ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារ​ចែក​ដល់​ម្ចាស់ផ្ទះ​សំណាក់​ទាំង​​អស់ ល្បិច​ចោរប្លន់.​ស.ម្លា.ប់​​យ៉ាង​​​​ឃោរ​​ឃៅ​​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ រឿងហេតុ​មួយ​ដែលនឹកស្មានមិនដល់ ហើយក៏មិនដឹង​ថា ភ្ញៀវ​​ដែល​មក​​ជួល​​ផ្ទះសំណាក់ស្នាក់នេះ គឺជាចោរ​ប្លន់នោះទេ ។ ប៉ុន្តែ​ពួកចោរទាំងនេះ បាន​ធ្វើ​សកម្មភាព​​ស.ម្លា.ប់.​​មនុស្ស​យ៉ាងឃោរឃៅបំផុត ។…

ខេត្តកណ្ដាល ៖ រឿងហេតុ​មួយ​ដែលនឹកស្មានមិនដល់ ហើយក៏មិនដឹង​ថា ភ្ញៀវ​​ដែល​មក​​ជួល​​ផ្ទះសំណាក់ស្នាក់នេះ គឺជាចោរ​ប្លន់នោះទេ ។ ប៉ុន្តែ​ពួកចោរទាំងនេះ បាន​ធ្វើ​សកម្មភាព​​ស.ម្លា.ប់.​​មនុស្ស​យ៉ាងឃោរឃៅបំផុត ។ ដូច្នេះ សូម​បណ្តា​ម្ចាស់​ផ្ទះសំណាក់​ ទាំងអស់​គួរតែបង្កើន​​ការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ពិសេស គឺ​កត់ទុកពីអត្ត​សញ្ញាណ​​​​ភ្ញៀវ​​ដែល​បានមកជួលបន្ទប់​ស្នាក់ ។

ជាក់ស្តែង ​កាលពីវេលម៉ោងប្រមាណ៥និង៤៥​នាទីទៀបភ្លឺចូលថ្ងៃទី២៨ ​មករា ​នេះ មាន​អំពើស.ម្លា.ប់.ប្លន់យកម៉ូតូស្ថិត​នៅ​ក្នុង​បន្ទប់​លេខ៧ ក្នុងផ្ទះសំណាក់យី​ហោ​«៣៦២» ក្នុងភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតា​វខ្មៅ ខេត្តកណ្តាល ដែលករណីនេះ ត្រូវគេ​ដឹងថា បង្កឡើងដោយ​ជនល្មើសមានបក្សពួក​២ នាក់ ។

​ជនរងគ្រោះមាន​ឈ្មោះ ចាន់ សុខឃាង ភេទប្រុស អាយុ១៥ ឆ្នាំ ជា​បុគ្គលិក ផ្ទះ​សំណាក់​​៣៦២ ​មានម្តាយឈ្មោះ លន់ តាំងអេង អាយុ៥៣ឆ្នាំ ​​ជា​អ្នកអនាម័យ​ផ្ទះ​សំណាក់៣៦២នោះដែរ ។ សេចក្តីរាយការណ៍​បន្តថា មុនពេលកើតហេតុ មាន​ជន​សង្ស័យ​២នាក់បាននាំគ្នាដើរទៅរកជួលផ្ទះសំណាក់៣៦២ ដើម្បីស្នាក់អាស្រ័យ​មួយ​យប់ ពេល​នោះជនរងគ្រោះបានរៀបចំបន្ទប់លេខ៧ឲ្យគេដេកនៅ ។

ខណៈពេលមានភ្ញៀវជា (ចោរ)២នាក់ចូលមកដេកផ្ទះសំណាក់នោះ ​ជនរង​គ្រោះជា​បុគ្គលិក​មើលការខុសត្រូវ មានការធ្វេសប្រហែសមិនបានកត់ឈ្មោះឬទាមទារ យក​អត្តសញ្ញាណប័ណ្ណសំគាល់ខ្លួនជនសង្ស័យនោះទេ ។ លុះដល់វេលាម៉ោង៣ និង​៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២ ៨ ខែមករា ឆ្នាំ២០២១ ជនសង្ស័យ​បាន​ហៅ​ជនរងគ្រោះឲ្យចូលក្នុងបន្ទប់ រួចហើយពួកគេបាននាំគ្នាចាប់សង្កត់ដៃជើង និងយក​កន្សែងរឹតខ្ទប់មាត់ជនរងគ្រោះរហូតដល់ដាច់ខ្យល់ស្លាប់ ។

បន្ទាប់មក ចោរក៏នាំគ្នាចេញពីបន្ទប់ រួចចាក់សោរពីក្រៅជាប់​នឹងបានធ្វើសកម្មភាព​កាត់សោរច្រវ៉ាក់ ប្លន់យកម៉ូតូ១គ្រឿងម៉ាកHonda C125 ឆ្នាំ២០១៨ ផ្លាកលេខ ភ្នំពេញ 1GP-6929 ជាកម្មសិទ្ធិរបស់ម្ចាស់ផ្ទះសំណាក់ ជិះគេចខ្លួនចេញទៅដោយសុវត្តិភាព ។
រហូតដល់វេលាម៉ោង៥ នឹង៣០នាទីទៀបភ្លឺថ្ងៃដដែលឈ្មោះអឿន សុជាតិ ភេទស្រី អាយុ២៩ឆ្នាំ ដែលជាម្ទាស់ផ្ទះសំណាក់ បានក្រោកពីដំណេក បានក្រឡេក​មើលម៉ូតូ​ដែលដាក់នៅមុខបន្ទប់នោះក៏ស្រាប់តែបាត់ឃើញដូច្នោះម្ចាស់ផ្ទះសំណាក់បានស្រែកហៅរកឈ្មោះ ចាន់ សុខឃាង (ជនរងគ្រោះ) ដែលជាបុគ្គលិកធ្វើការផ្ទះសំណាក់នោះ តែមិនឃើញឆ្លើយ ។

ដោយមានការសង្ស័យ ស្រ្តីម្ចាស់ផ្ទះសំណាក់ បានឆែកកាមេរ៉ាសុវត្ថិភាពមើល ទើប​ឃើញ​ហេតការណ៍នៅខាងក្រៅបន្ទប់ទាំងអស់ ដែលចោរ២ នាក់ បានធ្វើសកម្ម​ភាព​កាត់សោរច្រវ៉ាក់ លួចយកម៉ូតូជិះគេចខ្លួនបាត់ទៅ ។ ពេលនោះ ម្ចាស់​ផ្ទះសំណាក់​បាន​ដើរទៅមើលបន្ទប់លេខ៧ ក៏ឃើញចាក់សោរជាប់ដែរ ហើយគាត់បានយក​សោ​ទៅ​ចាក់ចូលមើល ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅលើគ្រែ ដោយ​មានកន្សែង ចងរុំមុខ យកខ្នើយដាក់ពីលើ ។

ក្រោយកើតមានហេតុការណ៍ដូច្នេះ ម្ចាស់ផ្ទះសំណាក់បានយករឿងនេះទៅរាយការណ៍​ជូនសមត្តកិច្ចមូលដ្ឋាន ទើបសមត្តកិច្ចបង្កើតគណកម្មការចុះពិនិត្យកន្លែងកើតហេតុ លទ្ធ​ផលសម្ភារបាត់បង់.ម៉ូតូ១គ្រឿង (របស់ម្ចាស់ផ្ទះសំណាក់ទូរសព្ទ័ដៃ១គ្រឿងរបស់​ជន​រង​គ្រោះ ម៉ាកVIVO ពណ៌ខៀវ ។ក្នុងនោះវត្ថុតាងចាប់យកដែលជនសង្ស័យបន្សល់​ទុកនៅមាន ៖

១-កន្ទុយបារីដែល ជក់រួចហើយ២ដើម ពណ៌លឿង និងពណ៌ស ។
២-ស្រាបៀវកំប៉ុងម៉ាក ANCHOR ០៤កំប៉ុង ផឹកអស់២កំប៉ុងនិងនៅសល់២​កំប៉ុង ។
៣-ភេសជ្ជៈកូកាកូឡា២កំប៉ុងផឹករួច ។
៤-អាវត្រណាត់ដៃវែងពណ៌ប្រផេះ១ របស់ជនសង្ស័យ ។

បន្ទាប់ពីពិនិត្យរួចរាល់គណកម្មការបានធ្វើការសន្និដ្ឋានថា ៖ ​ជនរងគ្រោះស្ល.ាប់​​ដោយសារអំពើ ឃាតកម្ម រិតកស.ម្លា.ប់ ប្លន់យកទ្រព្យម្បត្តិ(ម៉ូតូ) ហើយសាកស​ព​ជនរងគ្រោះត្រូវបានប្រគល់ជូនម្តាយធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ