ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ថ្ងូរពីការលំបាកក្នុងជីវភាព

3 ឆ្នាំ មុន
  • ភ្នំពេញ

លោក រិទ្ធិ ជាអ្នកនាំភ្ញៀវម្នាក់នៅខេត្តសៀមរាប ចាប់ពីដើមឆ្នាំ២០២០មក គាត់មិនបានរកប្រាក់​ចំណូលពីអាជីពនាំភ្ញៀវទេសចរនោះទេ។ វិស័យទេសចរណ៍​នៅកម្ពុជា​និងសកលោក​បានរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។ រយៈពេល​ពេញមួយឆ្នាំ ២០២០ម លោករិទ្ធិ បានដេកចំា…

លោក រិទ្ធិ ជាអ្នកនាំភ្ញៀវម្នាក់នៅខេត្តសៀមរាប ចាប់ពីដើមឆ្នាំ២០២០មក គាត់មិនបានរកប្រាក់​ចំណូលពីអាជីពនាំភ្ញៀវទេសចរនោះទេ។ វិស័យទេសចរណ៍​នៅកម្ពុជា​និងសកលោក​បានរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។ រយៈពេល​ពេញមួយឆ្នាំ ២០២០ម លោករិទ្ធិ បានដេកចំា ជំងឺកូវីដ១៩ស្ងប់ទៅនឹងអាលវិលទៅរក​អាជីព​ដែលលោកចូលចិត្តវិញ ប៉ុន្តែពេលវេលាដែលលោកបានរងចំា បាន​កន្លងទៅពីមួយខែទៅមួយ ពីមួយខែរហូតដល់មួយឆ្នាំកូវីដ១៩ នៅតែមិនទាន់ស្ងប់។

“ខ្ញុំបានដេកចាំនិងចាយប្រាក់អស់ច្រើនពាន់ដុល្លារនៅពេលមិនអាចរកចំណូលបាន ប៉ុន្តែពេលវេលាមួយឆ្នាំហើយខ្ញុំមិនអាច ចំាទៀតបានទេ។ ខ្ញុំនឹងទៅចិញ្ចឹមត្រីនៅ​ខេត្តព្រៃវែង ដែលជាស្រុកកំណើត នៅខែក្រោយនេះហើយ” មគ្គទេសក៍ទេសចរណ៍​នៅខេត្តសៀមរាបបានបញ្ជាក់​។

លោករិទ្ធិថាមិត្តភក្តិដែលធ្វើការនៅក្នុងអាជីពជាមួយលោកបានទៅធ្វើស្រែចម្ការ ខ្លះទៅធ្វើការក្នុងការក្នុងវិស័យសំណង់និងខ្លះទៀតទៅចិញ្ចឹមត្រី ចិញ្ចឹមកង្កែប។ លោកថា មានតែលោកទេ ដែលបានសម្រេចចិត្តចាកចេញពីអាជីព​អ្នកភ្ញៀវនេះ​ក្រោយគេ ដោយសារលោកចូលចិត្ត ហើយសង្ឃឹមថាវានឹងរស់ឡើងវិញក្នុងពេលឆាប់ៗ​ប៉ុន្តែពេលវេលា១ឆ្នាំហើយ។ លោកបន្ថែមថា មិត្តភក្តិរបស់លោកបានចេញទៅ​រកការងារ​ភ្លាមៗ ក្រោយពីកូវីដ១៩ បានផ្ទុះឡើងកាលពីដើមឆ្នាំទៅ នោះ។

 “គ្រួសារខ្ញុំបានខ្ចីប្រាក់ពីធនាគារ៣០០០ ដុល្លារដើម្បីផ្តើមរបរថ្មី បើការងារចិញ្ចឹម​ត្រីនេះកាក់កប​ខ្ញុំមិនវិលមកធ្វើមគ្គទេសក៍វិញទេ” លោករិទ្ធិបញ្ជាក់។

ផលចំណូលពីវិស័យទេសចរណ៍មានប្រមាណ១៣%នៃចំណូលជាតិទំាងសរុបដែលកម្ពុជាធ្លាប់ទទយលបាននាពេលកន្លងមក។ ទេសចរណ៍កម្ពុជាចាត់ទុកថាជាមាសប៉ៃតង ហើយវិស័យនេះ បានផ្តល់ការងារដល់ពលរដ្ឋប្រមាណ៧០ម៉ឺននាក់។ មានការព្រួយ​បារម្ភថាការចាកចេញពីវិស័យទេសចរណ៍ របស់កម្មករ និយោជឹតក្នុងវិស័យនេះ ទៅធ្វើការងារផ្សេងនោះ អាចពួកគេនឹងមិនវិលមកធ្វើការក្នុងវិស័យនេះវិញ នាពេល​អនាគត។​ក្តីបារម្ភម្យ៉ាងដូច្នេះហើយ ក្តីបារម្ភកាន់តែសំខាន់ជាងនេះទៀតនោះគឺ អ្នកបាត់បង់ការងារពីវិស័យទេសចរណ៍ពួកគាត់ ជាច្រើនមិនទាន់មានមុខរបរថ្​មីចិញ្ចឹមជីវិត។

កាលពីពេលថ្មីៗនេះ លោកស្រី ឆាយ សីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍​កម្ពុជា បានទទួចឲ្យមានការជួយស្តារវិស័យទេសចរណ៍ឡើងវិញ។លោកស្រី​បានត្អូញត្អែរ​ថា “ម្ចាស់សហគ្រាសអស់លទ្ធភាពក្នុងការជួយទំនុកបម្រុងដល់​បុគ្គលិកហើយ ជាពិសេសទីភ្នាក់ងារទេសចរណ៍ អ្នកជំនាញទេសចរណ៍ បានកំពុងប្រវេប្រវារកការងារ​ផ្សេងៗដោយមិនប្រកាន់ជំនាញដូចជា អ្នកដឹកជញ្ជូនឥវ៉ាន់​អនឡាញ បុកល្ហុងលក់តាមអនឡាញ រៀនធ្វើគ្រូទាយ លក់នំ លក់បន្លែ ជួយលក់ដីឡូពុះ ធ្វើចំការ និងកាងារសំណង់ជាដើម “។

លោកស្រីថា អ្នកជំនាញទាំងនេះ សុទ្ធតែបានទទួលការបណ្តុះបណ្តាល និងមានបទពិ​សោធ៍រាប់សិបឆ្នាំមកហើយ។ “ យើងមានក្តីបារម្មណ៍ខ្លាំងណាស់ ខណៈដែលអ្នក​ជំនាញ​របស់យើងបានផ្លាស់ប្តូរអាជីពដែលចាកឆ្ងាយពីជំនាញ​របស់គាត់ វិស័យនេះនឹងត្រូវ​ប្រឈមនិងកង្វះខាតធនធានមនុស្ស​នៅពេលដែលស្ថានការត្រូវ​បានស្តារឡើងវិញ”។

លោកវង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាននៅក្នុងវេទិកាសាធារណមួយស្តីពីសេដក្ឋកិច្ចកម្ពុជា​បានលើកឡើងថា វិស័យទេសចរណ៍ទំនងជាប្រើពេលយូរជាងវិស័យផ្សេងៗនៅ​ក្នុងការស្តារឲ្យទៅពេលមិនទាន់កូវីដ១៩នោះ ដោយសារការធ្វើដំណើរទេសចរណ៍ ពីប្រទេសមួយទៅ​ប្រទេសមួយ​ត្រូវការសុវត្ថិភាពខ្ពស់បំផុត។ លោកបានគំាទ្រឲ្យមាន​ការ​បណ្តុះ​បណ្តាលជំនាញ​ដែលអាចមានទីផ្សារការងារដល់អ្នកដែលបម្រើបាត់​បង់ការងារពីវិស័យទេសចរណ៍។

លោករិទ្ធិថាលោកបានបម្រើការងារក្នុងវិស័យទេសចរណ៍នេះប្រមាណជា៥ឆ្នាំហើយ។ ដើម្បីក្លាយជាមគ្គទេសក៍ទេសចរណ៍បានលោកបានចូលរៀនវគ្គបណ្តុះបណ្តាលមួយនៅខេត្តសៀមរាប ជាវគ្គបណ្តុះបណ្តាលដែលមានការប្រឡងទំាងមុខពេលចូល​រៀននិងក្រោយរៀនចប់។ បន្ទាប់ពីទទួលបានលិខិតបញ្ជាក់ការសិក្សា  ទើប​អាច​ប្រកបអាជីពនាំភ្ញៀវបាន។ លោកថា បន្ថែមពីចំណេះដឹងខាងវិជ្ជាជីវៈ អ្នកនាំភ្ញៀវត្រូវ​សិក្សាស្រាវជ្រាវពីវប្បធម៌ ប្រណៃណីជាតិ ពីប្រវត្តិសាស្រ្ត ប្រវត្តិប្រាសាទបុរាណ​ពិសេស​អង្គរវត្ត និងស្ថានភាពសង្គមផងដែរ។

អ្នកបម្រើការវិស័យទេសចរណ៍មានការងារច្រើនប្រភេទ មិនមែនមានតែមគ្គ​ទេសក៍នោះ​ទេ មានអ្នកធ្វើការនៅទីភ្នាក់ងារទេសចរណ៍ អ្នកធ្វើការនៅសណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋាន និងប្រភេទការងារដទៃទៀត រាប់ទំាងអ្នករត់ម៉ូតូឌុប ម៉ូតូកង់បីជាដើម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ