ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការដ្ឋានសាងសង់សួនច្បារ ព្រះរាជដំណាក់ ខេត្តសៀមរាប សម្រេច ១០០% ចំពោះដំណាក់​កាល​ទី១

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ លោក ទៀ សីហា អភិ​បាលខេត្តសៀមរា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០ ២១ ​បានអមដំណើ​រសម្តេចចៅហ្វាវាំង…

ខេត្តសៀមរាប៖ លោក ទៀ សីហា អភិ​បាលខេត្តសៀមរា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០ ២១ ​បានអមដំណើ​រសម្តេចចៅហ្វាវាំង ​គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះបរម​រាជវាំង អញ្ជើញ​ពិនិត្យការដ្ឋានសាងសង់របង និងសួនច្បារមុខព្រះរាជដំណាក់ ខេត្តសៀមរាប។

លោក ទៀ សីហា បានបញ្ជាក់ថា ការដ្ឋានសាងសង់សួនច្បារព្រះរាជដំណាក់ ខេត្តសៀមរាប ពេលនេះ សម្រេច ១០០% ចំពោះដំណាក់កាលទី១។ ​សួនច្បារនេះ នៅបន្តរៀបសួនខាងមុខព្រះរាជដំណាក់ មាន​ទ្វារចំនួន ៥ លូរំដោះទឹក ជាការងារបន្ទាប់ទៀត។

លោកអភិបាល បន្តថា តាមការបង្ហាញ​របស់ក្រុមការងាររបស់​មន្ត្រីវាំង គឺមាន ៣ដំណាក់កាល​។ ការដ្ឋានសាងសង់នេះ ដើម្បីកែលម្អសោភ័ណភាពទីធ្លា សួនច្បារឱ្យមានភាពទាក់ទាញ​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ម្យ៉ាងទៀត ក៏ជាបន្ថែម​នូវការរក្សា​សន្តិ​សុខ សណ្តាប់ធ្នាប់សាធារណៈ នៅជុំវិញ​ព្រះរាជដំណាក់ ខេត្តសៀមរាប បន្ថែមទៀតផងដែរ។

ទោះជាយ៉ាងណា កោះ​សន្តិភាព មិនអាចសុំការបំភ្លឺ​បន្ថែមពី​លោកជំទាវ គង់ បញ្ញា ប្រធានគម្រោង​នៃការសង់សង់នេះ បានទេ កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១៕ ដោយ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ