ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភាពការណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង​ រដ្ឋការ​លោក​បៃ​ដិ​ន​ព្រមាន​ចិន

8 ខែ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ ជាង​១​ស​ប្ដា​ហ៍ក្រោយ​ពី​ចូល​កាន់​តំណែង​លោក​ចូ បៃ​ដិ​ន និងរដ្ឋាភិបាល​ថ្មី​អា​មេ​រិ​កបាន​បញ្ជូន​រួច​ហើយ​នូវ​ការព្រមាន​ជា​ច្រើន​ចំពោះ​ចិន​ស្ដី​ពី​ការ​វាទ​ទី​និយមនៅ​សមុទ្រ​ចិន​​ខាងត្បូង ។ កាលពី​ថ្ងៃ​ទី​២៧ មក​រា លោក​បៃ​ដិ​ន​បាន​រំឭកដល់​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក​យ៉ូ​ស៊ី​ហ៊ី​ដ​ស៊ូ​ហ្គា…

សហរដ្ឋអាមេរិក​-​ចិន ៖ ជាង​១​ស​ប្ដា​ហ៍ក្រោយ​ពី​ចូល​កាន់​តំណែង​លោក​ចូ បៃ​ដិ​ន និងរដ្ឋាភិបាល​ថ្មី​អា​មេ​រិ​កបាន​បញ្ជូន​រួច​ហើយ​នូវ​ការព្រមាន​ជា​ច្រើន​ចំពោះ​ចិន​ស្ដី​ពី​ការ​វាទ​ទី​និយមនៅ​សមុទ្រ​ចិន​​ខាងត្បូង ។

កាលពី​ថ្ងៃ​ទី​២៧ មក​រា លោក​បៃ​ដិ​ន​បាន​រំឭកដល់​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក​យ៉ូ​ស៊ី​ហ៊ី​ដ​ស៊ូ​ហ្គា ពី
ការ​សន្យា​ម៉ឺ​ង​ម៉ាត់​របស់​សហរដ្ឋអាមេរិក​ការពារប្រទេស​ជប៉ុន ក្នុង​នោះ​រួម​ទាំង​ប្រជុំ​កោះ SENKA
KU ចិន​ហៅ​ប្រជុំ​កោះ DIAOYU ដែល​ទាមទារដោយ​ក្រុង​ប៉េ​កាំ​ង ។

ការ​សន្យា​មួយ​ក៏​ត្រូវ​បាន​អះ​អាង​ជា​ថ្មី ដោយ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក​ថ្មី លោក LLOYD AUSTIN ដែល​បាន​រំលឹកថា សហរដ្ឋអាមេរិក​នៅ​តែ​ប្រឆាំង​ចំពោះ​រាល់​ការ​ប៉ុនប៉ង​ផ្លាស់​ប្ដូរ​ស្ថានភាព​នៅ​សមុទ្រ​ចិន​ខាងកើត ។ សារ​ទាំងឡាយ​បង្ហាញ​ថា រដ្ឋាភិបាល​ថ្មីអា​មេ​រិ​ក​ពុំ​មាន​ចេតនា​ផាត់​ចោលការ​ប្រកាន់​ភាពម៉ឺ​ង​ម៉ាត់​ចំពោះ​ចិន​របស់​អា​មេ​រិ​ក​ក្រោម​ការ​ដឹកនាំ​របស់​លោក​ដូ​ណា​ល់​ត្រាំ​ឡើយ ។

ម្យ៉ាងទៀត​ក្រុង​វ៉ា​ស៊ិ​ន​តោន​បដិសេធ​ចាប់​តាំងពី​យូរ​មក​ហើយ ការ​ទាមទារ​របស់​ចិន​យក​ស្ទើរ​ទាំងមូល​បណ្ដា​ប្រជុំ​កោះ និង​កោះ​ប៉ប្រះ​ទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង​ប្រឈម​មុខ​នឹង​ការ​ទាមទារ របស់​ប្រទេស​ជា​ច្រើន​នៅ​ជាប់​សមុទ្រ​នោះ ដូច​ជា​ម៉ា​ឡេ​ស៊ី វៀតណាម ហ្វ៊ី​លី​ពី​ន និង​ព្រុយ​ណេ។ អតីតប្រមុខ​ការទូត​អា​មេ​រិ​ក លោក MIKE POMPEO បាន​បង្កើន​ការ​គាបសង្កត់​លើ​ចិន ដោយ​ប្រកាស​កាលពី​ខែកក្កដា​ថា​ការ​ទាម​ទាំងនោះ​គឺ​ខុសច្បាប់​ទាំងស្រុង ។

សញ្ញា​កាន់តែ​ច្បាស់​ចំពោះ​ក្រុង​ប៉េ​កាំ​ង លោក AUSTIN បាន​បង្កើន​ការ​ធានា​ចំពោះ​បណ្ដា​សម្ព័ន្ធ​មិត្ត​អា​ស៊ី​របស់​អា​មេ​រិ​ក ចាប់តាំងពី​លោក​ចូល​កាន់​តំណែង​ពី​ថ្ងៃ​ទី​២២ មក​រា​មក ។ ប្រមុខ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ថ្មី​បាន​ប្រាប់​ដល់​សម​ភាគីអូស្ត្រាលី​លោកស្រី LINDA REYNOLDS ពីសារ​សំខាន់​នៃ​ការ​ថែរក្សា​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​ដែល​សេរី​និង​បើកចំហ ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​បណ្ដា​ច្បាប់​អន្តរ​ជាតិ​ដែល​មាន ។

លោក​ក៏​បាន​ពិភាក្សាដែរ​ជាមួយ​សម​ភាគី​កូរ៉េ​ខាងត្បូង លោក SUH WOOK ដើម្បី​អះអាង​ជា​ថ្មី​ពីសារ​សំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​២​និង​ពី​របៀបរបប​អន្តរជាតិ​ដោយ​ចង់​និយាយ​សំដៅលើ​ការ​ទាមទារ​ដែនដី​របស់​ចិន ។

រដ្ឋមន្ត្រី​រូប​នោះ​ក៏​ពិភាក្សា​តាម​ទូរស័ព្ទ​ដែរ​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ឥណ្ឌា លោក RAJNATH SINGH ពី​ការ បន្ត​យុទ្ធសាស្ត្រ​អា​មេ​រិ​ក​ពង្រឹង​ទំនាក់ទំនង​ជាមួយ​បណ្ដា​ប្រទេស ដែល​មាន​ទំនាក់ទំនង​តានតឹង​ជាមួយ​ចិន ដើម្បី​ទប់​ការ​វាទ​ទី​របស់​ចិន ។

រួច​នា​ថ្ងៃ​ទី​២៤ មក​រា អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​អា​មេ​រិ​ក​លោក NED PRICE អះអាង​ជា​ថ្មី​ពី​ការ​គាំទ្រ​របស់​អា​មេ​រិ​ក​ចំពោះ​តៃវ៉ាន់​ថា​នៅ​តែ​រឹង​មាំ​ដូច​ថ្មដា ដែល​ជា​ការ​ព្រមាន​មួយទៀត​ចំពោះ​ក្រុង​ប៉េ​កាំ​ង ដែល​ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់​ខ្លួន និង​គំរាម​ដណ្ដើម​យក​ដោយ​កម្លាំង​ក្នុង​ករណី​ហ៊ាន​ប្រកាស​ឯករាជ្យ​ជា​ផ្លូវការ​ឬ​មាន​អន្តរាគមន៍​របស់​បរទេស ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo