ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​ណ៎​! ទាំង​ឪ​ក្មេក និង​កូនប្រសារ​មក​ធ្វើ​រឿងចឹងៗម្តងនេះ​ចាប់​បាន​ទាំង​សម្បុក​នៅ​អូរ​រាំង​ឪ

3 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ពង្រឹង​គោលនយោបាយ​ភូមិ ឃុំ​សង្កាត់ មាន​សុវត្ថិភាព កម្លាំង​សមត្ថកិច្ច បាន​ប្រតិបត្តិការ​ក្រសោប​ក្រុម​ចែកចាយ និង​ជួញដូរ​ថ្នាំ​ញៀន​បាន​មួយ​សម្បុកមាន​គ្នា​ចំនួន​៥​នាក់ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៥​និង​៣៥​នាទី ថ្ងៃ​ទី​៣១…

ខេត្ត​ត្បូងឃ្មុំ ៖ ពង្រឹង​គោលនយោបាយ​ភូមិ ឃុំ​សង្កាត់ មាន​សុវត្ថិភាព កម្លាំង​សមត្ថកិច្ច បាន​ប្រតិបត្តិការ​ក្រសោប​ក្រុម​ចែកចាយ និង​ជួញដូរ​ថ្នាំ​ញៀន​បាន​មួយ​សម្បុកមាន​គ្នា​ចំនួន​៥​នាក់ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៥​និង​៣៥​នាទី ថ្ងៃ​ទី​៣១ ខែមករា ២០២១ ដែល​សមត្ថកិច្ច​ជំនាញ​ប្រឆាំង​គ្រឿងញៀន ស្រុក​អូរ​រាំង​ឪ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ព្រះ​ធាតុ ស្រុក​អូរ​រាំង​ឪ បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​រាំង​ឪ ដើម្បី​សួរនាំ ។

សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​ពី​ការ​ណែនាំ​ពី​សំណាក់​លោក​អធិការ​នគរបាល​ស្រុក និង​ក្រោម​បញ្ជា​របស់​លោកស្នងការ​នគរបាល​ខេត្ត ជំនាញ​បាន​ចុះ​អនុវត្ត​ដីកា​បង្គាប់ ឲ្យ​នាំ​ខ្លួន​លេខ ១៦៧ ចុះ​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៩ ចេញ​ដោយ​លោក​.​ផាង លី​សៀត ចៅក្រម​ស៊ើបសួរ​សាលាដំបូង ខេត្ត​ត្បូងឃ្មុំ បង្កា​ប់​ឲ្យ​នាំ​ខ្លួន​ឈ្មោះ​ហ៊​ន់ ហេ​ន ភេទ​ប្រុស​អាយុ ២៨​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ ២៥​ឃុំ​ព្រះ​ធាតុ ស្រុក​អូរ​រាំង​ឪ​ខេត្ត​ត្បូងឃ្មុំ ហើយ​សួរនាំ​ទៅ​ថា​ខ្លួន​អាច​ទាក់ទង​ទិញ​ថ្នាំ​ញៀន​ពី​ឈ្មោះ​ផ​ល្លី ពឿ​ន ភេទ​ប្រុស​ជាតិខ្មែរ អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី​សែន​ជ័យ ឃុំ​ទួល​សូ​ភី ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ដោយ​ណាត់​យក​ថ្នាំ​ញៀន​នៅ​ចំណុច​ឡូ​តិ៍​កៅស៊ូ​ភូមិ​២៧ ឃុំ​ព្រះ​ធាតុ ស្រុក​អូរ​រាំង​ឪ ។

សមត្ថកិច្ច​មូលដ្ឋាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ប៉ុន្តែ​ជនសង្ស័យ​ផ​ល្លី ពឿ​ន ពុំ​បាន​យក​ថ្នាំ​ញៀន​មក​ខ្លូ​ន​ឯង​ទេ គឺ​បាន​ប្រើ​ឈ្មោះ​រី ធា​រ៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជាតិខ្មែរ ជា​អ្នក​យក​មក​កម្លាំង​យើង​បាន​ធ្វើការ​ឃ្លាំមើល ក្នុង​ចំការ​កៅស៊ូ ហើយ​ឃើញ​មុខសញ្ញា​ឈ្មោះ រី ធា​រ៉ា បាន​ឃាត់​ឆែកឆេរ​ត្រួតពិនិត្យ​រក​ឃើញ​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​០១​កញ្ចប់ ។

យោង​តាម​ចម្លើយ​សារភាព​ជនសង្ស័យ​រី ធា​រ៉ា ដោយ​មានការ​ឯកភាព​ពី​លោក​ឧត្តមសេនីយ៍​ស្នងការ និង​លោក​ហាក់ សៀ​ក​លី​ម ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ។ សមត្ថកិច្ច​យើង​បាន​បន្ត​ស្វែងរក​ចំណុច​រោង​ក្នុង​ចំការ​កៅស៊ូ​ឡូ​២៧ ដែល​ជនសង្ស័យ ឈ្មោះ ផ​ល្លី ពឿ​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជាតិខ្មែរ​នៅ​វេលា​ម៉ោង​១៦ និង​១៥​នាទី ថ្ងៃ​ដដែល​សមត្ថកិច្ច​យើង​ក៏​បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ផ​ល្លី ពឿ​ន និង​បក្សពួក​២​នាក់​ទៀត នៅ​ចំណុច​រោង​ឡូ​តិ៍​កៅស៊ូ​ភូមិ​២៧ ឃុំ​ព្រះ​ធាតុ ស្រុក​អូរ​រាំង​ឪ ដែល​មានឈ្មោះ​សឿ​ន ថា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជាតិខ្មែរ និង​ឈ្មោះ​ឌិន ឌឿ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​ជាតិខ្មែរ​ទាំង​ពីរ​នាក់​មាន​ទីលំនៅ​ភូមិ​ថ្មី​សែន​ជ័យ ឃុំ​ទួល​សូ​ភី ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ​(​ទាំង​ពីរ​នាក់​នេះ​ត្រូវជា​ឪពុកក្មេក និង​កូនប្រសារ​) និង​បាន​ធ្វើការ​ដកហូត​ឧបករណ៍​សម្ភារៈ​សម្រាប់​ជក់​ថ្នាំ​ញៀន​មួយ​ចំនួន កាំភ្លើង​បាញ់​ខ្យល់​០១​ដើម ថ្នាំ​ញៀន​ចំនួន​០១​កញ្ចប់ និង​ថង់​សម្រាប់​រំលែក​ថ្នាំ​ញៀន ជនសង្ស័យ​ទាំង​៥​នាក់ កម្លាំង​យើង​បាន​នាំ​ខ្លួន​មក​អធិការ​រ​ដ្ឋា​ន​នគរបាល ស្រុក​អូរ​រាំង​ឪ ដើម្បី​ចងក្រង​នីតិវិធី​ទៅ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ