាំង​នគរបាល​បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ចាប់​ឃាត់​ខ្លួន​ជនសង្ស័យ​រូប​នេះ​​បាន​នៅ​រសៀល​ថ្ងៃ​ទី​០១ ខែកុម្ភៈ នេះ​ផង​ដែរ ។

លោក​អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​ត្រូវ​ជនល្មើស​វាយ​ត្រូវ​របួស​ក្បាល និង​មុខ​ធ្ងន់ធ្ងរ រួច​បាន​អូស​ទៅ​ដាក់​លើ​គំនរ​ឈើ​ដែល​ជនល្មើស​បាន​ចាក់​សាំង​ដុត លុះ​ពេល​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ក៏​ប្រទះ​ឃើញ រួច​នាំ​គ្នា​អូស​ជន​រង​គ្រោះ​ចេញ​បាន​រួច​ផុត​ពី​ភ្លើង​ឆេះ ចំណែក​ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក​ឌ្រី​ម ពណ៌​ខ្មៅ ស្លាក​លេខ​បន្ទាយ​មាន​ជ័យ​-I-8433 ត្រូវ​បាន​សង្ស័យ​យក​ទៅ​លាក់​ទុក ដោយ​ទម្លាក់​ក្នុង​ទឹកស្រះ​ក្រោយ​ផ្ទះ​របស់​គេ ។

បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ វុន ឡៃ​ហៀ​ក ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​នៃ​អធិ​ការ​ដ្ឋាន​នគរបាល​ស្រុក​ម៉ា​ឡៃ កំពុង​រៀប​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ