ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះចំណូលពលរដ្ឋធ្លាក់ចុះតែជ្រូកខ្វៃសម្រាប់ចូលឆ្នាំចិនឡើងថ្លៃ ខ្លំាង

3 ឆ្នាំ មុន
  • ភ្នំពេញ

លក់ជ្រូកខ្វៃអាចជារបរដែលមានឱកាសមិនច្រើនទេក្នុងមួយឆ្នាំ។ ក្នុង១ឆ្នាំការលក់​ជ្រូកខ្វៃដែលដាច់បំផុត ទំនងមានទៅពេលចូលឆ្នាំចិន។ ដូច្នេះហើយបាន​ជាឱកាស​បុណ្យ​នេះម្តងៗជ្រូកខ្វៃបានឡើងថ្លៃខ្ពស់ នៅឆ្នាំនេះជ្រូកខ្វៃបានឡើងថ្លៃ​ច្រើនដង បើធៀបថ្ងៃធម្មតា។ ពលរដ្ឋខ្មែរដែលមានទម្លាប់សែនព្រេនបែបជនជាតិចិ បានកំពុងត្រៀមលក្ខណៈក្នុង​ការចូលរួមកម្មវិធីចូលឆ្នាំចិនដែលនឹងមកដល់ប៉ុន្មានថ្ងៃខាងមុខនេះ ជ្រូវខ្វៃជារបស់មួយ​ដែលមិនអាចខ្វះបាននៅក្នុងពិធីនោះ។ ដោយសារតម្រូវការច្រើននៅក្នុងឱកាស​ចូលឆ្នាំប្រពៃណីចិននោះ…

លក់ជ្រូកខ្វៃអាចជារបរដែលមានឱកាសមិនច្រើនទេក្នុងមួយឆ្នាំ។ ក្នុង១ឆ្នាំការលក់​ជ្រូកខ្វៃដែលដាច់បំផុត ទំនងមានទៅពេលចូលឆ្នាំចិន។ ដូច្នេះហើយបាន​ជាឱកាស​បុណ្យ​នេះម្តងៗជ្រូកខ្វៃបានឡើងថ្លៃខ្ពស់ នៅឆ្នាំនេះជ្រូកខ្វៃបានឡើងថ្លៃ​ច្រើនដង បើធៀបថ្ងៃធម្មតា។

ពលរដ្ឋខ្មែរដែលមានទម្លាប់សែនព្រេនបែបជនជាតិចិ បានកំពុងត្រៀមលក្ខណៈក្នុង​ការចូលរួមកម្មវិធីចូលឆ្នាំចិនដែលនឹងមកដល់ប៉ុន្មានថ្ងៃខាងមុខនេះ ជ្រូវខ្វៃជារបស់មួយ​ដែលមិនអាចខ្វះបាននៅក្នុងពិធីនោះ។ ដោយសារតម្រូវការច្រើននៅក្នុងឱកាស​ចូលឆ្នាំប្រពៃណីចិននោះ ទើបជ្រូកខ្វៃបានឡើងថ្លៃខ្ពស់ពីថ្ងៃធម្មតា។

អ្នកលក់ជ្រូកខ្វៃបានប្រកាសពីតម្លៃលក់តាមបណ្តាញសង្គម ហើយពលរដ្ឋជា​ច្រើនបានផ្តើមកក់ជ្រូកខ្វៃសម្រាប់ពិធីចូលឆ្នាំប្រចពៃណីចិន ដែលនឹងមកដល់​ឆាប់ៗនោះ។ បើតាមតារាងគេផ្សព្វផ្សាយ គឺតំម្លៃជ្រូកខ្វៃ ប្រភេទជ្រូកកណ្តុរធម្មជាតិ ខ្វៃឆ្អិនក្នុងមួយក្បាល ដែលមានទម្ងន់ ៤ទៅ៥គីឡូ​ក្រាម អាចថ្លៃចន្លោះពី ៦០ទៅ៩០ម៉ឺនរៀល ប្រមាណ២០០ដុល្លារ ជ្រូកប្រភេទដដែលបើមានទម្ងន់​ពី៦ទៅ៩គីឡូក្រាម អាចមានតម្លៃចន្លោះពី ៩០ម៉ឺនទៅមួយលានរៀល អាចជិតស្មើរ៣០០ដុល្លារ។ ចំណែកជ្រូកធម្មតា ក្នុងទម្ងន់៤ទៅ៥គីឡូក្រាម​មានតម្លៃប្រមាណ៨០ម៉ឺនរៀល។

ថៅកែលក់ជ្រូកខ្វៃជាច្រើននៅភ្នំពេញអះអាងថាពលរដ្ឋបានផ្តើមកុម្ម៉ង់ទិញជ្រូកខ្វៃពីពួកគេ បបណ្តើរៗហើយនៅពេលនេះ។ អ្នកលក់ទទួលស្គាល់ថាជ្រូកខ្វៃនៅ​ឆ្នាំនេះបាន​ឡើង​បីបួននៅឆ្នាំនេះ ដោយសារតែតម្រូវការខ្ពស់ ហើយជ្រូករស់ខ្សត់។ កាលពីឆ្នាំទៅ ជ្រូក​ខ្វៃ​ទំហំ​តូច​ទម្ងន់​៥​គីឡូ មាន​តម្លៃ​តែ ៥​ម៉ឺន​រៀល​ប៉ុណ្ណោះ ក្នុង​មួយ​គីឡូក្រាម តែ​ឥឡូវ​ឡើង​ដល់ ១០​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម​។ បើ​ទោះបីជា​ជ្រូក​ខ្វៃ​ឡើងថ្លៃ​យ៉ាងណា​ក្ដី អ្នកទិញ​នៅ​តែ​សម្រុក​មក​កុ​ម្ម៉​ង់​ទិញ​ជា​ហូរហែ​។

បើតាមអ្នកលក់ថាថ្ងៃធម្មតាគេអាចលក់ជ្រូកខ្វៃពី២០ទៅ៣០ក្បាល ប៉ុន្តែសម្រាប់ចូល​ឆ្នាំចិន​កន្លែងខ្វះលក់ដល់៥០០ក្បាល ខ្លះថាលក់បាន៣០០ក្បាល។ នៅឆ្នាំនេះ​ថៅកែលក់​ជ្រូកខ្វៃ​ថាពលរដ្ឋនិយមទិញជ្រូកខ្វៃប្រភេទជ្រូកកណ្តុរ ដែលយកមក​ពីខេត្តមណ្ឌលគិរី ពលរដ្ឋជនជាតិភាគតិចចិញ្ចឹមបែបធម្មជាតិ។

ជាការកត់សម្គាល់នៅកម្ពុជារបស់ខ្លះមិនថាជាទំនិញ ឬសេវាកម្មទេ ឲ្យតែនៅពេល​មានតម្រូវការច្រើន ឬក្នុងឱកាសបុណ្យទាន ឈ្មួញតែងតែតម្លើងថ្លៃខ្ពស់ហួស​ហេតុពីព្រោះនោះជាឱកាស។ ឱកាសដែលអាចមានម្តងឬពីរដងក្នុងមួយឆ្នាំ ដូចជាថ្លៃសេវាដឹកជញ្ជួញត្រូវគេតម្លើងថ្លៃពេលចូលឆ្នាំប្រពៃ​ណីជាតិ ហើយជ្រូកខ្វៃត្រូវគេលក់ក្នុងតម្លៃខ្ពស់ពេលចូលឆ្នាំចិននេះជាដើម។

នៅឆ្នាំនេះពលរដ្ឋជាច្រើនបានត្អូញត្អែរពីការរកចំណូល នៅក្នុងនោះទំនង​អាចមានពលរដ្ឋខ្មែរជាប់សែស្រឡាយជនជាតិចិន ដែលត្រូវសែនព្រឹននា​ពេលខាងមុខនេះផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ