ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លាន់​១គ្រាប់ភ្លាមមិនទាន់ផ្អើល​​ស្ងាត់ៗ​​ចុះព័ទ្ធចាប់ក្នុងពេញ​​អគារ​តែ​​​ម្តង​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ករណីផ្ទុះអាវុធ​មួយ​គ្រាប់​ បង្កការ​ផ្អើលរហូត​​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញបានចុះ​ព័ទ្ធ​អគារមមួយ​កន្លែង​យីហោ«លី ស៊ី​ជិន» ក្នុង​​កោះ​ពេជ្រ គឺឃាត់មនុស្ស​បាន៦នាក់ ក្នុង​នោះ​ ​ចិន៥នាក់ និង​ខ្មែរ​ម្នាក់…

រាជធានីភ្នំពេញ ៖ ករណីផ្ទុះអាវុធ​មួយ​គ្រាប់​ បង្កការ​ផ្អើលរហូត​​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញបានចុះ​ព័ទ្ធ​អគារមមួយ​កន្លែង​យីហោ«លី ស៊ី​ជិន» ក្នុង​​កោះ​ពេជ្រ គឺឃាត់មនុស្ស​បាន៦នាក់ ក្នុង​នោះ​ ​ចិន៥នាក់ និង​ខ្មែរ​ម្នាក់ និង​ដកហូត​កាំភ្លើងខ្លី​ចំនួន២ដើមផងដែរ។បច្ចុប្បន្ន​ កម្លាំងនាយកដ្ឋាន​កំពុង​បន្ត​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំការ​មន និង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បន្ត​ធ្វើការ​ស្រាវជ្រាវ​តាម​និ​តិ​វិធី។

​សូមបញ្ជាក់ថា ហេតុការណ៍​ផ្ទះអាវុធខាងលើ កើតឡើង​កាលពី​វេលា​ម៉ោង​១០និង​៣០​នាទី​យប់ថ្ងៃ​ទី៣១ ​មករា នៅ​ចំណុច​អាគារ​ឈ្មោះលី ស៊ី​ជិន ស្ថិត​នៅ​ជាន់​ទី​៨ ក្នុង​កោះ​ពេជ្រ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។ ​ខណៈផ្ទុះអាវុធភ្លាម នៅ​មិន​ទាន់​មានការ​ភ្ញាក់ផ្អើល​នោះ​ទេ លុះ​ប្រហែល២០​នាទី​ក្រោយមក​ ទើប​កងរាជអាវុធហត្ថ និង​កម្លាំង​នគរបាល​ចម្រុះ បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ។

តាម​​ការឱ្យ​ពីបុរស​សន្តិសុខ​នៅ​កោះ​ពេជ្រ​បានឱ្យ​​ដឹង​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ពេល​ខ្លួន​កំពុង​អង្គុយ​នៅ​គោលដៅ​បុរី​វរជន ក៏​បានឮសំលេង​ផ្ទុះអាវុធ​​១​គ្រាប់ ចេញពី​អគារ​​នោះ តែមិន​ដឹង​ថា មានរឿងអ្វីកើតឡើងនោះទេ ។

ព័ត៌មានបន្ថែម​ កោះសន្តិភាពនឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ