ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក់ស្រូវទៅបរទេសខាតជាងលក់អង្ករ

3 ឆ្នាំ មុន
  • ភ្នំពេញ

អ្នកជំនួញស្រូវអង្ករបានសម្តែងក្តីបារម្ភពីការនាំស្រូវចេញទៅប្រទេសវៀតណាម នៅពេលនេះ។ការនាំស្រូវដោយត្រង់ទៅលក់នៅបរទេសអាចធ្វើ​ឲ្យកសិករមិន​សូវបានផលចំណេញពីការដំាដុះ ឬអាចខាតដោយសារ​តម្លៃស្រូវលក់បាន​ថោក។ ក្រៅពីនេះការនាំស្រូវចេញទៅបរទេសត្រង់តែម្តងអាចធ្វើឲ្យបរិមាណនាំអង្ករចេញទៅទីផ្សារអន្តរជាតិមិនសម្រេចបានតាមគោលដៅក្នុងបរិមាណ១លានតោននៅឆ្នាំ២០២១នេះ។ នេះមិនទាន់គិតពីការខាត់បង់នូវវត្ថុធាតុដើមចេញពីការកិន​ស្រូវទៅអង្ករ​គេចំណេញកន្ទក់ អង្កាមសម្រាប់ធ្វើចំណីសត្វផងនោះទេ​។ លោក ចាន់ សុខឃាំង អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា…

អ្នកជំនួញស្រូវអង្ករបានសម្តែងក្តីបារម្ភពីការនាំស្រូវចេញទៅប្រទេសវៀតណាម នៅពេលនេះ។ការនាំស្រូវដោយត្រង់ទៅលក់នៅបរទេសអាចធ្វើ​ឲ្យកសិករមិន​សូវបានផលចំណេញពីការដំាដុះ ឬអាចខាតដោយសារ​តម្លៃស្រូវលក់បាន​ថោក។ ក្រៅពីនេះការនាំស្រូវចេញទៅបរទេសត្រង់តែម្តងអាចធ្វើឲ្យបរិមាណនាំអង្ករចេញទៅទីផ្សារអន្តរជាតិមិនសម្រេចបានតាមគោលដៅក្នុងបរិមាណ១លានតោននៅឆ្នាំ២០២១នេះ។ នេះមិនទាន់គិតពីការខាត់បង់នូវវត្ថុធាតុដើមចេញពីការកិន​ស្រូវទៅអង្ករ​គេចំណេញកន្ទក់ អង្កាមសម្រាប់ធ្វើចំណីសត្វផងនោះទេ​។

លោក ចាន់ សុខឃាំង អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ជា​ប្រធាន​ក្រុមហ៊ុន​នាំចេញ​អង្ករ Signature of Asia Co., Ltd ត្រូវបានដកស្រង់សម្តីថា”វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ពេល​នេះ ​កំពុង​ប្រឈម​នឹង​លំហូរ​ស្រូវ​ចេញ​ដ៏ច្រើន​ទៅកាន់​ប្រទេស​វៀតណាម ដែល​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​បរិមាណ​នៃ​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆ្នាំ​ ២០២១ នេះ”​។

ក្រសួងកសិកម្មបានឲ្យដឹងថា ការនាំស្រូវចេញរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាម នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ មានចំនួន ប្រមាណ ៥ ៩០៨ តោន ចេញតាមច្រកពីរ មានច្រកកបន្ទាយចក្រីស្ថិតនៅក្នុងស្រុកព្រះស្តេច មានចំនួន៣៩០៣តោនក្នុងមួយថ្ងៃ និងតាមច្រកកោះរកាស្ថិតនៅក្នុងស្រុកពាមជរ មានស្រូវនាំចេញសរុប ២ ០០៥តោនក្នុងមួយថ្ងៃ ។ មន្រ្តីជំនាញថា ចំពោះតម្លៃវិញ ស្រូវផ្ការំដួល មានតម្លៃ ១ ១៥០ រៀលក្នុងមួយគីឡូក្រាម ស្រូវក្រសាំងទាប មានតម្លៃ ១ ១៥០រៀលក្នុងមួយគីឡូក្រាម ស្រូវ OM5451 មានតម្លៃ ១ ១០០ រៀលក្នុងមួយគីឡូក្រាម ស្រូវអីអ៊ែ៥០៤  មានតម្លៃ ១ ១០០រៀលក្នុងគីឡូក្រាម។ កាលពីឆ្នាំ២០២០ បរិមាណនៃការនាំចេញស្រូវសរុប ចំនួន ២ ៨៩៣ ៩៥១ តោន។

មានការមើលឃើញថា ប្រជាពលរដ្ឋនៅតាមព្រំដែនវៀតណាម បានលក់ស្រូវ​ទៅប្រទេសវៀតណាម ហើយទិញអង្ករ ជី ចំណីសត្វពីវៀតណាមវិញ។លោកយ៉ង សាំងកុមារ អ្នកឯកទេសកសិកម្មធ្លាប់លើកឡើងថា ទម្លាប់បែបនេះមានផល​អវិជ្ជមានច្រើនជាងវិជ្ជមាន។

លោកថា គោលនយោបាយស្រូវអង្ករ ត្រូវការពង្រីកទីតាំងសម្ងួត ស្តុកនិងកែច្នៃក្នុង​ស្រុក ការរៀបចំឱ្យមានទុនសម្រាប់វិស័យស្រូវអង្ករ ការពង្រឹងពង្រីកសហគមន៍ និងការសហការរវាងសហគមន៍និងរោងម៉ាស៊ីនក្នុងស្រុកជាដើម ។ ការកែច្នៃក្នុងស្រុក មានន័យថាការកិនស្រូវនៅក្នុងស្រុក​គឺសល់វត្ថុធាតុដើម ដូចជាអង្កាមសម្រាប់បង្កើន​ជីវជាតិដី កន្ទក់ និងចុងអង្ករសម្រាប់ចិញ្ចឹមសត្វ និងបង្កើតការងារដល់ពលរដ្ឋផង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ