ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កក្រើកម្តងទៀត! ជំនួប​​រវាង Floyd និ​ង McGregor នឹង​ធ្វើ​លើ​នាវា​ដ៏​ប្រណិត

3 ឆ្នាំ មុន

អន្តរជាតិ ៖ ស្តេច​ប្រដាល់​អា​មេ​រិ​ក Floyd Mayweather នឹង​អ្នក​គុន​ចម្រុះ​អៀរ​ឡង់ Conor McGregor បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​តទល់​គ្នា​លើ​សង្វៀន​ប្រកួត​ជា​លើក​ទី​២ ហើយ​យោង​តាម​របាយការណ៍​ពី…

អន្តរជាតិ ៖ ស្តេច​ប្រដាល់​អា​មេ​រិ​ក Floyd Mayweather នឹង​អ្នក​គុន​ចម្រុះ​អៀរ​ឡង់ Conor McGregor បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​តទល់​គ្នា​លើ​សង្វៀន​ប្រកួត​ជា​លើក​ទី​២ ហើយ​យោង​តាម​របាយការណ៍​ពី The Sun បានឱ្យ​ដឹង​ថា​ក្រុមការងារ​កីឡាករ​ទាំង​២ កំពុង​ពិភាក្សា​ដើម្បី​រៀបចំ​ជំនួប​ដ៏​អស្ចារ្យ​នេះ លើ​នាវា​ដ៏​ប្រណិត​មួយ​នៅ​អា​រ៉ាប់​ប៊ី​សា​អូឌីត​។

McGregor ទើបតែ​ត្រូវ​កីឡាករ​អា​មេ​រិ​ក Dustin Poirier ប្រើ​កណ្តាប់ដៃ​ផ្តួល​ឱ្យ​សន្លប់​ត្រឹម​ទឹក​ទី​២​ក្នុង​ការ​ប្រកួត​កម្មវិធី UFC 257 កាលពី​ថ្ងៃ​ទី​២៤ ខែមករា កន្លង​ទៅ​ថ្មី​ៗ​នេះ​។​

ក្រឡេក​មក​មើល Mayweather វិញ​ដែល​ប្រកាស​ចូល​និវត្តន៍​លើក​ទី​៣​កាលពី​ឆ្នាំ​២០១៧ កន្លង​ទៅ ក៏​កំពុង​តែ​លេច​ចេញ​ពាក្យ​ជា​ច្រើន​ក្នុង​ការ​វិល​ត្រឡប់​ឡើង​សង្វៀន​ម្តងទៀត​។

សូម​រំលឹក​ថា​ជំនួប​លើក​ដំបូង​រវាង​អ្នក​ទាំង​២​ដោយ​ត្រូវ​បាន​ហៅ​ថា «The Money Fight» កាលពី​ឆ្នាំ​២០១៧ ដែល​កក្រើក​ប្រវត្តិសាស្ត្រ​ប្រដាល់ នឹង​កើប​ប្រាក់​ចំណេញ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នោះ បាន​បញ្ចប់​ទៅ​ដោយ Mayweather យកឈ្នះ​ត្រឹម​ទឹក​ទី​១០​។ ប៉ុន្តែ​ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩ ទើប​ក្រុមការងារ​អ្នក​ទាំង​២​ចង់ឱ្យ​ការ​ប្រកួត​នេះ ធ្វើ​ឡើង​លើ​នាវា​ដ៏​ប្រណិត​មួយ​ដោយ​កំណត់​ចំនួន​អ្នក​ទស្សនា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ