ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​ខ្លាំង​ដៃ​តើ​! លេង​យក​គម្រប​ធុង​ទឹក​គប់​លើ​ម្ដាយ​ខ្លួនឯង និង​ច្របាច់​.​ក​ម្ដាយ​ទៀត

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ ដាំ ម៉ៅ ភេទ​ស្រី អាយុ​៥៣​ឆ្នាំ ស្ដី​ពី​ករណី​ហិង្សា​ក្នុង​គ្រួសារ នៅ​ថ្ងៃ​ទី​២៩ ខែមករា…

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ ដាំ ម៉ៅ ភេទ​ស្រី អាយុ​៥៣​ឆ្នាំ ស្ដី​ពី​ករណី​ហិង្សា​ក្នុង​គ្រួសារ នៅ​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ដីស ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត ។ នេះ​បើ​តាម​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ផ្សាយ​នា​រសៀល​ថ្ងៃ​ទី​៣០ ខែមករា​នេះ ។

ភ្លាម​ៗ​នោះ លោក វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ចាត់តាំង​ឱ្យ​កម្លាំង​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​០១​នាក់ ឈ្មោះ ភ័​ណ​និ​ត ហៅ​ជ្រូក ភេទ​ប្រុស អាយុ​២២​ឆ្នាំ យក​មក​មូលដ្ឋាន អ​.​ហ ក្រុង ដើម្បី​ធ្វើការ​សួរនាំ ។

លោក វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ភ័​ណ និ​ត ក្រោយ​ពី​សមត្ថកិច្ច​សួរនាំ​រួច ជនសង្ស័យ​បាន​រៀបរាប់​ថា កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២១ ក្រោយ​ពេល​រូបគេ​ហូប​បាយ​រួច រូបគេ​បាន​ប្រមូល​ខោអាវ​របស់​ខ្លួន និង​ខោអាវ​របស់​ប្អូន​ខ្លួន យក​ដុត​ចោល ដោយ​គ្មាន​មូលហេតុ ហើយ​ពេល​នោះ​ម្ដាយ​របស់​ខ្លួន​បាន​ស្ដីបន្ទោស និង​ជេ​មក​លើ​រូបគេ​ទើប​ឱ្យ​រូបគេ​ផ្ទុះ​កំហឹង ហើយ​រូបគេ​ក៏​យក​គម្រប​ធុង​ទឹក​គប់​ទៅ​លើ​ម្ដាយ​របស់​ខ្លួន បណ្ដាល​ឱ្យ​រង​របួស​លើ​ផ្ទៃមុខ ហើយ​ជាំភ្នែក​ខាងឆ្វេង​ទៀត​ផង មិន​ត្រឹមតែ​ប៉ុណ្ណោះ​រូបគេ​ក៏​បាន​ស្ទុះ​ទៅ​ច្របាច់​.​ក​ម្ដាយ​ថែម​ទៀត ។

ដោយ​ផ្អែក​លើ​ចម្លើយ​សារភាព និង​យោង​តាម​ពាក្យបណ្ដឹង ព្រមទាំង​មាន​ស្នាក​ស្នាម​ជាំ​លើ​មុខ​ជន​រង​គ្រោះ ទើប​កម្លាំង​មូលដ្ឋាន អ​.​ហ ក្រុង កសាង​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ អ​.​ហ ខេត្ត​ចាត់ការ​បន្ត បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ អ​.​ហ ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ