ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ស្រាប់តែ​លេច​អ្នក​ឆ្លង​ថ្មី​ជា​​ច្រើន​លើក​ដំបូង​តាំងពី​ជិត​២​ខែ​មក​ហើយ

3 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ប្រទេស​វៀតណាម​កត់សម្គាល់​ឃើញ​នា​ថ្ងៃ​ទី​២៨ មក​រា នូវ​អ្នក​ឆ្លង​វីរុស COVID-19 ថ្មី​ៗ​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ជិត​២​ខែ​មក​ហើយ​ជាមួយ​អ្នក​ឆ្លង​ថ្មី​ជាង​៨០​នាក់ ជម្រុញ​ឲ្យ​អា​ជ្ចា​ធ​របើក​យុទ្ធនាការ​ធ្វើតេស្ត​លើមនុស្ស​ច្រើន​សិប​ពាន់​នាក់ ។ នោះ​ជា​ចំនួន​អ្នក​ឆ្លង​ច្រើន​បំផុត​ថ្មី​សម្រាប់​ប្រទេស​ដែល​ទទួល​ការ​សរសើរ​ចំពោះ​ការ​គ្រប់គ្រង​ការ​ឆ្លង​បាន​ល្អ…

ប្រទេស​វៀតណាម ៖ ប្រទេស​វៀតណាម​កត់សម្គាល់​ឃើញ​នា​ថ្ងៃ​ទី​២៨ មក​រា នូវ​អ្នក​ឆ្លង​វីរុស COVID-19 ថ្មី​ៗ​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ជិត​២​ខែ​មក​ហើយ​ជាមួយ​អ្នក​ឆ្លង​ថ្មី​ជាង​៨០​នាក់ ជម្រុញ​ឲ្យ​អា​ជ្ចា​ធ​របើក​យុទ្ធនាការ​ធ្វើតេស្ត​លើមនុស្ស​ច្រើន​សិប​ពាន់​នាក់ ។

នោះ​ជា​ចំនួន​អ្នក​ឆ្លង​ច្រើន​បំផុត​ថ្មី​សម្រាប់​ប្រទេស​ដែល​ទទួល​ការ​សរសើរ​ចំពោះ​ការ​គ្រប់គ្រង​ការ​ឆ្លង​បាន​ល្អ ដោយ​មាន​អ្នក​ឆ្លង​ត្រឹមតែ​ជាង​១.៥០០​នាក់ និង​អ្នក​បាត់​បង់​ជីវិត​​​តែ​៣៥​នាក់​មុន​មាន​អ្នក​ឆ្លង​ថ្មី​ៗ​កំណត់​ឃើញ​នា​ថៃ្ង​ទី​២៨ មក​រា ។

ការ​ឆ្លង​បច្ចុប្បន្ន​កើត​មាន​ក្នុង​ខេត្ត​ហៃ​ឌុ​ង​និង​ក្វា​ង​និ​ញ ភាគ​ខាងជើង​ប្រទេស​ពិតជា​ការ​ឆ្លង​ដ៏ស្មុ​គ​ស្មាញ ​និង​ធ្ងន់ធ្ងរ​បំផុត ដែល​វៀតណាម​ពុំ​ធ្លាប់​ជួប​ប្រទះ​ពី​មុន​មក ។ ឧបនាយករដ្ឋមន្ត្រី​វៀត​ណាម លោក​វូ​ឌឹ​ក​ដាម ថ្លែង​ថា គោលដៅ​របស់​យើង​គឺ​ដាក់​តំបន់​ទាំងនេះ​ឲ្យ​នៅ​ដាច់​ពី​គេ​ហើយ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆ្លង ដើម្បី​រារាំង​ការ​ឆ្លង​កុំ​ឲ្យ​រាលដាល​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

នៅ​ខេត្ត​ហៃ​ឌុ​ង​បណ្ដា​អ្នក​ឆ្លង​អាច​ទាក់ទិនជាមួយ​កម្ម​ការ​នី​ម្នាក់ ដែល​ធ្វើតេស្ត​ឃើញ​លទ្ធផល​វិជ្ជមាន ពេល​ទៅ​ដល់ទី​ក្រុង​អូ​សា​កា​ជប៉ុន ។ នារី​រូប​នោះ​ផ្ទុក​វីរុស​ប្រភេទ​ឆ្លង​ខ្លាំង​បំផុត​ដែល
រក​​ឃើញ​ដំបូង​គេ​នៅ​ប្រទេស​អង់គ្លេស ហើយ​បាន​ចម្លង​មក​មិត្ត​រួមការ​ងារ​មួយ​ចំនួន​នៅ​រោងចក្រ​មុន​ចាក​ចេញពី​ប្រទេស ។ ទីក្រុង​ដែល​មានរោងចក្រ​នោះ​បាន​ត្រូវ​បិទ​ចំណែក​បុគ្គលិក​ពេទ្យ​ចាប់ផ្ដើម​ធ្វើតេស្ត​លើ​មនុស្ស​ច្រើន​សិប​ពាន់​នាក់​ក្នុង​តំបន់ ។

នៅ​ខេត្ត​ក្វា​ង​និ​ញ​ជាប់​ព្រំដែន​ចិន​មនុស្ស​ម្នាក់ ក្នុង​ចំណោម​មនុស្ស​ដែល​ឆ្លង​ជា​អ្នក​ទទួលខុសត្រូវ​ម្នាក់​ខាង​ផ្នែក​សន្តិសុខ​នៃ​ព្រ​លាន​យន្តហោះ អន្តរជាតិ​វ៉ា​ន​ដុ​ង​ជា​កន្លែង​ដែល​បណ្ដា​អ្នកដំណើរ​អន្តរជាតិ​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ពេល​មក​ដល់ ។ ព្រ​លាន​យន្តហោះ​នោះ​ត្រូវ​បិទទ្វារ ចំណែក​បណ្ដា​រថយន្ត​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ចាកចេញ​ឬ​ចូល​ក្នុង​ខេត្ត ។

ការ​រក​ឃើញ​អ្នក​ឆ្លង​វីរុស​ច្រើន​បែប​នេះ​គឺ​ក្នុង​ពេល​ដែល​បក្ស​កុំ​មុ​យ​នី​ស្ត​វៀតណាម​កំពុង​ធ្វើ
សមាជ​លើក​ទី​១៣ ចាប់តាំងពី​ថ្ងៃ​ទី​២៦ មក​រា​មក​សំដៅ​ជ្រើសតាំង​មេដឹកនាំ​សំខាន់​ៗ​សម្រាប់​រយៈពេល​៥​ឆ្នាំ​ខាង​មុខ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ